រដ្ឋមន្រ្ដីក្រសួងកសិកម្ម ស្វាគមន៍កិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សាររុស្ស៊ី

ភ្នំពេញ ៖  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ដោយផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី និងការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជាវិញ ។

ការប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម ត្រូវបានលើកឡើងក្នុងឱកាស ឯកឧត្តម ឌិត ទីណា ជួបជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញកំពូលទាំងបីនៅលើពិភពលោក និងបំពេញតម្រូវការរបស់ប្រទេសជាច្រើនសម្រាប់ជីអាសូត ប៉ូតាស្យូម និងផូស្វាត។ ប្រហែលមួយភាគបីនៃជីទាំងអស់ដែលផលិត ត្រូវបាននាំចេញស្មើនឹង៧ភាគរយនៃទីផ្សារពិភពលោក។ ទោះបីជាក្នុងគ្រាមានវិបត្តិក៏ដោយ ប្រទេសរុស្ស៊ី រក្សាបាននូវជំហរស្ថិរភាព ដែលត្រូវបានបញ្ជាក់ថាមិនត្រឹមតែដោយសារទុនបំរុងដ៏ធំនៃវត្ថុធាតុដើមធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មានមូលដ្ឋានផលិតកម្មទំនើប និងបច្ចេកវិទ្យាផងដែរ។ ក្នុងចំណោមអ្នកប្រើប្រាស់ជាប្រចាំសំខាន់ៗនៃជីកសិកម្មរុស្ស៊ី មានអតិថិជនក្នុងស្រុក ប្រទេសចិន និងបណ្តាប្រទេសនៅអាមេរិកឡាទីន។

យោងតាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចូល​ថ្នាំ​កសិកម្ម​ចំនួន ១០៣ ០០៥ ​តោន និង​ជី​កសិកម្ម​ចំនួន​ ១ ៤០៦ ៧៧៥ ​តោន​។ ដោយឡែកផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១ បានពិនិត្យឃើញថា មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្មនិងជីកសិកម្មវិញ យោងតាមលិខិតអនុញ្ញាតនាំចូលមាន ថ្នាំកសិកម្មចំនួន១០៣,០០៥តោន និងជីកសិកម្មចំនួន ១,៤​០​​៦​​,៧៧៥តោន។

តាមការកត់សម្គាល់ តម្លៃជីកសិកម្មកសិកម្មឡើងថ្លៃខ្ពស់ក្នុងឆ្នាំ២០២២ ដោយតម្លៃជីក្នុងមួយតោនឡើងដល់ចន្លោះពី ៥១០-៧៨៣ដុល្លារ។ មូលហេតុចម្បងមួយទៀត គឺមកពីវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដោយហេតុថា    រុស្ស៊ីជាប្រទេស ដែលផលិតជីកសិកម្មច្រើនជាងគេ។

របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្មបាន​បង្ហាញថា ការនាំ​ចូល​ជី​កសិកម្ម និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ឬ​ស្មៅ នៅក្នុង    ​រយៈពេល​ ១២​ ​ខែ​ឆ្នាំ​២០២២​ កន្លងទៅ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ៤៨០ ​លាន​ដុល្លារ កើនឡើង​ប្រមាណ ៦​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១។

យោងតាមតារាងតម្លៃជីគីមីកសិកម្មតាមឆ្នាំនីមួយៗ ដែលរៀបចំដោយនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម តម្លៃជីកសិកម្មបានបង្ហាញថាមានតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពីខែមករា ឆ្នាំ២០២៣មក។ ក្នុងនោះ ជីអ៊ុយរ៉េ ធ្លាក់ថ្លៃពី ៣៥ដុល្លារ  មកត្រឹម ២៣,៥ដុល្លារក្នុងមួយបាវ , ជីដេអាប៉េ (DAP:១៨-៤៦-0) ធ្លាក់ពី៤២ ដុល្លារ  មកត្រឹម  ៣៦ ដុល្លារក្នុងមួយបាវ។  គឺដោយសារកត្តាប្រេងឥន្ធនៈឡើងថ្លៃធ្វើឲ្យតម្លៃដឹកជញ្ជូនក៏ឡើងថ្លៃ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏ជាកត្តាប៉ះពាល់ដល់ទីផ្សារនាំចេញ ជីកសិកម្មពីប្រទេសរុស្ស៊ី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ