ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៦៤% និងបណ្តាលឱ្យខាតបង់ ១,៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

ភ្នំពេញ៖ ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%។ សមាមាត្រ នេះនឹងកើនឡើងជាមួយនឹងការរីកចម្រើនក្នុងការអភិវឌ្ឍ (នៅថៃមាន ៧៥% រួចទៅហើយ)។ប៉ុន្តែ ការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ ជំងឺមិនឆ្លងសំខាន់ៗចំនួនបួនរួមមានជំងឺសរសៃ ឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង។

ឯកឧត្តមសាស្ត្រាចារ្យ  ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងដូច្នេះនៅក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖៨០% នៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែមប្រភេទ ២ និងលើសពី ៣០% នៃជំងឺមហារីកអាចចៀសវាងបាន ដោយការឈប់ពិសាបារី និងគ្រឿងស្រវឹង ការបរិភោគអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណ។ ទោះបីជាគោលដៅល្អទាំងនេះហាក់ដូចជាពិបាកសម្រេចក៏ដោយ វឌ្ឍនភាពមានកម្រិតគួរឱ្យកត់សម្គាល់ ដែលអាចបំពេញបន្ថែមដោយគោលនយោបាយស្ម័គ្រចិត្តសមស្រប និងការអនុវត្តកាន់តែប្រសើររបស់ប្រជាជន តាមសារ អប់រំសុខភាពរបស់ក្រសួងសុខាភិបាល។

ការបង្ការធ្វើឱ្យសម្រេចបានវឌ្ឍនភាពទាំងនេះ៖ ជួយឱ្យចៀសផុតពីជំងឺ ពន្លឺតការលេចឡើងជំងឺ កាត់បន្ថយផលវិបាក ឧទាហរណ៍ តាមរយៈការពិនិត្យស្រាវជ្រាវរកជំងឺបានទាន់ពេលជាមុន។ការបង្ការត្រូវធ្វើឡើង តាំងពីនៅក្មេង ដើម្បីផ្តល់ឱ្យកុមារ និងក្មេងជំទង់ នូវការយល់ដឹង និងទម្លាប់ល្អ ហើយតាមរយៈ ការធ្វើឱ្យកុមារមានសុខភាពល្អ យើងរៀបចំមនុស្សពេញវ័យឱ្យមានសុខភាពល្អដែរ ហើយរាងកាយរបស់ពួកគេក៏អាច ទប់ទល់នឹងផលប៉ះពាល់នៃភាពចាស់បានកាន់តែប្រសើរ។

ឯកឧត្តមសាស្ត្រាចារ្យបានបញ្ជាក់ថា៖

«ការណ៍នេះត្រូវសម្រេចឱ្យបាន បើមិនដូច្នេះទេ បន្ទុកហិរញ្ញវត្ថុលើប្រព័ន្ធសុខាភិបាល និងសង្គម នឹងកាន់តែធ្ងន់ធ្ងរ នាពេលអនាគត។ តាមការសិក្សារបស់អង្គការសុខភាពពិភពលោក ជំងឺមិនឆ្លងមានតម្លៃស្មើនឹង ៦,៦% នៃផលិតផល ក្នុងស្រុកសរុបរបស់កម្ពុជា និងបណ្តាលឱ្យខាតបង់ ១,៥ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ដូច្នេះ យើងអាច ស្រមៃឃើញការកើនឡើងនៃបន្ទុកហិរញ្ញវត្ថុបណ្តាលមកពីការវិវត្តប្រជាសាស្ត្រ នៅបណ្តាឆ្នាំខាងមុខ»។

ប្រទេសអភិវឌ្ឍន៍បានជួបប្រទះនឹងនិន្នាការនេះរួចហើយ។ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ពួកគេត្រូវចំណាយ ៣០% នៃផលកំណើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះ និងផលប៉ះពាល់នៃភាពចាស់ក្នុងសង្គម។ នេះគឺជាហេតុ ផលមួយដែលសហគមន៍អន្តរជាតិបានកំណត់ជាគោលដៅសុខភាពមួយ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព គឺកាត់បន្ថយការស្លាប់មុនអាយុបណ្តាលមកពីជំងឺមិនឆ្លងចំនួន ៣០% នៅឆ្នាំ២០៣០។

ឯកឧត្តមសាស្ត្រាចារ្យ  ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា៖ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជានឹងប្រឈមមុខនឹងបញ្ហាសុខភាព-សង្គមពីរ។ ម៉្យាង ការចំណាយលើការ ព្យាបាលនឹងកើនឡើង ពីព្រោះមនុស្សចាស់កាន់តែច្រើននឹងកើតជំងឺចម្រុះច្រើនមុខ និងជំងឺរ៉ាំរ៉ៃ ដែលការថែទាំមាន រយៈពេលវែង និងចំណាយច្រើន។ ម៉្យាងទៀត មូលដ្ឋានធនធានសម្រាប់ការផ្តល់ហិរញ្ញប្បទាននឹងកើនឡើងតិចតួច ដោយសារនឹងមានអត្រាយុវជនសកម្មតិចជាងមុន ដែលអាចចូលរួមចំណែកក្នុងការផ្តល់ហិរញ្ញប្បទានដល់ការចំណាយ លើសុខភាព តាមរយៈពន្ធ និងវិភាគទានសន្តិសុខសង្គម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *