បរទេស ៖ តម្លៃមាសបានធ្លាក់ចុះទាបកាលពីថ្ងៃអង្គារក្នុងសប្ដាហ៍នេះ ខណៈដែលអ្នកវិនិយោគរង់ចាំមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលនឹងត្រូវផុតកំណត់នៅត្រឹមសប្តាហ៍ក្រោយ និងអាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើផែនការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលដើម្បីទប់ទល់នឹងការឡើងតម្លៃ ស្របពេលដែលការស្ទង់មតិរបស់អ្នកវិភាគបណ្តាញផ្សព្វផ្សាយសារព័ត៌មាន រ៉យតឺ បានព្យាករណ៍ថា អតិផរណាប្រចាំឆ្នាំនឹងធ្លាក់ចុះពី ៩.១ ភាគរយ។

តម្លៃដុំមាសបានធ្លាក់ចុះ ០.២% នៅត្រឹម ១ ៧៨៤.៤៩ ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង ០២ និង៥៦ នាទីម៉ោងសកល ហើយទីផ្សារមាសរបស់សហរដ្ឋអាមេរិកអាចនឹងបន្តធ្លាក់ចុះប្រមាណ ០.២% មកត្រឹម ១ ៨០១.២០ ដុល្លារនៅថ្ងៃខាងមុខនេះ។ យោងតាមលោក Clifford Bennett ប្រធានយុទ្ធសាស្រ្តសេដ្ឋកិច្ចនៅក្រុមហ៊ុន ACY Securities បានពោលថា ពួកអ្នកវិនិយោគយល់ថាទាំងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកកំពុងជួបប្រទះនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ប៉ុន្តែមានការសង្កត់ធ្ងន់ទៅលើសំណួរថា តើរយៈពេលយូរប៉ុណ្ណាដែលអត្រាអតិផរណាមានបន្ទុកនៅលើទីផ្សារ? ហើយប្រសិនបើមានការថយចុះគួរឱ្យភ្ញាក់ផ្អើលណាមួយនៅក្នុងអតិផរណារបស់សហរដ្ឋអាមេរិក នោះអាចជាកត្តាជំរុញឱ្យមានការឡើងថ្លៃយ៉ាងខ្លាំងនៃតម្លៃមាស។

យ៉ាងណាក៏ដោយ ទោះបីជាការធ្លាក់ចុះតម្លៃមាសត្រូវបានមើលឃើញថា ជាការទប់ទល់អតិផរណាក៏ដោយ ប៉ុន្តែការបង្កើនអត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចកាត់បន្ថយការជួញដូរមាស ហើយយោងតាមការស្ទង់មតិដែលធ្វើឡើងដោយធនាគារកណ្តាលរបស់ទីក្រុងញូវយ៉ក បានចេញផ្សាយថា នៅក្នុងខែកក្កដា អតិផរណាបានកើតមានដែលប៉ះពាល់ដល់ការធ្លាក់ចុះនៃតម្លៃមាស ខណៈដែលកាលពីសប្តាហ៍មុនតម្លៃប្រាក់បានធ្លាក់ចុះនៅ ០.៣% ដល់ ២០.៥៨ ដុល្លារក្នុងមួយអោន ហើយផ្លាទីននៅរក្សាបាន តម្លៃថេរ ពោលគឺមានតម្លៃ ៩៣៩.៤៩ ដុល្លារក្នុងមួយអោន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content