បរទេស ៖ ជាតួលេខស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងរវាងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ WaPo(Washtington Post) ជាមួយនឹងបណ្តាញសារព័ត៌មាន ABC និងត្រូវបានយកមកចេញផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងមកនេះបានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនបានបង្ហាញក្តីបារម្ភអំពីបញ្ហាអំពើហិង្សាក្នុងប្រទេសដែលបង្កឡើងតាមរយៈនយោបាយរបស់គណបក្សធំៗ។

របាយការណ៍បានបង្ហាញថា ពលរដ្ឋអាមេរិកទូទៅមិនថាទោះជាអ្នកគាំទ្រគណបក្សសាធារណៈ ឬបក្សប្រជាធិបតេយ្យនោះទេ ដោយក្នុងចំណោមមនុស្ស១០នាក់ មាន៩នាក់ ឬត្រូវជា ៨៨ភាគរយមានក្តីព្រួយបារម្ភថា ការបែងចែកនយោបាយក្នុងប្រទេសកាន់តែខ្លាំងនឹងអាចរុញច្រានឲ្យអាមេរិកឱ្យធ្លាក់ចូលទៅដល់ចំណុចមួយដែលសកម្មភាពនយោបាយនឹងអាចបង្កើនចំនួនហិង្សានៅក្នុងប្រទេស ដោយក្នុងនោះមាន៦នាក់ក្នុងចំណោម១០នាក់គឺជាអ្នកដែលមានការព្រួយបារម្ភខ្លាំង ឬ «very concerned » ចំពោះប្រធានបទនេះ។

របាយការណ៍គួរឲ្យចាប់អារម្មណ៍នេះអាចឲ្យគេមើលឃើញដែរថា ក្នុងចំណោមពលរដ្ឋដែលបារម្ភចំពោះសកម្មភាពហិង្សាដោយនយោបាយភាគច្រើនបានទំលាក់បន្ទុកទៅលើគណបក្សសាធារៈថាជាអ្នកបង្កឱកាសសម្រាប់អំពើហិង្សា ឬប្រហែលជា ៣១ភាគរយ ខណៈដែល២៥ភាគរយបន្ទោសទៅលើបក្សប្រជាធិបតេយ្យ និងបក្សផ្សេងៗ ហើយ៣២ភាគរយផ្សេងទៀតគឺបន្ទោសទៅលើគណបក្សទាំងពីរតែម្តង ហើយក្នុងនោះអ្នកគាំទ្ររបស់បក្សទាំងពីរគឺបានស្តីបន្ទោសបក្សប្រឆាំងរបស់គេរៀងខ្លួន។
តួលេខស្រាវជ្រាវដែលត្រូវបានធ្វើឡើងនៅបន្ទាប់ពីរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីស្វាមីលោកស្រីប្រធានសភាលោកស្រី Nancy Pelosi គឺលោក Paul Pelosi ត្រូវបានគេលួចវាយប្រហារនៅគេហដ្ឋាន ហើយត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ខណៈដែលឧក្រិដ្ឋជនដែលត្រូវបានគេស្គាល់ឈ្មោះថាជាលោក DePape អាយុ៤២ឆ្នាំ បានសារភាពថា លោករៀបចំផែនការដើម្បីសម្លាប់លោកស្រី Nancy ប៉ុណ្ណោះ។
នៅក្នុងឯកសារជាច្រើនដែលគេបានស្រាវជ្រាវនៅក្នុងហេតុការណ៍នេះគេបានរកឃើញថា លោក DePape បានធ្វើការសរសេរ និងបង្ហោះសារជាច្រើនដែលមានអត្ថន័យរើសអើង និងប្រកាន់ពូជសាសន៍ ជាពិសេសគឺគាំទ្រលោកអតីតប្រធានាធិបតី Trump ខ្លាំង និងជំហប្រឆាំងទៅនឹងបក្សប្រជាធិបតេយ្យ។
គួរឲ្យដឹងដែរថា ក្នុងអត្ថន័យដើម្បីត្រៀមទទួលលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ ដោយកាលពីល្ងាចថ្ងៃពុធកន្លងទៅ លោកប្រធានាធិបតី Joe Biden បានអង្វរឲ្យប្រទេសជាតិ និងពលរដ្ឋក្នុងការទទួលយកគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ដើម្បីទទួលយកលទ្ធផលបោះឆ្នោត និងជៀសវាងការប្រើអំពើហិង្សាដាក់គ្នាផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content