យល់ដឹងពីចំណុចគួរប្រុងប្រយ័ត្ន ដើម្បីចៀសវាងកុំឱ្យធ្លាក់ក្នុងការឆបោកតាមអនឡាញ

ភ្នំពេញ ៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយការងារភាគច្រើនត្រូវបានសម្រួលឱ្យងាយស្រួលជាងមុន។ មិនខុសពីវិស័យផ្សេងៗ វិស័យហិរញ្ញវត្ថុក៏បានធ្វើទំនើបកម្មឌីជីថលរបស់ខ្លួនផងដែរ ដែលគេឱ្យឈ្មោះថា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech។

ការចាយវាយនាពេលបច្ចុប្បន្ននេះ​ ច្រើនតែប្រព្រឹត្តទៅដោយប្រើប្រាស់ត្រឹមតែទូរស័ព្ទវៃឆ្លាតមួយគ្រឿង ដែលនាំឱ្យប្រជាជនភាគច្រើនលែងសូវកាន់សាច់ប្រាក់តាមខ្លួនទៀត។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលនេះ ការឆបោក លួចបន្លំតាមអនឡាញ ក៏ងាយនឹងកើតឡើងដែរប្រសិនបើអ្នកប្រើប្រាស់មិនមានការប្រុងប្រយ័ត្ន។

បើតាមលោក ម៉ៅ ប្រុស ដែលជាប្រធាននាយកដ្ឋានសន្តិសុខព័ត៌មានវិទ្យារបស់ធនាគារវីង បានឱ្យដឹងថា ការឆបោកតាមអនឡាញអាចកើតមានឡើងក្នុងរូបភាពជាច្រើន ដែលប្រជាជនត្រូវតែសិក្សា និងប្រុងប្រយ័ត្នជាប់ជានិច្ច។

ក្នុងនាមជាអ្នកជំនាញផ្នែកនេះ លោកក៏បានលើកឡើងនូវចំណុចគួរចៀសវាងមួយចំនួនផងដែរ។  ជាក់ស្ដែង ការចែករំលែកព័ត៌មានផ្ទាល់ខ្លួនដូចជា លេខទូរស័ព្ទ លេខអត្តសញ្ញាណបណ្ណ លេខកុង​ធនាគារនៅលើបណ្ដាញសង្គម សុទ្ធតែអាចជាការផ្ដល់ឱកាសឱ្យជនខឹលខូចបានដឹងពីព័ត៌មាន​សំខាន់ៗ និងអាចងាយស្រួលក្នុងការប្រព្រឹត្តទង្វើឆបោក។

លោក ម៉ៅ ប្រុស បន្តលើកឡើងទៀតថា៖

«ការលួចបន្លំទាំងនោះក៏អាចកើតឡើងបានដែរ ក្នុងករណីដែលអ្នកប្រើប្រាស់មិនបានរក្សាទុកកាតធនាគារឱ្យបានត្រឹមត្រូវ ដូច្នេះពេលដែលទូទាត់ប្រាក់តាមកាត គួរតែកាន់កាតនោះទៅឆូតដោយខ្លួនឯង ចៀសវាងឱ្យទៅអ្នកដទៃកាន់»។

ក្រៅពីនោះផងដែរ ការដាក់លេខសំងាត់កុងធនាគារងាយស្រួលទស្សន៍ទាយ ឬការដែលមិនបានប្រុងប្រយ័ត្នក្នុងការចុចលេខសំងាត់ដែលធ្វើឱ្យមានគេឃើញជាដើម ក៏អាចបង្កឱ្យមាននូវករណីលូចបន្លំប្រាក់ពីកុងធនាគារបានដែរ។

ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ផងដែរថា៖

«ជូនកាលបងប្អូនមិនប្រុងប្រយ័ត្ន បានចុចលេខ​សម្ងាត់ធនាគារដើម្បីទូទាត់ប្រាក់នៅក្រោមកាមេរ៉ាសុវត្ថិភាព ព្រោះជាទូទៅនៅតាមកន្លែងគិតលុយ​របស់ហាងនីមួយៗ គឺសុទ្ធតែមានកាមេរ៉ាសុវត្ថិភាព»។

ជាចុងក្រោយ លោកក៏បានលើកឡើងចំណុចសំខាន់មួយចំនួនទៀតដែលប្រជាពលរដ្ឋគួរធ្វើដែរ គឺគួរតម្លើងកម្មវិធីទូរស័ព្ទឱ្យដល់ជំនាន់ចុងក្រោយ (Update version) ។ ការតម្លើងកម្មវិធីទូរស័ព្ទនេះ អាចជាខែលការពារពីមេរោគមួយចំនួន ដែលអាចឈានដល់ការ Hack របស់ចោរបច្ចេកវិទ្យា (Hacker) ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី