អកត្រីក្បាលប្រផេះ ជាសត្វកម្រក្នុងពិភពលោក និងប្រឈមការគំរាមកំហែងកំពុងមាននៅកម្ពុជា

ភ្នំពេញ ៖ អកត្រីក្បាលប្រផេះ ជាប្រភេទសត្វបក្សី ដែលជាពពួកសត្វកម្រនៅលើពិភពលោក និងបាន​ចុះក្នុងបញ្ជី​ក្រហម​​របស់ IUCN កំពុងប្រឈមការគំរាមកំហែង ហើយសត្វប្រភេទនេះមានវត្តមាននៅ ឥណ្ឌា នេប៉ាល់ ស្រីលង្កា បង់ក្លា​ដេស មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សង្ហបូរី ប៊្រុយណេ ឥណ្ឌូនេស៊ី និងនៅប្រទេស​កម្ពុជាយើងផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា​ តាមរយៈ​ការ​អនុវត្ត​កម្មវិ​ធីពិនិត្យអង្កេតតាមដានបានបង្ហាញថា ចំនួនសត្វប្រភេទនេះមាននៅតំបន់រ៉ាមសារព្រែក​ទាល់​លើទំហំផ្ទៃ​ដី​ជាង​២ម៉ឺនហិក​តា សរុបប្រមាណជា ៤០គូ កំពុងរស់នៅ និងបន្ត​ពូជ ហើយ​ក៏មានវត្តមាននៅតំបន់ការពារធម្មជាតិផ្សេងទៀតផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖

«បច្ចុប្បន្ន អ្នកអភិរក្សបាន និងកំពុងបន្តសិក្សា​ស្រាវជ្រាវបន្ថែមទៀត​លើប្រភេទបក្សី អកត្រីក្បាលប្រផេះ​នេះ។ គេមិនទាន់ដឹងថា អកត្រីក្បាលប្រផេះ​នេះមាន​ចំនួនប៉ុន្មាន​ពិតប្រាកដនៅកម្ពុជាទេ តែចំនួនសរុប​ទូទាំងពិភពលោកមានចន្លោះពី ១០ ០០០ ទៅ ១០០ ០០០ ក្បាល»

អកត្រីក្បាលប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Grey-headed Fish-Eagle និងឈ្មោះ​វិទ្យាសាស្រ្តហៅថា Ichthyophaga icthyaetus។ វាមានប្រវែងខ្លួន ៦៩-៧៤ស.ម មាឌធំ កវែង​ជាង​អកដទៃ ដោយអកត្រីក្បាលប្រផេះ មានសម្បុរត្នោតចាស់ ចុងកន្ទុយខ្មៅ ពោះ និងកន្ទុយស ដើមទ្រូង​ពណ៌ត្នោតចាស់ ស្លាបផ្នែកក្រោមពណ៌ខ្មៅ។

សម្រាប់ទីជម្រក អកត្រីក្បាលប្រផេះ ចូលចិត្តរស់នៅត្រពាំងស្ទឹង ព្រៃលិចទឹកទន្លេធំៗ ជាពិសេស នៅតំបន់បឹងទន្លេសាប ហើយបើតាមកត្តាជីវសាស្ត្រវិញ គេមិនពិបាកកត់សម្គាល់ទេ ចំណីរបស់វាគឺ ត្រី និងប្រភេទ​ពស់​ទឹក។ ចំពោះរដូវបន្តពូជរបស់អកត្រីក្បាលប្រផេះ គឺចាប់ផ្តើមពីខែវិច្ឆិកា ដល់ខែកុម្ភៈ អាចបន្តពូ​ជដោយ​ផ្តល់ត្រឹមតែពងតែ២ប៉ុណ្ណោះ។ ដោយសារការរស់​នៅរបស់សត្វប្រភេទនេះត្រូវការដែនធំ ហេតុដូចនេះ​ការបាត់បង់ទីជម្រក និងចំណីអាហារ​ គឺជាការ​គំរាមកំហែង ដ៏ខ្លាំងបំផុតមកលើសត្វប្រភេទនេះ។

ថ្មីៗនេះក្រុមអ្នកអភិរក្សនៃអង្គការជីវិតធម្មជាតិ NatureLife ឱ្យដឹងកាលពីពេលថ្មីៗនេះ​ នៅក្នុងអំឡុងខែតុលាកន្លងទៅ អកត្រី​ក្បាលប្រផេះ ត្រូវបានរកឃើញសម្បុក ចំនួន១០ នៅតំបន់​រ៉ាម​​សារបឹង​ទន្លេឆ្មារ  សត្វអកត្រីក្បាលប្រផេះ ​គឺជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ដែលប្រភេទសត្វ នេះកំពុងមានការថយ ចុះនៅ​តំបន់​មួយចំនួនដូចជាតាមដងទន្លេសេកុងជាដើម។

ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារ បានបញ្ជាក់ថា ការរកឃើញសម្បុកសត្វ​នេះ​ចំនួន១០ នៅតំបន់រ៉ាមសារ ជាការផ្តល់ក្តីសង្ឃឹមថា សម្បុកសត្វនេះច្រើនទៀតនឹងត្រូវបានរកឃើញ ដោយ​ហេតុ​​ថា រដូវបន្តពូជឆ្នាំនេះមិនទាន់បានបញ្ចប់ទេ។ ការកត់ត្រានេះបង្ហាញថា តំបន់ដីសើមបឹងទន្លេឆ្មារ នេះ​គឺជាតំបន់ដ៏សំខាន់មួយ ដែលមានស្ថានភាពអំណោយផល បាននឹងកំពុងគំាទ្រ ដល់ការរស់នៅ​របស់​អកត្រីក្បាលប្រផេះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាដោយមានការគាំទ្រថវិកាពី The European Union-Our Tonle Sap project បាន និងគាំទ្រដល់ការល្បាតរបស់ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្នុងការអង្កេត​តាម​​​​ដានជីវចម្រុះ និងការអនុវត្តច្បាប់សម្រាប់សត្វគ្រប់ប្រភេទ ពិសេសប្រភេទសត្វកម្រ ​ដែលកំពុងមាន​វត្តមាន​ក្នុងប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​