យោងទៅតាមកាសែតបរទេសបានរាយការណ៍ថា សេដ្ឋកិច្ចចិនអាចនឹងប្រឈមមុខនឹងបញ្ហាដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងមាន ហើយវានឹងបន្តកើតឡើងក្នុងរយៈពេលដ៏យូរ ខណៈដែលរដ្ឋាភិបាលចិនបានព្យាករណ៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២នេះនឹងធ្លាក់ចុះពី ៥.៥ ភាគរយ មកនៅត្រឹមប្រហែល ៣ ភាគរយប៉ុណ្ណោះ។

អត្រាអត់ការងារធ្វើក្នុងចំណោមធនធានមនុស្សវ័យក្មេងបានកើនឡើងដល់ ២០ ភាគរយ ខណៈដែលអចលទ្រព្យប្រភេទលំនៅឋានដែលសាងសង់ហួសកម្រិតកំពុងថមថយមកវិញហើយក្នុងពេលដែលតម្លៃប្រេងក៏ឡើងថ្លៃផងដែរ។ ជាមួយគ្នានេះ ដោយសារតែសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផង និងការបដិសេធរបស់លោកប្រធាធិបតីក្នុងការនាំចូលវ៉ាក់សាំងការពារកូវីដ-១៩ ពីបរទេសផងនោះ បញ្ហាប្រឈមមួយចំនួនអាចនឹងកើតឡើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានព្យាករណ៍ថា អត្រាចំនួនប្រជាជនរបស់ប្រទេសចិននឹងធ្លាក់ចុះប្រហែល ៤០ ភាគរយពី ១,៤ ពាន់លាននាក់នៅចុងសតវត្សន៍នេះ។ ចំនួនប្រជាជនរបស់ប្រទេសចិនកាន់តែមានអាយុចាស់ ហើយកម្លាំងការងារក៏ថយចុះ ខណៈដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចជំរុញឱ្យមេដឹកនាំចិនលះបង់ការចំណាយតិចទៅលើកម្លាំងយោធា និងចំណាយច្រើនក្នុងការលើកកម្ពស់ជីវភាពប្រជាជនចិនជំនួសមកវិញ។ យ៉ាងណាក៏ដោយ បើទោះបីជាសេដ្ឋកិច្ចអាចនឹងមានបញ្ហា ឬលូតលាស់យឺតក្ដី ប៉ុន្តែប្រទេសមហាអំណាចចិននៅតែជាដៃគូប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងយោធាដ៏មានឥទ្ធិពលចំពោះបណ្តាប្រទេសកំពូលលើពិភពលោកដដែល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត
ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់
អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/06/2026
អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា - សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content