ចិន បំបែកកំណត់ត្រាលើការនាំចេញ ដែលមានកំណើនជិត 28 ភាគរយក្នុងខែឧសភា

ប៉េកាំង ៖ គិតត្រឹមតែខែឧសភាកន្លងទៅនេះ ការនាំចេញផលិតផលសរុបរបស់ប្រទេសចិនបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរ​មិនធ្លាប់មានដែលអាច​មាន​កំណើន​រហូតដល់ប្រមាណ 27.9 ភាគរយ ដែលជាកំណើនខ្ពស់បំផុតនៅក្នុងរយៈពេលជាង10ឆ្នាំចុងក្រោយនេះ។

ផលិតផលរបស់ចិនបានក្លាយទៅជាការផ្គត់ផ្គង់ដ៏ចំាបាច់ទៅនឹងតំរូវការរបស់ពិភពលោកដែលបានលោតឡើងខ្លាំងបន្ទាប់ពីសេដ្ឋកិច្ចបានធ្លាក់ដុនដាបអស់រយៈពេលជាងមួយឆ្នាំចុងក្រោយ ជាពិសេសនៅក្រោយពេលដែលវ៉ាក់សាំងការពារកូវីដចាប់ផ្តើមមានវត្តមាន។

តាមរយៈតួលេខដែលបង្ហាញជូនខាងលើនេះបានបញ្ជាក់ថា មហាអំណាចសេដ្ឋកិច្ចចិន បាន និងកំពុងវិលត្រឡប់ទៅរកភាពល្អប្រសើរវិញហើយ​បន្ទាប់ពីជំនះ​នូវ​ឧបសគ្គ និងវិបត្តិដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ-19 ខណៈដែលការផលិត និងចែកចាយវ៉ាក់សាំងការពារជំងឺឆ្លងត្រូវបានទទួលស្គាល់​ដោយ​អង្គការ​សុខភាពពិភពលោក។

ជាមួយនឹងការទទួលបានលទ្ធផលលើការនាំចេញខាងលើនេះ ការនាំចូលក៏មានការកើនឡើងដូចគ្នាផងដែរ ជាក់ស្ដែង ក្នុងរយៈពេល5ខែកន្លងទៅគឺមាន​កំណើន​ដល់ទៅ​ 51.1 ភាគរយ ដែលជាសន្ទុះមួយដ៏ខ្លាំងក្លាជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាបណ្តាប្រទេសជឿនលឿននៅ​ក្នុងពិភពលោក​ដូចជា​សហរដ្ឋអាមេរិកជាដើម។

លោក Jonathan Cavenagh អ្នកជំនាញយុទ្ធសាស្ត្រទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Informa Global Markets បានថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ការណ៍របស់កាសែត Bloomberg ថា តម្រូវការជាសកលកំពុងតែបន្តងើបឡើងវិញ ហើយវានឹងបន្តកើនឡើងជាងនេះរហូតដល់ចុងត្រីមាសទី2 និង​រហូតទៅដល់ត្រីមាសទី3 ជាក់ជាមិនខាន។

លោកបានបញ្ជាក់ថា ទោះជាទិន្នន័យខាងលើនេះបង្ហាញពីកំណើននៃការនាំចេញរបស់ចិន ប៉ុន្តែវានៅទាបជាងការរំពឹងទុករបស់អ្នកជំនាញនៅឡើយ ហើយ​គេរំពឹងថា ក្រោយបញ្ហារាតត្បាតកូវីដនៅតាមបណ្តាប្រទេសមួយចំនួនមានភាពថមថយចុះនោះកំណើនការនាំចេញរបស់ចិននឹងបន្តកើនឡើងបន្ថែមទៀតជាក់​ជាមិនខាន ជាពិសេសក្រោយការបើកឲ្យមានចរាចរណ៍ដឹកជញ្ជូនយ៉ាងទូលាយឡើងវិញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត​ រក​ចំណូល​បាន​ពី​ ​៣៥ ​ម៉ឺន​រៀល​ ដល់​ជាង​ ១​ លាន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 28/10/2026

របរលក់​ម្ជូរ​ផ្លែ​ឈើ​តាម​ម៉ូតូ​ចល័ត​ ​អាច​បង្កើត​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ​ដោយ​មិន​ចាំបាច់​មាន​ហាង​លក់​ធំ​ដុំ​ឡើយ​