ភ្នំពេញ ៖ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម IFAD ប្រចាំនៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា កម្មវិធី ASPIRE 2 បានគ្រោងថវិកាចំនួនជាង ១៥០ លានដុល្លារអាមេរិក ហើយនឹងបន្តអនុវត្តចាប់ពីឆ្នាំ២០២២-២០២៧។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយនឹងក្រុមការងាររៀបចំគម្រោងកម្មវិធីតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងធនាគារវិនិយោគសហភាពអ៊ឺរ៉ុប (EIB) បានពិភាក្សាកម្មវិធី ASPIRE ដែលសម្រេចការងារជាទីមោទនក្រោយទទួលបានជោគជ័យកន្លងមក។

ជាក់ស្តែង ការសិក្សា និងវាយតម្លៃអំពីប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ការវិនិយោគរបស់កម្មវិធី ASPIRE ១ដុល្លារ អ្នកទទួលផល (កសិករទូទាំង២៣ខេត្ត) បានទទួលចំណូលចំនួន ៦៥ដុល្លារ តាមរយ:ការលក់ផលិតកម្មកសិកម្ម (បន្លែសុវត្ថិភាព) សត្វបក្សី (មាន់ពង និងសាច់) និងត្រី ដោយបានអនុវត្តបច្ចេកទេសថ្មី សមស្រប ធន់នឹងការប្រែប្រួលអាការធាតុ ដែលទទួលបានពីកម្មវិធី ASPIRE។

លោក ម៉េង ស័ក្តិភូសិទ្ធ តំណាង IFAD ប្រចាំកម្ពុជា បានជម្រាបជូនថា បេសកកម្មរបស់ក្រុមការងារលើកនេះមានគោលបំណង ៣ សំខាន់ ៖ ១- កម្មវិធីកាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំប្រទេស (កម្មវិធីការងារនៅកម្ពុជា) សម្រាប់ឆ្នាំ២០២២-២០២៧ (Country Strategy Oppotunities Programme, COSOP)។ ២- កម្មវិធី “ផ្តល់សេវាកម្មកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយបរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT)។ ៣- គម្រោងស្តីពីការកសាងសមត្ថភាពបន្សំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅតំបន់ជនបទនៃប្រទេសកម្ពុជា ជំហានទី២ (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia, SRET 2)។
លោកបានបញ្ជាក់បន្ថែមថា COSOP នឹងផ្តោតឱ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍវិស័យកសិកម្មឱ្យស្របគ្នានឹងតម្រូវការក្នុងការធ្វើកសិពាណិជ្ជកម្ម។ កម្មវិធី ASPIRE 2 ផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូច អាចទទួលបានប្រយោជន៍ពីកំណើរផលិតកម្មកសិកម្ម តាមរយ:តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញដោយធានាបានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារតម្រូវ ដោយធ្វើការចងក្រងបណ្តុំផលិត ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាការអនុវត្ត Cam GAP ការប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ការប្រើថ្នាំ ជីកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតទៅតាមបច្ចេកទេសត្រឹមត្រូវ និងការរៀបចំទីផ្សារលក់ផលិតផលនៅតាមសហគមន៍។
ចំពោះកម្មវត្ថុទាំង៣ដូចដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងរង់ចាំផ្តល់កិច្ចសហការ ដែលធ្វើយ៉ាងណាឱ្យការអនុវត្តកម្មវិធីសម្រេចទទួលបានជោគជ័យទាំងម្ចាស់ជំនួយ រាជរដ្ឋាភិបាល និងអ្នកទទួលផលផ្ទាល់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យមានការជួបប្រជុំពិភាក្សាគ្នាដៃគូអភិវឌ្ឍន៍និងក្រុមការងារអនុវត្តន៍គម្រោងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចបាន ធ្វើយ៉ាងណាឱ្យសកម្មភាពរបស់កម្មវិធី ឬក៏កម្មវត្ថុរបស់កម្មវិធីសមស្របទៅតាមតម្រូវការ និងស្ថានភាពសង្គមជាក់ស្តែង៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content