World Bank ៖ កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចស្វាហាប់ និងសក្ដានុពល

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើងដល់ ៥.៥ ភាគរយនៅឆ្នាំ២០២៣ ដោយសារកំណើននៃវិស័យសេវាកម្ម និងផលិតកម្មកសិកម្ម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលស្ថាប័ន AMS ទទួលបានកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

ធនាគារពិភពលោកបានព្យាករណ៍ទៀតថា នៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា ៦.១ ភាគរយ ខណៈដែលការនាំចេញទំនិញត្រូវបានព្យាករណ៍ថានឹងមានភាពប្រសើរឡើង និងធ្វើពិពិធកម្មប្រសើរឡើងជាងមុន ហើយលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) រំពឹងថានឹងបន្តមានកំណើន ដោយសារកម្ពុជាមានច្បាប់ថ្មីស្តីពីការវិនិយោគ ដែលនឹងក្លាយជាកតាលីករទាក់ទាញការវិនិយោគពីក្រៅប្រទេស។

ដោយសារល្បឿននៃកំណើនសេដ្ឋកិច្ចដ៏លឿន អត្រាភាពក្រីក្រត្រូវបានរំពឹងថានឹងមានការកាត់បន្ថយក្នុងល្បឿនលឿនផងដែរ។ ដោយឡែក ហានិភ័យដែលកម្ពុជាអាចនឹងជួបប្រទះ រួមមានតម្រូវការសកលដែលខ្សោយជាងការរំពឹងទុក ការអូសបន្លាយនៃបញ្ហាហិរញ្ញវត្ថុសកល និងការកើនឡើងវិញនៃតម្លៃប្រេង និងអាហារសកល។

ទោះជាយ៉ាងនេះក្តី ក្នុង​រយៈ​ពេល​មធ្យម សេដ្ឋកិច្ចកម្ពុជា​ត្រូវ​បាន​​រំពឹង​ថា​នឹង​មាន​និន្នាការ​ត្រឡប់​ទៅ​រក​សក្ដានុពល​វិញ ដោយ​កើន​ឡើង​ក្នុង​អត្រា ៧ ភាគរយ។ ទន្ទឹមនេះ កំណើននៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចទំនងជានឹងបង្កើនល្បឿនបន្ថែមទៀត ជាមួយនឹងការកើនឡើងនៃការមកដល់អន្តរជាតិ ខណៈដែលការនាំចេញ និងលំហូរ FDI ត្រូវបានរំពឹងថានឹងកើនឡើង ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកើនឡើងយ៉ាងច្រើននៃការវិនិយោគឯកជន និងសាធារណៈនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ និងកំណែទម្រង់រចនាសម្ព័ន្ធ និងតាមវិស័យសំខាន់ៗ។

សូមបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០២៣ ធនាគារពិភពលោក ធ្លាប់បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា រួចហើយ ដោយធនាគារពិភពលោក​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជានៅ​ក្នុង​ឆ្នាំ​២០២៣ ​នឹង​ស្ទុះឡើង​ដល់​កម្រិត ៥,៥ភាគរយ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធកម្ម​ផលិតផល​ និង​ទី​ដៅ​ទេសចរណ៍​ឱ្យ​កាន់​តែ​សម្បូរ​បែប​ថែមទៀត។ ជាមួយគ្នានេះ កម្ពុជា​ក៏​ចាំបាច់​ត្រូវ​បង្កើន​សមត្ថ​ភាពប្រកួត​ប្រជែង​របស់​ខ្លួន​ដែរ តាម​រយៈ​ការ​ពង្រីក​បណ្តាញផ្លូវគមនាគមន៍, កាត់​បន្ថយ​របាំងពាណិជ្ជកម្ម និង​សម្រួល​នីតិវិធី​​គយ​ឱ្យ​កាន់​តែរលូនថែមទៀត។    

សម្រាប់​រយៈពេលមធ្យម សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​នឹងមាន​ការ​ទ្រ​ទ្រង់​ពីសំណាក់​សន្ទុះ​ស្វាហាប់​នៃការនាំចេញទំនិញ និង​សេវាកម្ម និង​ពីសំណាក់​ការ​កើនឡើងនៃការវិនិយោគ ជា​ពិសេស​ក្រោម​រូប​ភាពដៃគូ​រវាង​ផ្នែកសាធារណៈនិងផ្នែកឯកជន ទៅលើ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធធំៗ មាន​កំពង់​ផែសមុទ្រ​និង​ផ្លូវជា​ដើម។

កម្ពុជា​អាច​ជំរុញ​​កំណើន​នេះ​បាន​តាម​រយៈ​ការវិនិយោគលើតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ​ធានា​បាន​នូវ​ស្ថិរភាពផ្នែកហិរញ្ញវត្ថុ និង​​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ ដើម្បី​ពង្រីក​ភាពធន់របស់​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង