សហគ្រិនថ្មោងថ្មី គប្បីស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗចំនួន៥ ដើម្បីជៀសវាងហានិភ័យ

នំពេញ ៖ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជារឿងសំខាន់សម្រាប់ជីវិតរបស់មនុស្សពេញវ័យគ្រប់រូប។ នៅពេលអ្នកគ្រប់គ្រងលុយមិនត្រឹមត្រូវ អ្នកនឹងប្រឈមមុខនឹងបន្ទុកបំណុលដ៏ធ្ងន់ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងភាពតានតឹងក្នុងជីវិតរបស់អ្នក។ ជំនាញបានពន្យល់ និងដាស់តឿនថា ការចេះគ្រប់គ្រងលុយបានត្រឹមត្រូវ និងមានជំនាញផ្នែកហិរញ្ញវត្ថុបានរឹងមាំ គឺជាកត្តាសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ជាពិសេសសម្រាប់បុគ្គលដែលជាម្ចាស់អាជីវកម្មវ័យក្មេង។

អ្នកជំនាញបានលើកឡើងថា សហគ្រិន និងម្ចាស់អាជីវកម្មត្រូវតែចាត់វិធានការបន្ថែមក្នុងការយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ព្រោះវាមិនត្រឹមតែត្រូវការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកក៏ត្រូវយល់ដឹងអំពីហិរញ្ញវត្ថុអាជីវកម្មផងដែរ។ នៅពេលអ្នកជាម្ចាស់អាជីវកម្មមួយ អ្នកកំពុងស្ថិតក្នុងទីតាំងដ៏ល្អ ដើម្បីបង្កើតប្រាក់របស់អ្នកតាមរយៈក្រុមហ៊ុនរបស់អ្នក។ នៅពេលអ្នកបង្កើនប្រាក់ចំណេញនៅក្នុងអាជីវកម្មរបស់អ្នក នោះនឹងបង្កើតទុន និងទ្រព្យសម្បត្តិកាន់តែច្រើន។ ចូរគិតពីអាជីវកម្មរបស់អ្នក មិនត្រឹមតែជាអ្នកបង្កើតប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទ្រព្យសម្បត្តិដែលអ្នកអាចបង្កើនផងដែរ។ នៅពេលអ្នកធ្វើឱ្យក្រុមហ៊ុនមានតម្លៃខ្ពស់ នោះអ្នកនឹងបង្កើតលុយបានច្រើនសម្រាប់ខ្លួនឯង ក្នុងនាមម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម។

ខាងក្រោមនេះគឺជាគន្លឹះហិរញ្ញវត្ថុមួយចំនួនសម្រាប់សហគ្រិនថ្មីថ្មោង និងម្ចាស់អាជីវកម្មវ័យក្មេង ៖

១. ពិនិត្យមើលផ្នត់គំនិតបង្កើតលុយរបស់អ្នក ៖ របៀបដែលអ្នកគិតអំពីការបង្កើតលុយ និងទំនាក់ទំនងរបស់អ្នកជាមួយលុយនឹងកំណត់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក។ ត្រូវប្រាកដថា អ្នកមិនត្រូវគិតពីបញ្ហាដែលអាចរារាំងអ្នកពីការកសាងអាជីវកម្ម និងទទួលបានផលចំណេញច្រើននោះទេ ពោលគឺត្រូវមានផែនការអាជីវកម្មច្បាស់លាស់ និងការវាយតម្លៃហានិភ័យនៃអាជីវកម្មឱ្យបានជាប់លាប់។

២. លុបបំបាត់បំណុលអាជីវកម្ម និងបំណុលផ្ទាល់ខ្លួន ៖ ការជំពាក់បំណុល ​គឺធ្វើឱ្យមាន​ចំណាយ​ប្រាក់ច្រើន​លើ​ការ​ប្រាក់ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​បំណុល​ផ្ទាល់ខ្លួន ឬ​លើអាជីវកម្ម សូម​កាត់បន្ថយ ឬផ្ចាច់​វាចោល។ នៅពេលដែលអ្នកមានបន្ទុកបំណុល អ្នកអាចជួបបញ្ហាលំហូរសាច់ប្រាក់ និងបញ្ហាក្ស័យធន។ ប្រសិនបើអ្នកកំពុងជំពាក់បំណុលគេ ត្រូវប្រាកដថា កុំចំណាយលើសខ្ទង់លើខ្លួនឯង ឬអាជីវកម្មរបស់អ្នក។ ចូរគណនាចំណាយ និងចំណូលឱ្យច្បាស់លាស់។

៣. បង្កើតផែនការហិរញ្ញវត្ថុ ៖ ផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់អ្នក នឹងបង្ហាញអ្នកពីទីតាំង ឬស្ថានភាពដែលអ្នកកំពុងស្ថិតនៅ និងព្យាករណ៍ពីគោលដៅហិរញ្ញវត្ថុ ដែលអាជីវកម្មរបស់អ្នកចង់បាន។ ជាឧទាហរណ៍ ឧបមាថា អ្នករកលុយបាន ២៥ ម៉ឺនដុល្លារពីអាជីវកម្មរបស់អ្នក ហើយចង់បង្កើន និងបង្កើតប្រាក់ចំណូលឱ្យបាន ១ លានដុល្លារ។ ក្នុងករណីនោះ ផែនការហិរញ្ញវត្ថុនឹងគូសផែនទីពីទីតាំង និងស្ថានភាព ដែលអ្នកនៅបច្ចុប្បន្ន និងអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នក។

៤. ត្រូវមានមូលនិធិក្នុងគ្រាអាសន្ន ឬទុកលុយសម្រាប់គ្រាបន្ទាន់ណាមួយ ៖ មនុស្សគ្រប់រូបត្រូវការមូលនិធិសម្រាប់គ្រាអាសន្នក្នុងព្រឹត្តិការណ៍ណាមួយដែលអាចកើតឡើងដោយមិននឹកស្មានដល់ ដូចជាការចំណាយបន្ទាន់ឱ្យខានតែបាន ការធ្លាក់ចុះនៃសេដ្ឋកិច្ច ឬកង្វះសាច់ប្រាក់ក្នុងអាជីវកម្មរបស់អ្នក។ ការត្រៀមខ្លួនឱ្យរួចរាល់នឹងកាត់បន្ថយភាពតានតឹង និងធ្វើឱ្យអ្នកមានអារម្មណ៍រឹងមាំក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នក។

៥. កំណត់ការចំណាយរបស់អ្នក ៖ មនុស្សគ្រប់រូបត្រូវរស់នៅតាមមធ្យោបាយ ឬកំណត់ការចំណាយរបស់ពួកគេ សូម្បីតែមហាសេដ្ឋីក៏ដោយ។ ការរស់នៅដោយកំណត់ការចំណាយរបស់អ្នក គឺត្រូវចំណាយប្រាក់តិចជាងអ្វីដែលអ្នកកំពុងរកបាន។ ការរស់នៅដោយមិនបានកំណត់ការចំណាយ មានន័យថា អ្នកកំពុងចំណាយប្រាក់ច្រើនជាងចំណូល ដែលអាចឱ្យអ្នកជាប់បំណុល។ ចំណុចសំខាន់គឺថា វាមិនមែនជាចំនួនប្រាក់ដែលអ្នករកបាន ដែលអាចធ្វើឱ្យអ្នកក្លាយជាអ្នកមាន ប៉ុន្តែត្រូវប្រាកដគ្រប់គ្រងលុយរបស់អ្នកឱ្យបានច្បាស់លាស់។ អ្នកនឹងអាចបង្កើនលុយបានច្រើននៅពេលអ្នកប្រើជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ទាំងអាជីវកម្ម និងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានត្រឹមត្រូវ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *