បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាសពីគម្រោងចំណាយប្រាក់ប្រមាណ ១៦ ពាន់លានដុល្លារក្នុងការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាឆ្លាតវ៉ៃ AI មួយដែលមានឈ្មោះថា Nuance ក្នុងគោលបំណងសំខាន់ដើម្បីអាចបង្កើនទំហំផ្ទុកទិន្នន័យរបស់ខ្លួនសម្រាប់អតិថិជន និងសហគ្រាសនៅក្នុងវិស័យសុខាភិបាល និងការថែទាំសុខមាលភាព។
កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនជាដៃគូរបស់ខ្លួនជាច្រើនកាលពីឆ្នាំ២០១៩ បានចុះហត្ថលេខាទទួលយកសេវាកម្មគ្លីនិកចល័ត រួមទាំងកិច្ចការងាររដ្ឋបាលក្រដាសស្នាម ដែលជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ Microsoft ក្នុងការបន្តភាពជាអ្នកនាំមុខគេនៅក្នុងដំណោះស្រាយសេវាកម្មផ្ទុកទិន្នន័យសម្រាប់វិស័យសុខាភិបាល។
ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft បាននិយាយថា៖
“កិច្ចព្រមព្រៀងទិញលក់លើកនេះនឹងផ្តល់ឲ្យយើងនូវបច្ចេកវិទ្យាដោយផ្ទាល់ទៅកាន់ក្រុមគ្រូពេទ្យ និងអ្នកជំងឺទាំងឡាយដែលវានឹងដើរតួទៅជាមជ្ឈមណ្ឌលកណ្តាលសម្រាប់កិច្ចការងារចែកចាយផលិតផលថ្នាំពេទ្យនៅក្នុងវិស័យសុខាភិបាល ហើយមិនត្រឹមតែប៉ុណ្ណោះវានឹងជួយឲ្យ Microsoft ក្លាយទៅជាអ្នកនាំមុខគេកាន់តែខ្លាំងចំពោះបច្ចេកវិទ្យាថែរក្សាសន្តិសុខចំពោះកិច្ចការងារផ្នែកបច្ចេកវិទ្យា AI”
លោក Satya Nadella
គួរបញ្ជាក់ថា Nuance ត្រូវបានមនុស្ស និងក្រុមហ៊ុនអន្តរជាតិជាច្រើនទទួលស្គាល់ពីភាពល្បីល្បាញរបស់វាតាមរយៈបច្ចេកវិទ្យាតាមបែប AI ដែលកន្លងមកខ្លួនក៏ធ្លាប់ជាផ្នែកមួយនៃកិច្ចការងារអភិវឌ្ឍន៍មុខងារ Assistant Siri របស់ក្រុមហ៊ុន Apple ផងដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះខ្លួនបានងាកមករកបច្ចេកវិទ្យាសុខាភិបាលបែបបច្ចេកវិទ្យាវិញកាន់តែខ្លាំងឡើង។ មកដល់បច្ចុប្បន្នខ្លួនមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន២៨ ដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង Burlington រដ្ឋ Massachusetts មួយនេះត្រូវបានគេដឹងថាទើបតែបានប្រកាសពីការរកប្រាក់ចំណូលដល់ទៅ១.៥ពាន់លានដុល្លារកាលពីឆ្នាំ២០២០ កន្លងទៅ។ ក្រុមហ៊ុន Nuance ធ្លាប់បាននិយាយថាមន្ទីរពេទ្យដល់ទៅ ៧៧ ភាគរយនៅទូទាំងប្រទេសអាមេរិកគឺបានទទួលសេវាកម្មបច្ចេកវិទ្យាពីសំណាក់ក្រុមហ៊ុនរបស់ខ្លួនដែលមានរួមមានទាំងមុខងារកំណត់ចំណាំការនិយាយនៅគ្លីនិកព្រមទាំងមុខងារកំណត់ចំណាំរូបភាពវេជ្ជសាស្ត្រផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content