ឯកឧត្តម ហែម វណ្ណឌី ៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់​កម្ពុជា ហើយមន្ទីរដែលស្ថិតនៅតាមបណ្តាខេត្ត ក្រុង គឺជាតួអង្គដ៏សំខាន់ក្នុងការជំរុញដំណើរការនេះទៅមុខ។ កាលលើកឡើងបែបននេះ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចពិភាក្សាការងារជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយផ្តោតលើតួនាទីសំខាន់របស់មន្ទីរក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធុរកិច្ចក្នុងមូលដ្ឋាន។

ក្នុងន័យនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឱ្យស្វែងយល់ស៊ីជម្រៅពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសទាក់ទងនឹងអាណត្តិកិច្ចរបស់ក្រសួង ព្រមទាំងសេវាសាធារណៈសម្រាប់គាំទ្រវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖

«ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់​កម្ពុជា ហើយមន្ទីរជាតួអង្គដ៏សំខាន់ក្នុងការជំរុញដំណើរការនេះទៅមុខ។ ការធ្វើ​ពិពិធកម្ម​ ពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នជាច្រើន ប៉ុន្តែក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ មានតួនាទីស្នូលក្នុងការសម្របសម្រួលគ្រប់គ្រងការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្ម»។

ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់មន្ទីរឧស្សាហកម្ម ក្នុងការផ្តល់ប្រឹក្សា​ដល់​​វិស័យ​ឯកជន ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដែលលើកកម្ពស់គុណភាព និង​ផលិត​ភាព។ ជាមួយគ្នានេះ ក៏ត្រូវមានបង្កើតយន្តការចែករំលែកទិន្នន័យក្នុងចំណោមមន្ទីរក្រោមរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាការចែករំលែកទិន្នន័យជាមួយក្រសួង ដោយធ្វើយ៉ាងណាឱ្យមានលំហូរទិន្នន័យ​កាន់​តែប្រសើរ ដើម្បីលើកកម្ពស់ការធ្វើសេចក្តីសម្រេច​ចិត្ត និងគោលនយោបាយដែលមានព័ត៌មានច្បាស់លាស់។

ឯកឧត្តមបាន​ប្រៀប​ធៀបការបណ្តុះធុរកិច្ចទៅនឹងការលូតលាស់របស់ដើមឈើថា៖

«យើងមិនត្រូវទៅអង្រួនដើមឈើពេលដែលវាទើបចាប់ផ្តើមលូតលាស់នោះទេ។ អ្វីដែលយើងត្រូវធ្វើគឺពូនជ្រុំ ស្រោចទឹក ដាក់ជី និងថែទាំវាឱ្យបានទៀងទាត់។ ក្រសួងកំពុងជំរុញអភិក្រមគាំទ្រធុរកិច្ច មិនមែនរំខានទេ នៅពេលដែលមន្ត្រីចុះជួបវិស័យឯកជនក្នុងមូលដ្ឋាន។ អភិក្រមនេះ ឆ្លុះបញ្ចាំងកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលបានលុបបំបាត់ការចុះអធិការកិច្ច​ច្រើន​លើក ដោយបង្កើតយន្តការអធិការកិច្ចអន្តរក្រសួងរួម ដែលមានការសម្របសម្រួល និងធ្វើ​ឡើង​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ»។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមន្ទីរទាំងពីរ ស្វែងរកឱកាស និងកំណត់សក្តានុ​ពល​បង្កើតតម្លៃ​បន្ថែមនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយលើឧទាហរណ៍នៃតម្រូវការវត្ថុធាតុដើមក្នុងវិស័យកាត់ដេរ ដូចជា ក្រណាត់ អំបោះ ឡេវ និងធាតុចូលផលិតកម្មផ្សេងទៀត ព្រមទាំងលើកទឹកចិត្តឱ្យមន្ទីរប្រមូល និងចែក​រំលែក​ទិន្នន័យនេះឱ្យបានទូលំទូលាយ។

ចំពោះការដឹកនាំស្ថាប័ន ឯកឧត្តមបានលើកឡើងពីការគ្រប់គ្រងខ្លួនឯង ដូចជាការមានវិន័យផ្ទាល់ខ្លួន ការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ និងការថែរក្សាសុខភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ភាពយុត្តិធម៌ និងឱកាសស្មើគ្នា ដោយកំណត់តួនាទី និងទំនួលខុសត្រូវច្បាស់លាស់ ព្រមទាំងភាពចាំបាច់នៃការរៀបចំផែនការបន្តវេន្តឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវនិរន្តរភាព និង​ប្រសិទ្ធភាពយូរ​អង្វែង​របស់ស្ថាប័ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/07/2026

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា

Leave a Reply

Your email address will not be published.Required fields are marked *