ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

បរទេស៖ នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥% បើទោះបីជាពិភពលោកកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនកើនឡើង ៥% ក្នុងត្រីមាសទី ១ នៃឆ្នាំ២០២៦ នេះ ដែលត្រូវបានជំរុញដោយការកើនឡើងនៃផលិតកម្មក្នុងស្រុក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការព្យាករណ៍របស់សេដ្ឋវិទូក្នុងរង្វង់ត្រឹមតែប្រហែល ៤,៨ ភាគរយប៉ុណ្ណោះ ដែលជាការស្ទុះងើបឡើងវិញពីអត្រា ៤,៥ ភាគរយនៅក្នុងត្រីមាសទី ៤ កាលពីឆ្នាំ២០២៥ ។

លោក Kyle Chan អ្នកវិភាគមកពីស្ថាប័ន Brookings Institution បានលើកឡើងថា ឧស្សាហកម្មរថយន្ត និងការនាំចេញផ្សេងទៀតរបស់ចិនក៏ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ យ៉ាងណាក៏ដោយ បើទោះបីជាគេមិនទាន់មើលឃើញពីឥទ្ធិពលទាំងស្រុងនៃសង្រ្គាមនៅមជ្ឈិមបូព៌ាមកលើប្រទេសចិននាពេលនេះក្តី ប៉ុន្តែតួលេខ GDP នៅត្រីមាសបន្ទាប់ទំនងជាអាចធ្លាក់ចុះដោយសារការរំខានផ្នែកពាណិជ្ជកម្មដែលបណ្តាលមកពីជម្លោះនៃភ្លើងសង្គ្រាមមួយនេះ។

កាលពីខែមីនា ចិនបានប្រកាសពីគោលដៅសេដ្ឋកិច្ចក្រោមផែនការ៥ឆ្នាំរបស់ខ្លួន ដោយទីក្រុងប៉េកាំងបានសន្យាថា នឹងវិនិយោគយ៉ាងច្រើនទៅលើការច្នៃប្រឌិត ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងការខិតខំប្រឹងប្រែងដើម្បីជំរុញការចំណាយក្នុងស្រុក។ យ៉ាងណាមិញ បក្សកុម្មុយនិស្តចិនកំពុងព្យាយាមកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេស ខណៈដែលកំពុងជួបបញ្ហាជាច្រើនរួមមាន ការប្រើប្រាស់ក្នុងស្រុកខ្សោយ, ចំនួនប្រជាជនធ្លាក់ចុះ និងវិបត្តិអចលនទ្រព្យអូសបន្លាយកាន់តែយូរ។ នៅផ្នែកខាងក្រៅវិញ ចិនក៏ប្រឈមមុខនឹងវិបត្តិថាមពលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា, ភាពតានតឹងពាណិជ្ជកម្មសកល និងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ផងដែរ។ បច្ចុប្បន្ននេះ ទំនិញភាគច្រើនរបស់ចិនប្រឈមនឹងពន្ធ ១០% ពីអាម៉េរិក។ កាលពីថ្ងៃអង្គារ៍ រដ្ឋមន្ត្រីក្រសួងរតនាគាអាម៉េរិកលោក Scott Bessent បានលើកឡើងថា ពន្ធគយអាចនឹងត្រូវប្រកាសម្តងទៀតនៅដើមខែកក្កដា ខណៈដេលប្រធានាធិបតីចិនលោក Xi Jinping និង ប្រធានាធិបតីអាម៉េរិកលោក Donald Trump ត្រូវបានគេរំពឹងថានឹងជួបគ្នានៅប្រទេសចិនក្នុងខែឧសភាខាងមុខនេះ។

កាលពីថ្ងៃអង្គារ រដ្ឋបាលទូទៅនៃគយចិនបានចេញផ្សាយតួលេខនាំចេញប្រចាំខែមីនាដែលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារជម្លោះនៅមជ្ឈិមបូព៌ា បានជំរុញឱ្យមានអតិផរណា និងកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។ ការនាំចេញរបស់ចិនធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ២,៥ ភាគរយនៅក្នុងខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សេដ្ឋវិទូលើកឡើងថា សង្រ្គាមអាចប៉ះពាល់ដល់ការនាំចេញរបស់ចិន ដោយសារផលប៉ះពាល់នៃសង្គ្រាមកាន់តែធ្វើឲ្យអ្នកប្រើប្រាស់នៅជុំវិញពិភពលោកកាត់បន្ថយការចំណាយ។ ការនាំចូលរបស់ចិនបានកើនឡើងជិត ២៨ ភាគរយនៅក្នុងខែមីនា ទំនងជាជំរុញដោយការឡើងថ្លៃនៃតម្លៃដើមទូទាំងពិភពលោកដោយសារសង្រ្គាម។ ការបិទច្រកសមុទ្រ Hormuz ធ្ចើឲ្យនាវាជាច្រើនមិនអាចឆ្លងកាត់បាន និង ជំរុញឱ្យតម្លៃប្រេងឆៅក៏ដូចជាវត្ថុធាតុដើមផ្សេងទៀតឡើងថ្លៃ។ យ៉ាងណាក៏ដោយ ទោះបីជាចិនមិនសូវពឹងផ្អែកលើប្រេងពីរដ្ឋឈូងសមុទ្រ ដូចជាប្រទេសអាស៊ីផ្សេងៗទៀតក៏ដោយ ប៉ុន្តែ​ប្រេងឥន្ធនៈ​មានតម្លៃកាន់តែ​ថ្លៃ​ក្នុង​ប្រទេស ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​មួយចំនួន​បាន​កាត់បន្ថយ​ជើងហោះហើរ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា


Leave a Reply

Your email address will not be published.Required fields are marked *