បរទេស ៖ យោងតាមប្រភពព័ត៌មាន RT ដែលបានដកស្រង់ពាក្យសម្តីចេញពី IMF បាននិយាយថា ប្រទេសជាច្រើនកំពុងព្យាយាមស្វះស្វែងដោះស្រាយបញ្ហាអតិផរណា និងការធ្លាក់ចុះខ្សោយនៃរូបិយបណ្ណរបស់ពួកគេ ខណៈពេលដែលរូបិយបណ្ណដុល្លារអាមេរិកនៅតែខ្លាំង គឺរឹតតែធ្វើឲ្យបញ្ហានេះកាន់តែស្មុគស្មាញ។

ភាពរឹងមាំនៃប្រាក់ដុល្លារក្នុងរយៈពេលប៉ុន្មានខែនេះ មានផលប៉ះពាល់ទៅនឹងម៉ាក្រូសេដ្ឋកិច្ចយ៉ាងខ្លាំងដល់ប្រទេសស្ទើរតែទាំងអស់ដោយសារឥទ្ធិពលនៃប្រាក់ដុល្លារនៅក្នុងពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ។ ចាប់តាំងពីឆ្នាំ២០០០ មក ប្រាក់ដុល្លារ គឺជារូបិយបណ្ណដែលត្រូវបាននាំចេញជាសកលយ៉ាងទូលំទូលាយ និងកាន់កាប់ដោយពិភពលោកប្រហែល ៤០ ភាគរយ។ ជាមធ្យម ការប៉ាន់ប្រមាណនៃការឡើងថ្លៃប្រាក់ដុល្លារ ១០ ភាគរយគឺ វាមានចំណែកទៅក្នុងអតិផរណា ១ ភាគរយរួចទៅហើយ ដោយបង្កជាសម្ពាធមួយ ជាពិសេសនៅក្នុងទីផ្សារកំពុងរីកចម្រើនដែលវាបានឆ្លុះបញ្ចាំងពីការហូរចូលប្រាក់ដុល្លារនៅក្នុងកម្រិតខ្ពស់មួយ។

មិនត្រឹមតែប៉ុណ្ណោះ ប្រហែលពាក់កណ្តាលនៃប្រាក់កម្ចីបរទេសទាំងអស់ និងមូលបត្របំណុលអន្តរជាតិ ត្រូវបានកំណត់ជាប្រាក់ដុល្លារអាមេរិក។ ស្របពេលដែលដែលរដ្ឋាភិបាលនៃប្រទេសនានាកំពុងពង្រឹងទីផ្សាររបស់ខ្លួនក្នុងការចេញបំណុលជារូបិយបណ្ណផ្ទាល់ខ្លួន ប៉ុន្តែវិស័យសាជីវកម្មឯកជនក្នុងប្រទេសរបស់ពួកគេនៅតែជាប់បំណុលជាប្រាក់ដុល្លាក្នុងកម្រិតខ្ពស់។
IMF ក៏បាននិយាយផងដែរថា នៅពេលដែលអត្រាការប្រាក់ពិភពលោកកើនឡើង លក្ខខណ្ឌហិរញ្ញវត្ថុក៏នឹងត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងសម្រាប់ប្រទេសជាច្រើន។ គ្រាន់តែរួមបញ្ចូលសម្ពាធទាំងនេះ គឺរឹតតែធ្វើឲ្យប្រាក់ដុល្លារកាន់តែរឹងមាំ ជាពិសេសសម្រាប់ទីផ្សារដែលកំពុងរីកចម្រើនមួយចំនួន និងប្រទេសដែលមានចំណូលទាបជាច្រើន ត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃវិបត្តិបំណុល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content