កំពត ៖ សំណង់ថ្មីនៃគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត រហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨៤ ភាគរយ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ត្រៀមស្វាគមន៍ទេសចរជាតិ និងអន្តរជាតិដែលនឹងបើកដំណើរការឡើងវិញ ក្រោមគោលការណ៍ថ្មីដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដែលមានឈ្មោះថា ទេសចរណ៍វ៉ាក់សាំង ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ លោក ជួប រតនា ប្រាប់ឱ្យដឹងថា តាមផែនការ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែត្រូវឥលូវត្រូវបានពន្យាពេលរហូតដល់ពាក់កណ្តាលឆ្នាំ២០២២ ដោយសារកត្តាអាកាសធាតុ និងបញ្ហាមួយចំនួនទៀត ។

លោកបន្តថាគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតនេះ ជាសមិទ្ធផលថ្មីនៃការតភ្ជាប់ដំណើរទេសចរណ៍ផ្លូវសមុទ្រ ក្នុងក្របខណ្ឌច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor)។
គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិនេះត្រូវបានសាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងស្រុកទឹកឈូដែលមានចម្ងាយប្រមាណ៦ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងកំពត។ កំពង់ផែនេះមានជម្រៅទឹក ៤,៥ ម៉ែត្រដែលមានតម្លៃប្រមាណ ៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប៉ុន្តែបន្ទាប់ពីពន្យាពេលបញ្ចប់សាងសង់ អាចនឹងបានកើនឡើងដល់ ៩ លានដុល្លារដែលបូករួមជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម។

ក្រោយពេលសាងសង់រួចរាល់ កំពង់ផែអន្តរជាតិនេះ អាចនឹងផ្ទុកអ្នកដំណើរបានចាប់ពី ៣០០ ទៅ ៤០០ នាក់ និងធ្វើជាច្រកសម្រាប់នាវាទេសចរណ៍ដែលតភ្ជាប់ពីថៃ និងវៀតណាមទៅកំពត។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានយល់ឃើញថា កំពង់ផែទេសចរណ៍នេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសជិតខាង និងប្រទេសទី ៣ ឱ្យធ្វើដំណើរមកកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា និងជាផលិតផលថ្មីដែលនឹងបង្កើនភាពទាក់ទាញថ្មីបន្ថែមទៀត។ លោកជំទាវបានបន្តទៀតថា ការសាងសង់កំពង់ផែទេសចរណ៍ក្នុងខេត្តកំពត និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ពិសេសតាមបណ្តាខេត្តគោលដៅទេសចរណ៍របស់រដ្ឋាភិបាលពេលនេះនឹងរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ភាពទាក់ទាញក៏ដូចជាសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជាបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បញ្ចប់ទៅវិញនៅពេលខាងមុខនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content