តាមរយៈអនុស្សរណៈរវាងក្រសួងការងារ និងធនាគារចំនួន ៨ ពលករនឹងអាចទទួលកម្ចីរហូតដល់ ៥ ០០០ដុល្លារអាមេរិកដោយមិនត្រូវការទ្រព្យធានា

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈជាមួយធនាគារធំៗចំនួន ៨ ដើម្បីផ្តល់អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានចំពោះពលករ និងសិក្ខាកាមដែលមានតម្រូវការកម្ចី ហើយតាមរយៈអនុស្សរណៈនេះ ពលករនឹងអាចស្នើសុំកម្ចីរហូតដល់ ៥ ០០០ ដុល្លារអាមេរិក ដោយមិនត្រូវការទ្រព្យធានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារធំៗចំនួន ៨ នៅកម្ពុជា ដើម្បីផ្តល់អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានត្រឹម៨,៥% ក្នុងរយៈមួយឆ្នាំសម្រាប់ពលករ និងសិក្ខាកាមដែលមានតម្រូវការកម្ចី។

ក្រសួងការងារ បានឱ្យដឹងថា ធនាគារដែលបានចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia) ,ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank) ,ធនាគារ កាណាឌីយ៉ា (Canadia Bank) ,ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank), និងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។

ការចុះអនុស្សរណៈនេះ មានគោលបំណងជួយដល់ពលករ និងសិក្ខាកាមដែលទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដែលសមស្របជាមួយនឹងអត្រាការប្រាក់ត្រឹមតែ ៨,៥% ដែលជាអត្រាការប្រាក់មិនធ្លាប់មាន និងមានលក្ខខណ្ឌឥណទានល្អប្រសើរសម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។

ក្រសួងការងារ បានបញ្ជាក់ថា អនុស្សរណៈនេះនឹងជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលករដោយអាចជួយសន្សំជាមធ្យម១០% នៃការប្រាក់ក្នុង១ឆ្នាំ ព្រមទាំងលើកទឹកចិត្តពលករឱ្យប្រើប្រាស់កម្ចីផ្លូវការដែលការជួយធានាថា ពលករនឹងបន្តធ្វើការស្របច្បាប់នៅប្រទេសគោលដៅ។ តាមរយៈអនុស្សរណៈនេះ ពលករនឹងអាចខ្ចីប្រាក់ក្នុងកម្រិតអតិបរមាត្រឹម ៥ ០០០ដុល្លារអាម៉េរិក ដោយមិនត្រូវការទ្រព្យធានា និងមានរយៈពេលឥណទានអតិបរមា ២៤ខែ។

សូមបញ្ជាក់ថា ការចុះអនុស្សរណៈរវាងធនាគារធំៗទាំង៨ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ បានឆ្លុះបញ្ចាំងនូវឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តនូវទំនួលខុសត្រូវសង្គមដោយផ្តល់នូវការសម្របសម្រួលជាពិសេសលើបញ្ហាហិរញ្ញវត្ថុទៅដល់បងប្អូនពលករខ្មែរ និងសិក្ខាកាមឱ្យកាន់តែងាយស្រួលបន្ថែមមួយកម្រិតទៀតដែលជាការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល។

សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារពាណិជ្ជនៅកម្ពុជាចំនួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់ឥណទាន​ ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំសមរម្យ ប្រមាណ​ ៨.៥០% ​​​និងលក្ខខណ្ឌអំណោយផល ដើម្បីគាំទ្រពលករ និងសិក្ខាកាមកម្ពុជា ដែលបាន​ និងកំពុងបម្រើការនៅក្រៅប្រទេស​​ និងកំពុងត្រៀមរៀបចំខ្លួនមុនចេញបំពេញការងារនៅបរទេស។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយជាអាទិភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនពលករ ដែលធ្វើការនៅបរទេស ដើម្បីកាត់បន្ថយចំណាយ លើកកម្ពស់នូវសុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក