សមាគមហិរញ្ញវត្ថុចំនួន ២ រួមគ្នាលើកកម្ពស់កិច្ចការពារអតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ វិស័យធនាគារ និងហិរញ្ញវត្ថុបាន និងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ដោយអាចរក្សាបាននូវស្ថិរភាព និងនិរន្តរភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្តពីសាធារណជន ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាជននៅទូទាំងប្រទេស។

ទន្ទឹមនឹងភាពរីកលូតលាស់នេះ វិស័យធនាគារ និងហិរញ្ញវត្ថុក៏ទទួលរងនូវបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ពីវិបត្តិជំងឺកូវីដ-១៩ ការអូសបន្លាយនៃវិបត្តិភូមិសាស្ត្រនយោបាយ និងការកើនឡើងអត្រាការប្រាក់នៃធនាគារកណ្តាលសហរដ្ឋអាមេរិកដែលធ្វើឱ្យកំណើនវិស័យធនាគារ និងហិរញ្ញវត្ថុមានការថមថយបើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក ខណៈពេលដែលការសងឥណទានយឺតយ៉ាវកំពុងមានការកើនឡើងផងដែរ។

ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈមខាងលើ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តមួយចំនួនបានផ្តួចផ្តើមរៀបចំសិក្ខាសាលាថ្នាក់តំបន់ចំនួន ៤ សម្រាប់ប្រធានសាខាធនាគារ និងមីក្រូហរិញ្ញវត្ថុ «ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន»។ សិក្ខាសាលាទាំងនេះរៀបចំឡើងក្នុងគោលបំណងបញ្ញាបចំណេះដឹងជូនប្រធានសាខាអំពីការទទួលខុសត្រូវសំខាន់ៗក្នុងការធ្វើប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈសំដៅពង្រឹងភាពធន់នៃវិស័យធនាគារនិងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

សិក្ខាសាលាទី១ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សំកុល សុចិត្រា អភិបាលរងនៃអភិបាលខេត្តសៀមរាប លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា និងតំណាងមកពីសមាគមទាំងពីរ និងមានការចូលរួមពីសំណាក់ប្រធានសាខាខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ប្រមាណជា ៨០ នាក់។ ដោយឡែកសិក្ខាសាលាបន្តបន្ទាប់ទៀត នឹងត្រូវរៀបចំឡើងនៅក្នុងខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តរតនគិរីដែលនឹងគ្របដណ្តប់ទៅលើតំបន់សំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងសុន្ទរកថាគន្លឹះក្នុងអង្គសិក្ខាសាលាថ្នាក់តំបន់លើកទី១ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា សិក្ខាសាលាថ្នាក់តំបន់នេះគឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការ យល់ដឹងពាក់ព័ន្ធនឹងការវិវត្តនៃប្រព័ន្ធធនាគារ ច្បាប់និងបទប្បញ្ញត្តិ ក្រមប្រតិបត្តិ វិធានផ្តល់ឥណទាន គោលការណ៍អភិបាលកិច្ចល្អ និងវិធីសាស្ត្រគ្រប់គ្រងប្រតិបត្តិការនៅតាមសាខា ព្រមទាំងផ្តល់ឱកាសឲ្យសមាគម ក៏ដូចជាគ្រឹះស្ថានអាចស្វែងយល់អំពីបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្មនៅតាមសាខាខេត្ត និងក្រុង/ស្រុកនានា ដើម្បីអាចធានាពីប្រសិទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន ក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចការពារអតិថិជន។

លោក កំណាន់ បានគូសបញ្ជាក់ថា ក្នុងឋានៈជាថ្នាក់ដឹកនាំសាខា ឬតំបន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចដែលផ្តោតជាពិសេសលើចីរភាព ប្រសិទ្ធភាព ការទទួលខុសត្រូវ និងបរិយាបន្ន ពិតជាមានសារៈសំខាន់ណាស់ដោយសារគោលការណ៍ទាំងនេះ មិនត្រឹមធានានូវជោគជ័យនិងកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ វាក៏បានរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងវិស័យធនាគារទាំងមូល។ លោកកំណាន់ ក៏បានរំលឹកជូនថា ថ្នាក់ដឹកនាំសាខា ឬតំបន់មានការទទួលខុសត្រូវចំពោះគ្រឹស្ថានខ្លួនឯង អតិថិជន សហគមន៍ វិស័យ និងភាគីពាក់ព័ន្ធដទៃទៀត ហើយការទទួលខុសត្រូវសំខាន់បំផុតគឺលើកកម្ពស់ក្រមវិជ្ជាជីវៈឱ្យបានខ្ពស់បំផុត ដើម្បីធានាឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងប្រតិបត្តិការរបស់ខ្លួន។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជាបានឱ្យដឹងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាប្រកបដោយបុរេសកម្ម និងបន្តគាំទ្រការប្រកបអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងលើកកម្ពស់កិច្ចការពារអតិថិជន សមាគមទាំងពីរនិងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗទៀត ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន រួមមានដូចជា៖

១). ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ ២). ស្តង់ដាកិច្ចសន្យាឥណទាននិងខចែងស្តង់ដាកិច្ចសន្យាឥណទាន ៣). ការពង្រឹងកិច្ចការពារអតិថិជននិងការដាក់ដំណើរការលេខបណ្ដឹងតវ៉ានិងយន្តការដោះស្រាយបណ្តឹងរវាងអតិថិជននិងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ៤). ការដាក់ចេញកម្មវិធីវិញ្ញាបនបត្រនៃការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ៥). គម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ៦). សិក្ខាសាលាសម្រាប់ប្រធាននាយកប្រតិបត្តិនិងក្រុមប្រឹក្សាភិបាលឬភាគទុនិក ៧).ការផ្សព្វផ្សាយបញ្ជីឈ្មោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា និង ៨). ការផ្សព្វផ្សាយការអប់រំទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុគ្រប់ទម្រង់ផ្សេងៗ។

លោកជំទាវ ឌីត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ ២០២៤ នេះ គឺជាឆ្នាំទី ៣ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចំពោះការរៀបចំសិក្ខាសាលាថ្នាក់តំបន់។ កាលពីឆ្នាំ ២០២២ និង២០២៣ ការរៀបចំគឺផ្តោតទៅលើស្ថាប័នដែលជាសមាជិករបស់របស់សមាគមមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ សិក្ខាសាលារបស់យើងគឺផ្តោតទៅលើសមាជិកដែលមកពីសមាគមទាំង ២ ដោយពង្រឹងទៅលើប្រតិបត្តិការ អាជីវកម្មប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ លើកកម្ពស់កិច្ចការពារអតិថិជន ដើម្បីចូលរួមចំណែកធានាបាននៅនិរន្តរភាពនិងភាពធន់របស់វិស័យ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។

លោកជំទាវ បានបន្ថែមថា៖

«សមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់ប្រធានសាខា គឺជាកត្តាចាំបាច់ក្នុងការជំរុញ ប្រសិទ្ធភាពប្រតិបត្តិការសាខា និរន្តភាពរបស់គ្រឹះស្ថាន និងអតិថិជន។ លើសពីនេះទៅទៀត ប្រធានសាខានីមួយៗ ជាអ្នកដឹកនាំធ្វើឲ្យគ្រឹះស្ថានមានកេរ្តិ៍ឈ្មោះល្អ តាមរយៈការដឹកនាំក្រុមការងាររបស់ខ្លួនដោយផ្ទាល់ ក្នុងប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុ ប្រាស្រ័យទាក់ទង និងបម្រើសេវាជូនអតិថិជនផ្ទាល់ដោយក្រមសីលធម៌ វិជ្ជាជីវៈ។ ដើម្បីបំពេញតួនាទីនិងភារកិច្ចនេះប្រកបដោយប្រសិទ្ធភាព ប្រធានសាខាឬថ្នាក់ដឹកនាំសាខាត្រូវស្វែងយល់ឲ្យបានទូលំទូលាយនូវបទដ្ឋានគតិយុត្ត ច្បាប់ និងបទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធការវិវត្ត ឱកាស និងកត្តាគំរាមកំហែងផ្សេងៗក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម»។

សូមជម្រាបជូនថា លទ្ធផល និងដំណោះស្រាយសំខាន់ៗមួយចំនួនដែលទទួលបានពីអង្គសិក្ខាសាលា សមាគមទាំងពីរនឹងយកទៅពិភាក្សាបន្តដើម្បីដាក់ចេញជាវិធានការក្នុងការចូលរួម ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ និងការផ្តល់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានប្រកបដោយចីរភាពនិងបរិយាបន្ន និងជាធាតុចូលសម្រាប់ទិសដៅខាងមុខរបស់សមាគមទាំងពីរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/07/2026

ប្រជាពលរដ្ឋ​អាម៉េរិក​ប្រមាណ ៤៩ភាគរយ បង្ហាញពីការ​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​ (ICC) ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin​ ​Netanyahu​ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម

ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​