ធនាគារពិភពលោក គឺជាស្ថាប័នអភិវិឌ្ឍន៍អន្តរជាតិមួយដែលគ្រប់គ្រងដោយ១៨៧ប្រទេស។ តួនាទីរបស់ធនាគារពិភពលោកគឺកាត់បន្ថយភាពក្រីក្រដោយផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីដល់រដ្ឋាភិបាលជាសមាជិកនៃប្រទេសក្រីក្រដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនគុណភាពកម្រិតជីវភាពប្រជាជន។ ធនាគារពិភពលោកក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏ធំជាងគេមួយក្នុងពិភពលោកក្នុងកិច្ចការអភិវឌ្ឍន៍។

ធនាគារពិភពលោកមាននាយកដ្ឋានជំនាញដែលប្រើប្រាស់ចំណេះដឹងទិន្នន័យបានពីការស្រាវជ្រាវ ដើម្បីផ្តល់ប្រឹក្សាដល់ប្រទេសជាសមាជិកក្នុងវិស័យនានាដូចជាវិស័យសុខភាព អប់រំ អាហារូបត្ថម្ភ ហិរញ្ញវត្ថុ យុត្តិធម៌ ច្បាប់ និងបរិស្ថានជាដើម។ បន្ថែមពីនេះធនាគារពិភពលោកក៏មានវិទ្យាស្ថានធនាគារពិភពលោក ដែលផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋាភិបាល និងមន្រ្តីជំនាញនៅលើពិភពលោកតាមរយៈស្ថាប័នស្រាវជ្រាវ និងវិទ្យាស្ថានអប់រំក្នុងស្រុក។

ដំណើរការបង្កើតធនាគារពិភពលោកធនាគារពិភពលោកត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៤ ដើម្បីជួយកសាង ទ្វីបអឺរ៉ុបនិងជប៉ុនបន្ទាប់ពីរងការខូតខាតក្នុងសង្គ្រាមលោកលើកទី២ ដែលមានឈ្មោះផ្លូវការជា ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (International Bank for Reconstruction and Development ឬ IBRD) ។ នៅពេលចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ១៩៤៦ ធនាគារពិភពលោកមានសមាជិកចំនួន ៣៨ប្រទេស។
តើយើងត្រូវការធនាគារពិភពលោកទេ?
បើគ្មានស្ថាប័នដូចធនាគារពិភពលោកទេ ប្រទេសក្រីក្រនៅលើពិភពលោកមានវិធីតិចតួចណាស់ក្នុងការទទួលបានប្រាក់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ដែលត្រូវការ។ គម្រោងទាំងនេះមានសារៈសំខាន់ក្នុងការជួយប្រជាជនឱ្យទទួលបានការអប់រំ ការរស់នៅប្រកបដោយសុខភាពល្អ ទទួលបានការងារធ្វើ ដែលធ្វើឲ្យប្រជាជនក្លាយជាពលរដ្ឋសកម្ម។
តើធនាគារពិភពលោកត្រូវបានរៀបចំយ៉ាងដូចម្តេច?
ធនាគារពិភពលោកបានបង្កើតអង្គការថ្មីៗ ដែលមានជំនាញក្នុងសកម្មភាពផ្សេងៗគ្នា។ អង្គការទាំងអស់នេះរួមគ្នា ត្រូវបានគេហៅថាក្រុមធនាគារពិភពលោក (World Bank Group) ដែលរួមមាន៖
- ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (IBRD) ផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានចំណូលទាប និងមធ្យម
- សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានចំណូលទាប
- សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផ្តល់ប្រាក់កម្ចីដល់វិស័យឯកជន
- ទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA) លើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនវិនិយោគនៅបរទេស
- មជ្ឈមណ្ឌលអន្តរជាតិដើម្បីដោះស្រាយវិវាទវិនិយោគ (ICSID) ជួយវិនិយោគិនឯកជន និងប្រទេសនៅពេលមានភាពមិនឯកភាពគ្នា។
តើការសម្រេចចិត្តក្នុងធនាគាពិភពលោកត្រូវបានធ្វើឡើងយ៉ាងដូចម្តេច?
ធនាគារពិភពលោកមានដំណើរការដូចស្ថាប័នសហប្រតិបតិ្តការដ៏ធំមួយដែលសមាជិករបស់ខ្លួនគឺជាម្ចាស់ភាគហ៊ុន ហើយត្រូវបានប្រតិបត្តិសម្រាប់ជាប្រយោជន៍ដល់អ្នកដែលកំពុងប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ចំនួនភាគហ៊ុនដែលប្រទេសមួយមានគឺផ្អែកលើទំហំសេដ្ឋកិច្ចនៃប្រទេសនោះ។ សហរដ្ឋអាមេរិកគឺជាម្ចាស់ភាគហ៊ុនធំជាងគេ តាមពីក្រោយដោយប្រទេសជប៉ុន អាល្លឺម៉ង់ អង់គ្លេស និងបារាំង។ ភាគហ៊ុនដែលនៅសល់ត្រូវបានបែងចែកក្នុងចំណោមប្រទេសសមាជិកផ្សេងទៀត។
ក្រុមប្រឹក្សាភិបាលជាតំណាងនៃភាគទុនិករដ្ឋាភិបាលរបស់ធនាគារពិភពលោក។ ជាទូទៅក្រុមប្រឹក្សាភិបាលទាំងនេះគឺជារដ្ឋមន្រ្តីនៃប្រទេសមួយដូចជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬរដ្ឋមន្ត្រីអភិវឌ្ឍន៍។ ក្រុមប្រឹក្សាភិបាលគឺជាអ្នកមានសិទ្ធិសម្រេចបង្កើតគោលនយោបាយនៅក្នុងធនាគារពិភពលោក។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រារព្ធឡើងម្តងក្នុងមួយឆ្នាំនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ អភិបាលនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្ដរជាតិ(IMF)ទាំងអស់សម្រេចចិត្តថា មានបញ្ហាពិភពលោកអ្វីខ្លះដែលត្រូវដោះស្រាយ និងពិភពលោកគួរផ្តោតលើអ្វីនៅឆ្នាំខាងមុខនេះ (និងនៅអនាគតដ៏ខ្លីខាងមុខ) ក្រោមគោលដៅរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក។
ដោយសារក្រុមប្រឹក្សាភិបាលជួបប្រជុំគ្នាតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ពួកគេត្រូវផ្តល់ភារកិច្ចដល់នាយកប្រតិបត្តិដែលធ្វើការនៅធនាគារពិភពលោកផ្ទាល់។ សមាជិករដ្ឋាភិបាលនីមួយៗត្រូវបានតំណាងដោយនាយកប្រតិបត្តិ។ ម្ចាស់ភាគហ៊ុនធំបំផុតទាំង ៥ (មាន បារាំង អាឡឺម៉ង់ ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក) តែងតាំងនាយកប្រតិបត្តិម្នាក់មួយ ចំណែកឯប្រទេសសមាជិកផ្សេងទៀតត្រូវតំណាងដោយនាយកប្រតិបត្តិចំនួន ១៩ រូប។ នាយកប្រតិបត្តិទាំង ២៤រូប របស់ធនាគារពិភពលោកមាននាទីត្រួតពិនិត្យដំណើរការរបស់ធនាគារ រួមមានការអនុម័តប្រាក់កម្ចី និងការធានា អនុវត្តគោលនយោបាយថ្មី រៀបចំថវិការដ្ឋបាល ផ្តល់ជំនួយយុទ្ធសាស្ត្រដល់ប្រទេសជាសមាជិក និងការខ្ចីប្រាក់ហើយ និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជាដើម។
គូសបញ្ជាក់ថា ៖ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃធនាគារពិភពលោកកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧០។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content