ស្ងាត់ៗអាល្លឺម៉ង់ចំណាយលុយ ២,៣ពាន់លានដុល្លារទិញអាវុធពីអាមេរិក

បរទេស ៖ ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២ និងដោយសារបញ្ហាវិបត្តិកូវីដផងនោះ សេដ្ឋកិច្ចអាល្លឺម៉ង់ហាក់ដូចជាមិនទាន់ងើបឡើងវិញល្អប្រសើរនៅឡើយក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតលេខ៤របស់ពិភពលោក ដោយក្នុងឆ្នាំនេះកំណើនសេដ្ឋកិច្ចនឹងទទួលបានត្រឹមតែ ២,២ភាគរយធៀបទៅនឹងឆ្នាំចាស់ដែលទទួលបាន២,៥ភាគរយ។

បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បញ្ហាដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្សី បញ្ហាអតិផរណា និងបញ្ហាជាច្រើនទៀត ជាពិសេសវិបត្តិថាមពលកំពុងយាយីសេដ្ឋកិច្ចអាល្លឺម៉ង់ជាបន្តបន្ទាប់ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅចុងឆ្នាំនេះរដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានប្រកាសបញ្ចេញខ្ទង់ចំណាយយោធាគួរឲ្យចាប់អារម្មណ៍ប្រមាណជា ២,៣ពាន់លានដុល្លារដើម្បីទិញអាវុធពីអាមេរិកដែលក្នុងនោះគឺសុទ្ធតែជាឧទ្ធម្ភាគចក្រប្រយុទ្ធទាំងអស់សរុបជាង៦០គ្រឿង។

សេចក្តីប្រកាសដែលធ្វើឡើងដោយក្រុមហ៊ុន Airbus Helicopters កាលពីពាក់កណ្តាលខែធ្នូនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងថ្មីជាមួយនឹងអាល្លឺម៉ង់គឺតំរូវឲ្យក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រប្រភេទ H145M ប្រយុទ្ធសរុប៦២គ្រឿងដែលក្នុងនោះ៥៧គ្រឿងនឹងផ្តល់ឲ្យទៅកម្លាំងយោធាអាល្លឺម៉ង់ និង៥គ្រឿងទៀតសម្រាប់កងកម្លាំងទ័ពពិសេសអាល្លឺម៉ង់ ហើយប្រមាណជា២០គ្រឿងទៀតស្ថិតនៅក្នុងផែនការបន្ទាប់ដែលការប្រគល់ជូននឹងធ្វើឡើងចាប់ពីឆ្នាំ២០២៤ខាងមុខនេះហើយ។

ក្រុមមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណបានរៀបរាប់ប្រាប់ Defense News ថា សមាជិកសភាអាល្លឺម៉ង់បានអនុម័តកញ្ចប់ថវិកាជាតិប្រមាណជា ២,១ពាន់លានអឺរ៉ូ ឬត្រូវជា ២,៣ពាន់លានដុល្លារកាលពីថ្ងៃទី១៣ ខែធ្នូ ដើម្បីទិញឧទ្ធម្ភាគចក្រដែលអាចបំពាក់មីស៊ីលប្រឆាំងរថក្រោះ Spike LR Guided anti-tank។

Spike LR missile នេះគឺជាផលិតផលដែលផលិតដោយប្រទេសអ៊ីស្រាអែល និងកំពុងប្រើប្រាស់ពេញនិយមបំផុតនៅក្នុងទ្វីបអឺរ៉ុប ពីព្រោះតែសមត្ថភាពវាយប្រហាររបស់វាអាចបាញ់ចេញចំគោលដៅក្នុងចំងាយដល់ទៅ១០គីឡូម៉ែត្រដែលវាបានបង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពបំផុតសម្រាប់ឧទ្ធម្ភាគចក្រដែលមានបំពាក់អាវុធប្រភេទនេះ។

គួរឲ្យដឹងដែរថា H145M នឹងត្រូវដាក់ឲ្យជំនួសប្រតិបត្តិការរបស់ឧទ្ធម្ភាគចក្រប្រភេទ Tiger ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ហើយបើទោះបីជាអាល្លឺម៉ង់បានបញ្ជាទិញឧទ្ធម្ភាគចក្រថ្មីនេះក្នុងចំនួនច្រើនយ៉ាងណាក្តី ប៉ុន្តែផែនការនេះគឺត្រឹមជាដំណោះស្រាយបណ្តោះអាសន្នមុននឹងឈានទៅការប្រើប្រាស់ដ្រូនជំនាន់ថ្មីៗទំនើបៗផ្សេងទៀតដែលកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍនិងផលិតនៅឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ