ក្រុមហ៊ុនតៃវ៉ាន់ គ្រោងចាយលុយជាង ៥០០ លានដុល្លារ ទិញភាគហ៊ុន ១០០% របស់គឹ្រះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

ភ្នំពេញ ៖ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SinoPac Holdings និងធនាគារបុត្រសម្ព័ន្ធរបស់ខ្លួន SinoPac ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានសម្រេចអនុម័តទិញភាគហ៊ុន 100% (តម្លៃជាង ៥០០ លានដុល្លារ) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ភីអិលស៊ី នៅកម្ពុជា។ ទោះជាយ៉ាងក៏ដោយ ការសម្រេចទិញភាគហ៊ុននេះ នៅត្រូវការឆ្លងកាត់ដំណាក់កាល និងលក្ខខណ្ឌមួយចំនួន ដូចជា ការអនុម័តបទប្បញ្ញត្តិពាក់ព័ន្ធរវាងភាគីទាំងសងខាង។

យោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់ក្រុមហ៊ុន SinoPac បានឱ្យដឹងថា ៖ ហេតុផលរបស់ក្រុមហ៊ុនក្នុងការទិញយកនេះគឺជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រុមហ៊ុន។ ពោល គឺ បង្កើនប្រាក់ចំណូលនៅក្រៅប្រទេស និងពង្រីកវត្តមានជាអន្តរជាតិរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន​បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្ពស់បំផុតមួយនៅអាស៊ី ដោយ IMF បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសុរប (GDP) កម្ពុជាឆ្នាំ ២០២៣-២០២៨ នឹងមានកំណើនជាមធ្យមប្រចាំឆ្នាំ ៦.៣%។ កម្ពុជាក៏មានទម្រង់ប្រជាសាស្រ្តដ៏ទាក់ទាញបំផុតមួយនៅអាស៊ី ដែលនឹងគាំទ្រដល់កំណើនរយៈពេលវែង។

ក្រុមហ៊ុន SinoPac បានឱ្យដឹងទៀតថា អម្រឹត គឺជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតរបស់កម្ពុជា ដោយគិតពីទ្រព្យសកម្មសរុប ហើយធនាគារ SinoPac ជាអ្នកផ្តល់ប្រាក់កម្ចីដែលមានស្រាប់ដល់អម្រឹត ចាប់តាំងពីឆ្នាំ២០១៧ នឹងអាចពង្រីកបណ្តាញសេវាក្រៅប្រទេសរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការទិញយកនេះ។

ម្ចាស់ភាគហ៊ុនសំខាន់ៗនាពេលបច្ចុប្បន្នរបស់ អម្រឹត គឺជាស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិដ៏មានកិត្យានុភាព ដែលមានឯកទេសក្នុងការវិនិយោគប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ លើបរិយាបន្នហិរញ្ញវត្ថុ ដោយរក្សាបាននូវស្តង់ដារការពារអតិថិជនឈានមុខគេក្នុងវិស័យនេះ។ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការទិញយកនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាដៃវិនិយោគផ្នែកឯកជននៃធនាគារពិភពលោកគ្រុប និង FMO ដែលជាធនាគារអភិវឌ្ឍន៍ប្រទេស ហូឡង់ នឹងបន្តធ្វើជាម្ចាស់ភាគហ៊ុន និងដៃគូនៅក្នុងអម្រឹត ហើយធនាគារ SinoPac ទន្ទឹងរង់ចាំ ដើម្បីសហការជាមួយពួកគេបន្តជាមួយការវិនិយោគដោយប្រកបដោយទំនួលខុសត្រូវ និងគោលនយោបាយការពារអតិថិជន។ ទៅអនាគត ធនាគារ SinoPac អាចពង្រីកឥទ្ធិពលវិជ្ជមានរបស់ខ្លួនលើហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងសមត្ថភាពវិនយោគដោយប្រកបដោយទំនួលខុសត្រូវ។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ អម្រឹត មានសាខាប្រតិបត្តិការចំនួន ១៥០ នៅក្នុងខេត្តចំនួន ២៥ នៅទូទាំងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុបចំនួន ២ ពាន់លានដុល្លារអាមេរិក។ ធនាគារ SinoPac នឹងទិញយកភាគហ៊ុនចំនួន ៨០% របស់អម្រឹត ក្នុងតម្លៃចំនួនប្រមាណ ៤៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់ដំបូង ហើយ ២ ដំណាក់កាលទៀត គឺទិញយកម្តង ១០% នៅចុងឆ្នាំទីមួយ និងឆ្នាំទីពីរ។ អម្រឹតមានផលិតផលហិរញ្ញវត្ថុសម្បូរបែប ដែលគ្របដណ្តប់លើផលិតផលធនាគារបែបប្រពៃណី និងឌីជីថល។

ការរួមបញ្ចូលគ្នារវាងធនធាន និងជំនាញគ្រប់គ្រងរបស់ធនាគារ SinoPac និងអម្រឹត នឹងបង្កើនសមត្ថភាពយ៉ាងពេញលេញក្នុងការផ្តល់សេវាហិរញ្ញវត្ថុចម្រុះ និងងាយស្រួលបន្ថែមទៀត ដើម្បីបង្កើនតម្លៃអតិថិជន។ ការទិញយកនេះក៏នឹងអនុញ្ញាតឱ្យធនាគារ SinoPac ពង្រីកបណ្តាញក្រៅប្រទេសរបស់ខ្លួន និងបញ្ចេញឥទ្ធិពលវិជ្ជមានបន្ថែមទៀតលើហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនសង្ឃឹម​ថា​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ​សាជីវកម្ម​របស់​ក្រុមហ៊ុនអំពី “ការ​រួម​គ្នា ជីវិត​កាន់​តែ​ប្រសើរ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/09/2026

​គម្រោង​អចលន​ទ្រព្យ​ប្រភេទ​បុរី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៥​៦៥​ ​គម្រោង​ដែល​បាន​សាងសង់​រួច ​ស្មើនឹង​ ១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦ ​ខណៈ​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​ពី​អ្នក​ទិញ​