ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ ច្បាប់ PPP នឹងក្លាយជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងជំរុញការផ្សព្វផ្សាយ “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)”  ឱ្យកាន់តែទូលំទូលាយ និងជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរនាពេលខាងមុខ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល  ភ្នំពេញ ភូគីត្រា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីអំពី “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនជាតិ និងអន្តរជាតិពាក់ព័ន្ធ និងវិស័យឯកជនផ្សេងទៀត សរុបប្រមាណ ២០០ នាក់។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានថ្លែងថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ឱ្យបានយល់ដឹងទូលំទូលាយអំពីច្បាប់ PPP នេះ ដែលជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជូនថ្នាក់ដឹកនាំមន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈ តាមយន្តការ PPP ដែលជាតួអង្គអនុវត្តគម្រោងផ្ទាល់នៅតាមក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗ រួមមានដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបន្តថា ទោះបីជាសិក្ខាសាលានេះ ជាការផ្សព្វផ្សាយជាផ្លូវការលើកដំបូង ហើយបានផ្តោតចម្បង ដល់តួអង្គនៅថ្នាក់ជាតិក៏ពិតមែន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងបន្តផ្សព្វផ្សាយច្បាប់នេះ ឱ្យកាន់តែទូលំទូលាយនៅក្នុងវេទិកាផ្សេងៗទៀត និងជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរនាពេលខាងមុខ។

ផ្សារភ្ជាប់ទៅនឹងគោលបំណងនេះ, លោករដ្ឋលេខាធិការបានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការពិគ្រោះយោបល់លើការរៀបចំនីតិវិធីគ្រប់គ្រងប្រតិបត្តិការ រួមសម្រាប់គម្រោង PPP ដែលហៅជាភាសាអង់គ្លេសថា “Standard Operating Procedures” ឬហៅកាត់ថា SOP រួចរាល់ហើយ នាពេលថ្មីៗនេះ ហើយគ្រោងនឹងស្នើសុំការពិនិត្យ និងសម្រេចរបស់រាជរដ្ឋាភិបាលលើអនុក្រឹត្យដាក់ឱ្យប្រើ SOP សម្រាប់គាំទ្រដល់ការរៀបចំអភិវឌ្ឍគម្រោង, ការគ្រប់គ្រងកិច្ចលទ្ធកម្ម, នីតិវិធីការគាំទ្រពីរដ្ឋ, ការលើកទឹកចិត្តវិនិយោគ, ការអនុវត្ត, តាមដាន និងការគ្រប់គ្រងកិច្ចសន្យា PPP ដែលជារួមនីតិវិធី SOP នេះនឹងគាំទ្រដល់ការអនុវត្តច្បាប់ស្តីពី PPP នេះ បានពេញលេញ និងមានប្រសិទ្ធភាពនៅកម្ពុជា។

បន្ថែមលើនេះ, លោករដ្ឋលេខាធិការ ក៏គូសបញ្ជាក់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនអង្គសិក្ខាសាលា ពាក់ព័ន្ធនឹងការរៀបចំ និងការដាក់ឱ្យអនវុត្តច្បាប់នេះ ដែលរួមមានជាអាទិ៍៖

ជាសាវតារ ច្បាប់ PPP នេះត្រូវតាក់តែង និងកែសម្រួលអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ២០១៧ ហើយត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី, ទទួលបានការអនុម័ត ពីស្ថាប័ននីតិបញ្ញត្តិលើទម្រង់ និងគតិច្បាប់នេះទាំងស្រុង និងត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ដលេខាដាក់ឱ្យប្រើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក។ ច្បាប់នេះ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងយន្តការ PPP ក្នុងការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័កិ្តសិទ្ធិភាព ចីរភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ច្បាប់ PPP ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍សំខាន់ចំនួន ៤ គឺ៖ ទី១-ការថយចុះហិរញ្ញប្បទានឥតសំណង លើសកលលោក និងការបាត់បង់ជាបណ្តើរៗ នូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជា, នេះម៉្យាង, និងម៉្យាងទៀត, ប្រភពធនធានពីថវិកាជាតិ នៅមានកម្រិតនៅឡើយ, ប៉ុន្តែតម្រូវការទុនវិនិយោគសាធារណៈ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសកាន់ តែមានទំហំកើនឡើង; ទី២-វិបត្តិជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមាន ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបន្ទច់បង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ហើយបច្ចុប្បន្នកម្ពុជា ក៏ដូចជាពិភពលោកបាន និងកំពុងជួបប្រទះនូវបញ្ហាប្រឈមថ្មី ដោយសារការអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែនផងដែរ; ទី៣-ការខិតខំប្រឹងប្រែង ក្នុងការបញ្ចៀសកម្ពុជា កុំឱ្យធ្លាក់ផុងទៅក្នុង «អន្ទាក់នៃថ្លៃ» ដែលអាចកើតឡើង តាមរយៈការចុះកិច្ចសន្យា ដែលមានរយៈពេលវែង ដែលអាចឱ្យអ្នកប្រើប្រាស់ ជាប់កាតព្វកិច្ចបង់ថ្លៃសេវា និងរដ្ឋជាប់កាតព្វកិច្ចបំណុលជាយថាហេតុ ប្រសិនបើមិនមានការពិនិត្យ និងវាយតម្លៃត្រឹមត្រូវ និងម៉ត់ចត់; និង ទី៤-ភាពចាំបាច់ក្នុងការទាក់ទាញ នូវការចូលរួមពីដៃគូឯកជន ក្នុងការជំរុញកំណើន និងការរក្សាជវភាពសេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋាន នៃប្រភពធនធាន និងនវានុវត្តន៍របស់វិស័យឯកជន។

ច្បាប់ PPP នឹងបង្កើតក្របខ័ណ្ឌគតិយុត្ត សម្រាប់គ្រប់គ្រងលើការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោង PPP នៅកម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងស្របតាមអនុវត្តមានុវត្តន៍អន្តរជាតិ តាមរយៈការបែងចែកតួនាទី និងភារកិច្ចរវាងស្ថាប័នសាមី ដែលជាស្ថាប័នដឹកមុខតាមវិស័យ ក្នុងការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរបស់រាជរដ្ឋាភិបាល នៅតាមដំណាក់កាលនៃវដ្តគម្រោង ដូចមានចែងក្នុងច្បាប់នេះ និងនីតិវិធី SOP ដែលនឹងអាចនឹងត្រូវបានរាជរដ្ឋាភិបាលពិនិត្យសម្រេចអនុម័តដាក់ឱ្យប្រើក្រោមអនុក្រឹត្យនាពេលខាងមុខនេះ។ ត្បិតច្បាប់ PPP នេះបានជំនួសច្បាប់ ស្តីពីសម្បទានក៏ពិតមាន, បទប្បញ្ញត្តិនៃច្បាប់ថ្មីនេះ មិនមានអានុភាពប្រតិសកម្ម ចំពោះកិច្ចព្រមព្រៀងសម្បទាន ឬកិច្ចសន្យា ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងកិច្ចសន្យា PPP ដែលត្រូវបានចុះហត្ថលេខា មុនច្បាប់ PPP នេះ ចូលជាធរមាននោះទេ។ ជាមួយគ្នានេះ, ការរៀបចំច្បាប់ PPP នេះក៏នឹងត្រូវបានគិតគូរលើមូលដ្ឋាន នៃការបំពេញគ្នាទៅវិញទៅមក ជាមួយច្បាប់ ស្តីពីវិនិយោគនៃកម្ពុជា លើការលើកទឹកចិត្តផ្នែកវិនិយោគ និងជាមួយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមានផងដែ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

NBC​-​UN​៖​ ១៦ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ ​២២ ស្តី​ពី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​និង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​រៀបចំ​កិច្ច​ពិគ្រោះយោបល់​កម្រិត​ខ្ពស់​លើក​ទី​៤​ ​ស្តីពី ​«​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​ដោយ​បង្ហាញ​ថា​ ​សកម្មភាព​អាទិភាព​ ១៦ ​ក្នុង​ចំណោម​ ​២២ ​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០២៤​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ