រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាគ្នាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម។

ក្នុងជំនួបកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ជាមួយឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងសហគ្រាសធុនតូចនិងមធ្យមអាស៊ានរបស់ GIZ Cambodia  បានលើកឡើងថា គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សា និងផ្តល់ជាធាតុចូលលើឯកសារស្តីពីការកំណត់កាលានុវត្តភាពធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។

លោកស្រីក៏បានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំឯកសារខាងលើក្នុងគោលដៅវាយតម្លៃសេវាកម្ម ឬផលិតផលដែលមានសក្តានុពលសម្រាប់ការនាំចេញ, ស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងរបបលើកទឹកចិត្ត, និងកំណត់នូវវិស័យដែលត្រូវកែលម្អ និងផ្តល់នូវការគាំទ្របន្ថែម។ ក្នុងន័យនេះ ការចូលរួមផ្តល់ធាតុចូលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងផ្តល់នូវពុទ្ធិបន្ថែមសម្រាប់ជួយបំពេញបន្ថែមខ្លឹមសារនៃឯកសារដ៏មានសារៈសំខាន់នេះឱ្យកាន់តែមានព័ត៌មានលម្អិត និងគ្រប់ជ្រុងជ្រោយ។ 

ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងថា ៖ ពាក់ព័ន្ធនឹងការលើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្នរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មឆ្លងកាត់ព្រំដែន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយវិនិយោគដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងមានភាពអំណោយផល ជាពិសេសការផ្តល់នូវឱកាសសម្រាប់ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ តាមរយៈការផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញសម្រាប់ការបញ្ជាទិញនូវផលិតផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងនោះ។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានចូលរួមចំណែកផ្តួចផ្តើមគំនិតបង្កើតថ្នាលនានារួមមានតុវិនិយោគកសិ-ចំណីអាហារ, ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែចង្វាក់ផ្គត់ផ្គង់អភិវឌ្ឍន៍ដោយចីរភាព (SD2), និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគនានា ដើម្បីបង្កើត​ និងបង្កើនកាលានុវត្តភាពសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងការពង្រីកឱកាសរីកលូតលាស់ឱ្យកាន់តែស្រស់បំព្រង៕   

     


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

ពេលនេះ​ ប្រទេស​ឥណ្ឌា ​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្ពស់​ ​និង​ត្រៀមលក្ខណៈ​ជាស្រេច​ជាពិសេស​សម្រាប់​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ​តាមរយៈ​ការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​មួយចំនួន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​ ​និង​អាច​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​បាន​គ្រប់​ពេល​ទាំងអស់

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត