ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ប្រកាសដាក់ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(តាមអនឡាញ)-ដំណាក់កាលទី ២ ដើម្បីកែសម្រួលបរិយាកាសធុរកិច្ច និងវិនិយោគសំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសចូលរួមចំណែកដល់ការរក្សានិរន្តភាពនៃសកម្មភាពសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុង “ពិធីប្រកាសដាក់ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន-ដំណាក់កាលទី២ថា បើទោះបីជាការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅមិនទាន់បានបិទបញ្ចប់ និងមិនទាន់អនុញ្ញាតឱ្យមានការជួបជុំផ្ទាល់មុខគ្នាដូចសព្វដងក៏ដោយ ក៏ជំងឺដ៏កាចសាហាវ នេះមិនអាចបន្ទច់បង្អាក់ដល់ចង្វាក់ការងារ និងការអភិវឌ្ឍនោះឡើយ។
ឯកឧត្តមបានថ្លែងដូច្នេះថា ៖
«ការដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន-ដំណាក់កាលទី២ នៅថ្ងៃនេះ បង្ហាញយ៉ាងច្បាស់ថា ការដ្ឋាននៃការងារកែទម្រង់ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា បានសម្រេចនូវលទ្ធផលតាមការគ្រោងទុក»

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ កសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។ ក្នុងន័យនេះ, ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន-ដំណាក់កាលទី២ ក៏បានឆ្លើយតបយ៉ាងលឿន ក្នុងការចូលរួមអនុវត្តនូវក្របខណ្ឌគោលនយោបាយនេះ ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ជាពិសេសក្នុងបរិបទនៃការរីករាលដាលដោយជំងឺកូវីដ-១៩ ដែលតម្រូវឱ្យយើងត្រូវកាត់បន្ថយការជួបគ្នាផ្ទាល់ជាអតិបរមា ខណៈដែលយើងនៅតែខិតខំធានាឱ្យនិរន្តភាពនៃការងារនៅបន្តជាប្រក្រតី។
ដំណាក់កាលទី២ នេះ ផ្ដោតសំខាន់លើការស្នើសុំអាជ្ញាបណ្ណ និង លិខិត អនុញ្ញាតផ្សេងៗ ទៅតាមប្រភេទនៃសកម្មភាពអាជីវកម្ម ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន ចំនួន ៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួង ទេសចរណ៍, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
គួររំលឹកផងដែរថា កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបាននូវសមិទ្ធផលផ្នែកគោលនយោបាយតាមរយៈការដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ, ពលរដ្ឋ និង ធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង “ប្រក្រតីភាពថ្មី”៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2026
ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យស្ថាបត្យករ និងវិស្វករ គូសប្លង់និងសាងសង់ត្រូវគិតពីបរិយាកាស និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនតាមតំបន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/11/2026
រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content