គ្រួសារថ្មីៗគួររៀនពីគន្លឹះទាំង ៤ នេះ ដើម្បីជៀសវាងបញ្ហាហិរញ្ញវត្ថុ​

ភ្នំពេញ ៖ បញ្ហាហិរញ្ញវត្ថុគឺជារឿងសំខាន់ក្នុងការចាប់ផ្តើម និងពង្រីកគ្រួសារថ្មីរបស់អ្នក។ បន្ទាប់ពីពេលបង្កើតគ្រួសារថ្មី ឬបង្កើនសមាជិកគ្រួសារហើយ អ្នកគួរគិតគូរលើផែនការ និងគោលដៅរបស់គ្រួសាររបស់អ្នកឱ្យបានច្បាស់លាស់ ជាពិសេសផែនការហិរញ្ញវត្ថុ ដើម្បីបញ្ចៀសនូវបញ្ហាក្នុងក្រុមគ្រួសារ។

ពិតប្រាកដណាស់ លុយកាក់ជារឿងសំខាន់ ដូច្នេះគួររៀនសន្សំ និងវិនិយោគ ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុមួយចំនួន។ គន្លឹះទាំង ៤​ នេះ អាចជួយរៀបចំថវិការបស់អ្នក និងបង្កើនគោលដៅសន្សំ។

១. ជជែកគ្នាឱ្យបានច្បាស់លាស់ទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងដៃគូ

រឿងដំបូងដែលអ្នកគួរធ្វើ! នៅពេលនិយាយអំពីហិរញ្ញវត្ថុ និងការពង្រីកគ្រួសាររបស់អ្នក នោះគឺជជែកគ្នាឱ្យបានច្បាស់លាស់ទាក់នឹងស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារ ឬដៃគូររបស់អ្នក។ អ្នក និងដៃគូត្រូវតែអនុញ្ញាតឱ្យគ្នាដឹងពីស្ថានហិរញ្ញវត្ថុទៅវិញទៅមក ដើម្បីងាយស្រួលក្នុងការចាត់ចែងចំណាយចំណូលក្នុងគ្រួសាររបស់អ្នក ពិសេសវាអាចជួយឱ្យចៀសវាងពីបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ នៅពេលអ្នកដឹងច្បាស់លាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារអ្នក។ សូមចងចាំថា ផ្លូវទៅកាន់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុនឹងអាចកើតឡើងបាន លុះត្រាណាតែមានគោលដៅ ការរៀបចំថវិកា និងផែនការបម្រុងទុក ជាមុន។ ការសន្ទនាដោយស្មោះត្រង់អំពីកង្វល់ សេចក្តីប្រាថ្នា និងបញ្ហាហិរញ្ញវត្ថុគឺមានសារៈសំខាន់ណាស់។

២. ត្រូវគិតគូរលើការចំណាយទាំងអស់

អ្នកត្រូវពិនិត្យមើលលើថវិកាផ្ទាល់ខ្លួន ឬថវិកាគ្រួសារបច្ចុប្បន្នរបស់អ្នក។ ការមានសមាជិកគ្រួសារថ្មីត្រូវការចំណាយច្រើនណាស់ ដូច្នេះសូមស្វែងរកវិធីដែលអ្នកអាចកាត់បន្ថយ ដើម្បីចាប់ផ្តើមសន្សំប្រាក់បន្ថែមទៀត។ ពិចារណាលើតម្រូវការប្រចាំខែទាំងនេះ ដែលនឹងប៉ះពាល់ដល់បញ្ចប់ថវិការបស់អ្នកដោយផ្ទាល់៖

កន្ទបទារក៖ ទារកអាចត្រូវការវាច្រើនក្នុងមួយថ្ងៃ!

សម្លៀកបំពាក់៖ ទារក និងកុមារធំធាត់លឿន ដូច្នេះតម្រូវការស្បែកជើង និងជាងសម្លៀកក៏ច្រើនដែរ។

ការទៅជួបគ្រូពេទ្យ៖ ម្តាយ និងទារកអាចត្រូវការការពិនិត្យជាបន្តបន្ទាប់ មុននិងក្រោយពេលកើត។ សូម្បីតែកូនដែលមានសុខភាពល្អក៏ត្រូវទៅជួបគ្រូពេទ្យជាប្រចាំដែរ។

ការថែទាំកុមារ៖ ដោយសារអត្រាថែទាំកុមារកើនឡើងជាលំដាប់ ការសម្រេចចិត្តត្រឡប់ទៅធ្វើការពេញម៉ោង ឬក្រៅម៉ោង និងប្រើប្រាស់ការថែទាំកុមារ — ឬស្នាក់នៅផ្ទះ និងលះបង់ប្រាក់ចំណូល — ធ្វើឱ្យប៉ះពាល់ដល់គ្រួសារជាច្រើន និងថវិការបស់ពួកគេ។

ផែនការសន្សំសម្រាប់កូននៅមហាវិទ្យាល័យ៖ វាមិនលឿនពេកទេក្នុងការចាប់ផ្តើមសន្សំសម្រាប់ការសិក្សារបស់កូនអ្នក។ ពិចារណាបន្ថែមលើការសន្សំសម្រាប់កូវត្រៀមចូលមហាវិទ្យាល័យទៅក្នុងផែនការថវិកាប្រចាំខែរបស់អ្នក ពីព្រោះសូម្បីតែការសន្សំតិចតួចឥឡូវនេះអាចជារឿងល្អ នៅពេលដែលកូនរបស់អ្នកមានអាយុ ១៨ ឆ្នាំ។

ធានារ៉ាប់រង៖ អ្នកគួរពិនិត្យមើលលើគម្រោងថែទាំសុខភាពរបស់អ្នក ហើយនោះអាចមានន័យថា អ្នកគួរពិចារណាទិញធានារ៉ាប់រងសុខភាពប្រចាំខែ។ ហើយមួយវិញទៀតប្រសិនបើអ្នកមិនមានការធានារ៉ាប់រងអាយុជីវិតទេ ឥឡូវនេះអាចជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីរកមើលជម្រើសនោះ។

ទាំងនេះមិនត្រឹមតែជាបញ្ជីទូលំទូលាយនៃការចំណាយលើការពង្រីកគ្រួសារនោះទេ ប៉ុន្តែគោលបំណងរបស់វាគឺដើម្បីឱ្យអ្នកគិតអំពីតម្រូវការថវិកាសម្រាប់ទារកទាំងអស់។

អ្នកគួរសរសេរចំណាំ និងបន្ថែមចំណុចទាំងទៅក្នុងផែនការថវិកាបច្ចុប្បន្នរបស់អ្នក ហើយចាប់ផ្តើមធ្វើការអនុវត្ត។ ធ្វើការជាមួយដៃគូ និងក្រុមគ្រួសាររបស់អ្នក ដើម្បីមើលកន្លែងដែលអ្នកអាចកាត់បន្ថយជាក់ស្តែង និងរៀបចំផែនការថវិកាសម្រាប់ភាពជោគជ័យនៃទារក។

៣. បន្ថយអត្រាការប្រាក់របស់អ្នក តាមរយៈការបន្ថយ ឬលុបបំណុលបច្ចុប្បន្នណាមួយ

នៅពេលអ្នកសិក្សាប្រព័ន្ធថវិការបស់អ្នក អ្នកអាចកត់សម្គាល់ពីកន្លែងដែលអ្នកចំណាយលើសខ្ទង់ ឬអត្រាការប្រាក់ដែលខ្ពស់ខ្លាំង។ ត្រូវប្រាកដថា អ្នកមានការយល់ដឹងស៊ីជម្រៅអំពីបំណុលរបស់អ្នក។ សូម គិតគូពីអត្រាការប្រាក់ និងរយៈពេលនៃបំណុល ដូច្នេះអ្នកអាចគណនាបំណុលរួមរបស់អ្នក ដើម្បីដោះស្រាយឱ្យបានក្នុងពេលមួយ។ ចំណេះដឹងគឺជាគន្លឹះនៃដំណោះស្រាយ ដូច្នេះសូមចំណាយពេលឥឡូវនេះ ដើម្បីដឹងច្បាស់ថា លុយរបស់អ្នកត្រូវចំណាយទៅណា ជាពិសេសនៅពេលនិយាយអំពីដំណោះស្រាយលើបំណុលនេះតែម្តង។

៤. សន្សំ និងពិចារណាលើការវិនិយោគ

មានរឿងអស្ចារ្យជាច្រើនដែលអ្នកត្រូវសម្លឹងមើលនាពេលអនាគត! អ្នក និងគ្រួសារដែលទើបតែបង្កើតថ្មី មានការសន្យាសម្រាប់ពេលអនាគត ដូច្នេះកុំភ្លេចអំពីគោលដៅហិរញ្ញវត្ថុរយៈពេលវែងសំខាន់ៗដែលអ្នកមានដូចជា៖ ការសន្សំសម្រាប់ការចូលនិវត្តន៍របស់អ្នក ថវិកាសម្រាប់ការអប់រំរបស់កូនៗ និងពិចារណាលើការវិនិយោគផ្សេៗងដែលមានហានិភ័យទាប ឬគ្មាន ដូចជាការទិញបណ្ណបំណុលរដ្ឋ សញ្ញាបណ្ណ និងបញ្ញើមានកាលកំណត់ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ