បរទេស ៖ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសទទួលយល់ព្រមនូវសំណើរសាងសង់ផ្លូវដែកស្ថិតក្នុងគម្រោង Belt and Road របស់មហាយក្សចិនសាជាថ្មី បន្ទាប់ពីអាក់ខានកាលពីពេលកន្លងទៅដោយសារករណីសង្ស័យមានជាប់ពាក់ព័ន្ធអំពើពុករលួយ។ ការយល់ព្រមតាមសំណើរបន្តការសាងសង់ផ្លូវដែកនេះបានធ្វើឱ្យមានការកើនឡើងតម្លៃថ្លៃដើមប្រមាណជា 14 ភាគរយទៀត ដែលទទួលគម្រោងដោយក្រុមហ៊ុនសាងសង់ East Coast Rail Link (ECRL) ។
គេនៅចាំបានថា សំណើដំបូងបំផុតត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ 2017 មកម្ល៉េះ ក្នុងការសាងសង់ផ្លូវដែកតភ្ជាប់ពីឆ្នេរសមុទ្រភាគខាងកើតទៅដល់ឆ្នេរភាគខាងលិចនៃប្រទេសនេះ ប៉ុន្តែត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោយមានការរិះគន់ថាមានជាប់ពាក់ព័ន្ធទៅនឹងករណីពុករលួយ និងចំណាយពេលពិភាក្សាគ្នាអំពីតម្លៃសាជាថ្មី។
មុនពេលជិតផុតអាណិត្តនៃរដ្ឋាភិបាលរបស់លោក Mahathir ដែលជាមេដឹកនាំប្រទេសម៉ាឡេស៊ី គម្រោងនេះត្រូវបានលើកមកដាក់ឲ្យដំណើរការឡើងវិញ ហើយតម្លៃថ្លៃដើមសរុបគឺធ្លាក់មកត្រឹមតែ 44 ពាន់លានរីងហ្គីត(ringgit) លុយម៉ាឡេស៊ី ស្មើនឹងប្រមាណជា 327 ពាន់លានបាត ឬប្រហែលជាង 10 ពាន់លានដុល្លារ ប៉ុន្តែផ្លូវដែកនេះបានថយចុះពី 688 គីឡូម៉ែត្រមកនៅត្រឹមតែ 644 គីឡូម៉ែត្រប៉ុណ្ណោះ។
ដោយឡែក សម្រាប់ការយល់ព្រមចុងក្រោយទៅលើសំណើថ្មីនៅពេលនេះ ដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក Muhyiddin Yassin បានអនុញ្ញាតឱ្យការចំណាយថ្លៃដើមមានការកើនឡើងរហូតទៅដល់ 50 ពាន់លានរីងហ្គីត ឬប្រហែលជាង 12 ពាន់លានដុល្លារ ខណៈដែលមានការកែសម្រួលគម្រោងសាងសង់ប្រវែងផ្លូវដែក កើនឡើងទៅជាង 665 គីឡូម៉ែត្រទៅវិញ។
យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងសាធារណៈការ លោក Wee Ka Siong បានឱ្យដឹងថា៖
“ការផ្លាស់ប្តូរទៅលើគម្រោងលើកនេះត្រូវបានរំពឹងថា ECRL នឹងផ្តល់ឱ្យនូវភាពជោគជ័យក្នុងអត្រាកាន់តែខ្ពស់ ក៏ដូចជាអាចជួយបង្កើនកំណើនសេដ្ឋកិច្ច និងជាប្រយោជន៍កាន់តែច្រើនដល់សង្គម និងបរិស្ថានរបស់ម៉ាឡេស៊ីផងដែរ”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content