កម្ពុជាស្ថិតលើផ្លូវវិជ្ជមានឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០ ខណៈអ្នកជំនាញបង្ហាញឧបសគ្គត្រូវយកចិត្តទុកដាក់

ភ្នំពេញ៖ កម្ពុជាបានកំណត់មហិច្ចតាក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ប៉ុន្តែអ្នកជំនាញបានលើកឡើងពីឧបសគ្គត្រូវយកចិត្តទុកដាក់ និងបញ្ហាប្រឈមធំៗមួយចំនួន ដែលអាចបង្កជាការរំខានដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបានគោលដៅឆ្នាំ ២០៥០ នេះ។

ផ្អែក​លើ​ផែនការ​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងឆ្នាំ ២០៥០ កម្ពុជា​នឹងមានចំនួនប្រជាជនចន្លោះពី ២០ ទៅ ២០,២ លាននាក់ ជាមួយផែនការបង្កើន​ទំហំផលិត​ផល​ក្នុងស្រុក​សរុប (GDP) ​ ២៧៦,៥ ពាន់​លានដុល្លារអាម៉េរិក​ ពិសេសរក្សា​កំណើន​សេដ្ឋកិច្ចឱ្យបានក្នុងរង្វង់ ៧ ភាគរយ ​ប្រចាំឆ្នាំ។

ទន្ទឹមនេះ ធនាគារពិភពលោក (World Bank) សម្លឹងឃើញថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាត្រូវមានស្តង់ដារចំណូលជាតិសរុបសម្រាប់មនុស្សមា្នក់ ១៤,០០០ ដុល្លារ។

អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា រយៈពេល ២៤ ឬ២៥ ​ឆ្នាំ​ខាងមុខ​នឹង​ក្លាយជា​វដ្ត​ថ្មី​មួយ​ដើម្បី​កសាង​គ្រឹះសេដ្ឋកិច្ចជាតិឱ្យ​រឹងមាំ ​ឆ្ពោះទៅរក​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០​។

រដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្ត្រ ដែលមាន ៥​ ដំណាក់កាល​ ដើម្បីជាកាតាលីករជំរុញគោលដៅនេះទៅមុខ ប្រកបដោយភាពស្វាហាប់។ ដំណាក់កាល​ទី​ ១ មាន​អាទិភាព​ចំនួន ៥ គឺ​ផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​  ហើយអ្វីដែលមិនអាចខ្វះបាន ដើម្បីសម្រេចឱ្យបានគោលដៅឆ្នាំ ២០៥០ នេះ គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលមានភាពធន់នឹងវិបត្តិ។

ទោះបីជាយ៉ាងក៏ដោយ គោលដៅនៅឆ្នាំ ២០៥០ ប្រឈមនឹងបញ្ហាធំៗចំនួន ដែលអាចរារាំងកម្ពុជាលើដំណើរដ៏វិជ្ជមាននេះបាន ដូចជា បញ្ហាតាមប​ណ្តោយព្រំដែនជាមួយថៃ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យថាមពលឡើងថ្លៃ ជាដើម។ កត្តាទាំងនេះ អាចបង្កការរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០។

លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន​ នៃរាជបណ្ឌិត្យ​សភាកម្ពុជា ​បានថ្លែ​ងប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា របាយការណ៍ទាក់ទងនឹងឆ្នាំ ២០៥០ ទំនង​ជា​បានព្យាករ មុនពេល​កម្ពុជា​មានបញ្ហាព្រំដែនជាមួយថៃ និងបញ្ហាកើតឡើងថ្មីៗជុំវិញពិភពលោក ដែលបង្កផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា។

ទោះជាយ៉ាងនេះក្តី លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ លើកឡើងថា អ្វីដែលរាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ដើម្បីជំរុញសេដ្ឋកិច្ច​កម្ពុជា គឺការ​បង្កើតឱ្យ​មានមូលធនមនុស្ស​កាន់តែច្រើន​ ដែលជា​មូលដ្ឋាន​សំខាន់​ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ច ការ​កាត់បន្ថយ​អំពើ​ពុករលួយ​ មានកំណែទម្រង់​ក្នុង​ប្រព័ន្ធរាជការ​ និងការ​គ្រប់គ្រង​ ដែលគេហៅថា​ អភិបាលកិច្ចរបស់រដ្ឋ។

លើសពីនេះ លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ បានថ្លែងដូច្នេះថា៖

“ដើម្បី​សម្រេច​ឱ្យបាននូវផែនការ​ចក្ខុវិស័យ​ឆ្នាំ២០៥០​ រដ្ឋ​ត្រូវ​រៀបចំកែទម្រង់​ប្រព័ន្ធអប់រំឱ្យកាន់តែប្រសើរ ដោយត្រូវចាប់ផ្ដើមពីពេលនេះ។”

លោកបណ្ឌិត បានបន្តថា ក្មេងៗ​ ដែលអាយុ ​៥ ឆ្នាំនៅពេលនេះ ត្រូវតែក្លាយជា​យុវជន​ដែលខ្លាំង​មានចំណេះ ជំនាញ នៅរយៈពេល២៥ឆ្នាំខាងមុខ​ ដូច្នេះ​ នៅរយៈពេល ២៥ ឆ្នាំទៀត ក្មេង​អាយុ ​៥ ឆ្នាំនៅពេលនេះ នឹងមានអាយុ​ ៣០ ឆ្នាំ ហើយក៏ត្រូវតែក្លាយជាមូលធនមនុស្ស​ដ៏ពូកែ​។

លោក​បណ្ឌិត ​ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា​​ បានលើកឡើងផងដែរថា តាមផែនការ​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​ ​សម្រេច​ឱ្យបាន​ជាប្រទេស​មានប្រាក់ចំណូលខ្ពស់​នៅឆ្នាំ ២០៥០ នោះ វា​អាច​នឹង​សម្រេច​ទៅបាន ដោយផ្អែកទៅលើ​កត្តា​មួយចំនួន ជាពិសេស​ការ​ខិតខំប្រឹង​ប្រែងរបស់​រាជរដ្ឋាភិបាល​នាពេលបច្ចុប្បន្ន​។

លោកបណ្ឌិតបាននិយាយថា ​៖

“បច្ចុប្បន្ន​នេះ កំណើនសេដ្ឋកិច្ចកម្ពុជាបាន​កើនឡើង​វិញ​ជា​បន្ត​បន្ទាប់ ហើយរាជរដ្ឋាភិបាលកម្ពុជា​ក៏បានកាត់បន្ថយ​នូវកម្ចីពីបរទេស​​ ដោយខំប្រឹង​សង​ត្រលប់ទៅវិញជា​បន្ត​បន្ទាប់ផងដែរ ​ថ្វីត្បិត​តែ​មិនច្រើន​ក៏ដោយ។”

លោកបណ្ឌិតបន្តថា​ តាមរយៈសកម្មភាព​វិនិយោគថ្មី​ៗលើ​វិស័យឧស្សាហកម្ម​ខ្នាតតូច មធ្យម និងធុន​ធ្ងន់​ជា​បន្តបន្ទាប់ ដែលអាច​ឱ្យផលិតផលដែលផលិត​ពីកម្ពុជា​មានតម្លៃបន្ថែមខ្ពស់ជា​ងមុន ហើយក៏ធ្វើឱ្យមានកម្មករ​ជំនាញ​នៅកម្ពុជា​កាន់តែច្រើន​ និងទទួលបានប្រាក់ចំណូលខ្ពស់ជា​ងមុន​។

ជារួម សកម្មភាពទាំងនេះ សបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងស្ថិតនៅគន្លងត្រឹមត្រូវ ក្នុងការឆ្ពោះទៅរកការសម្រេចបានគោលដៅឆ្នាំ ២០៥០។ នេះបើយោងតាមលោកបណ្ឌិត ហុង វណ្ណៈ។

លោកបណ្ឌិត ​ញឹល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា តាមផែនការ​របស់រដ្ឋាភិបាល​ដែល​កំណត់​គោលដៅឆ្នាំ ២០៥០ គឺ​អាច​ទៅរួច ហើយដើម្បីឱ្យផែនការ​នេះសម្រេច​បាន​គឺត្រូវ​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ឱ្យបានចន្លោះពី ៦ ទៅ ៧ ​ភាគរយ​ក្នុងមួយឆ្នាំ រយៈពេល​ ២៥ ឆ្នាំជាប់គ្នា។

លោកបណ្ឌិតបន្តថា ដើម្បីសម្រេច​ឱ្យបាននូវ​កំណើនសេដ្ឋកិច្ច​នេះ កម្ពុជា​ត្រូវ​ផ្លាស់ប្តូរពីកម្លាំង​ពលកម្ម​ដែលមានតម្លៃទាបទៅជា​កម្លាំងពលកម្ម​ដែលមានតម្លៃខ្ពស់ ជាក់ស្ដែង​កម្ពុជា​ត្រូ​វផ្លាស់ប្តូរពីការ​ពឹងលើ​វិស័យកាត់ដេរ​ទៅរក​សេដ្ឋកិច្ចដែលពឹង​ផ្អែកលើបច្ចេកវិទ្យា​ ​រួមមាន​ការផលិត​គ្រឿងបន្លាស់រថយន្ត ផលិតដ្រូន និងការ​ធ្វើកសិកម្ម​បែបទំនើប។

មួយវិញទៀត​ ដើម្បីឱ្យចំណូលប្រជាជន​កើនឡើងដល់ ​១៤ ០០០ ដុល្លារ​ក្នុងមួយឆ្នាំ កម្ពុជា​ត្រូវបង្កើនផលិតភាពកម្លាំងពលកម្ម​ ដោយ​ពលរដ្ឋម្នាក់ៗត្រូវ​បង្កើន​ផលិត​ភាពរបស់ខ្លួនឱ្យបាន ៥ ទៅ ៦ ដង​ ចាប់ពីពេលនេះ​ រហូតដល់​ឆ្នាំ ២០៥០ ដោយត្រូវ​ផ្ដោតសំខាន់ទៅលើការអប់រំកម្រិត​ខ្ពស់ ។

លោក​បញ្ជាក់ថា៖

“ចំណុច​សំខាន់មួយទៀត ដែល​កម្ពុជា​ត្រូវ​ធ្វើឱ្យបាននោះ គឺ​កំណើន​សេដ្ឋកិច្ច​ដែលមានភាពធន់​ ដូច្នេះ បើទោះបីជា​ប្រទេស​ណាមួយមានបញ្ហា​សេដ្ឋកិច្ច ក៏កម្ពុជា​នៅតែ​មានកំណើនសេដ្ឋកិច្ច​ល្អ ដោយកម្ពុជា​ត្រូវធ្វើពិពិធកម្មទីផ្សារ​បន្ថែម​ទៀត​ មិនត្រូវ​ពឹងផ្អែកតែលើប្រទេស​ណាមួយនោះឡើយ​។”

សូមជម្រាបផងដែរថា ក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ ប្រាក់ចំណូល​ប្រជាជនកម្ពុជាប្រចាំឆ្នាំសម្រាប់មនុស្ស​ម្នាក់ ​ជា​មធ្យម មានចំនួន ២ ៨៥៨ ដុល្លារ អាម៉េរិក ជាមួយ​នឹងទំហំផលិតផល​ក្នុងស្រុកសរុបប្រមាណ ៥១,៩៦ ពាន់លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ ២០២៦ នេះ កម្ពុជា​រំពឹងថា ​ប្រាក់ចំណូលជាមធ្យម​សម្រាប់​មនុស្ស​ម្នាក់នឹង​​កើនឡើង​ដល់​ ៣ ០២០ ​ដុល្លារអាម៉េរិក ជាមួយ​នឹង​ទំហំផលិតផល​ក្នុងស្រុក​សរុប​ចំនួនជាង​ ៥៣ពាន់​លានដុល្លារ​អាម៉េរិក ៕ ​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *