ឥណ្ឌា និងកូរ៉េខាងត្បូងកំណត់គោលដៅពាណិជ្ជកម្មទេ្វរភាគីដល់ ៥០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០

បរទេស៖ ឥណ្ឌា និងកូរ៉េខាងត្បូង បានកំណត់គោលដៅជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបាន ៥០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០។ នេះបើយោងតាមការរាយការណ៍ពី CNBC។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានអះអាងសារជាថ្មីអំពីផែនការបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ៥០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០។ គោលដៅនេះ​ត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក Modi លើកឡើងថា ប្រទេសទាំងពីរកំពុងផ្លាស់ប្តូរពីភាពជាដៃគូដែលអាចទុកចិត្តបាន ទៅជាកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត ដែលលាតសន្ធឹងចាប់តាំងពីឈីបរហូតដល់ឧស្សាហកម្មកប៉ាល់, ពីទេពកោសល្យរហូតដល់បច្ចេកវិទ្យា និងពីបរិស្ថានទៅជាថាមពល។

ទន្ទឹមនឹងនេះ លោក Lee Jae Myung បានបន្ថែមថា នៅក្នុងយុគសម័យដែលមានភាពមិនប្រាកដប្រជា ប្រទេសទាំងពីរអាចក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកំណើនទៅវិញទៅមក និងការច្នៃប្រឌិត។

ទោះបីជាមានការកំណត់គោលដៅធំក៏ដោយ ប៉ុន្តែពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹមតែ ៣ ភាគរយ ប៉ុណ្ណោះពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ ទំហំពាណិជ្ជកម្មសរុបរវាងឥណ្ឌា និងកូរ៉េមានចំនួន ២៦,៨៩ ពាន់លានដុល្លារ ស្មើនឹងចំនួនពាក់កណ្តាល ដែលបានកំណត់សម្រាប់ឆ្នាំ ២០៣០។ លើសពីនេះ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ជាវិនិយោគិន FDI ធំជាងគេទី ១៣ នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងលំហូរកើនឡើងត្រឹមតែ ៦,៦៩ ពាន់លានដុល្លារប៉ុណ្ណោះគិតចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៥។

អាជីវកម្មរបស់កូរ៉េខាងត្បូងមានភាពលេចធ្លោនៅក្នុងប្រទេសឥណ្ឌាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ ដោយមានម៉ាកល្បីៗនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា Hyundai សម្រាប់រថយន្ត, ក្រុមហ៊ុន LG Electronics ក្នុងទំនិញប្រើប្រាស់, និង Samsung ផ្នែកអេឡិចត្រូនិច។

សេដ្ឋវិទូមើលឃើញថា ប្រទេសទាំងពីរកំពុងស្វែងរកការធ្វើពិពិធកម្មឆ្ងាយពីទីផ្សារអាម៉េរិក និងស្វែងរកជម្រើសប្រភពក្រៅពីប្រទេសចិន។ កូរ៉េខាងត្បូង​គឺ​ជាជម្រើសស័ក្តិសម​បំផុត​សម្រាប់​​ឥណ្ឌា ដោយ​សារ​ប្រទេស​នេះ​ផ្តល់​នូវ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​រថយន្តអគ្គិសនី EV, អេឡិចត្រូនិក, ឈីប, និង បញ្ញាសិប្បនិម្មិត (AI)។ ស្របពេលដែលឥណ្ឌាចង់ធ្វើពិពិធកម្មប្រភពរបស់ខ្លួនឱ្យឆ្ងាយពីចិននៅក្នុងវិស័យទាំងនេះ ដូចជា ការសាងសង់នាវា និងដែកថែបរបស់កូរ៉េខាងត្បូងកាន់តែគួរឱ្យចាប់អារម្មណ៍សម្រាប់ឥណ្ឌា។

ទោះជាយ៉ាងណាក្តី កង្វល់ដ៏ធំបំផុតគឺគោលនយោបាយដែលមិនអាចទាយទុកជាមុនបាន, ការទិញដី, ការពន្យារពេលកសាងហេដ្ឋារចនាសម្ព័ន្ធ, និងភាពស្មុគស្មាញនៃបទប្បញ្ញត្តិនៅតែជាបញ្ហាប្រឈមក្នុងប្រតិបត្តិការជាក់ស្តែងសម្រាប់ក្រុមហ៊ុនកូរ៉េដែលវិនិយោគនៅក្នុងប្រទេសឥណ្ឌា។ ជាក់ស្តែង ក្រុមហ៊ុនដែកដ៏ធំរបស់កូរ៉េខាងត្បូង POSCO បានប្រកាសគ្រោងវិនិយោគតម្លៃ ១២ ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌាកាលពីជិត ២០ ឆ្នាំមុន។ គម្រោងនេះបានជួបប្រទះនឹងការពន្យារពេលជាច្រើនដង ដោយសារ POSCO ជួបការលំបាកក្នុងការទិញដីរហូតដល់ឆ្នាំ ២០២៤ ទើបក្រុមហ៊ុននេះបន្តផែនការវិនិយោគបង្កើតរោងចក្រដែកដែលមានសមត្ថភាពផលិតបាន ៦ លានតោនក្នុងមួយឆ្នាំ ដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនឥណ្ឌា JSW Steel។

មិនត្រឹមតែប៉ុណ្ណោះ ដំណើរការសាងសង់កប៉ាល់មានភាពយឺតយ៉ាវ។ កាលពីឆ្នាំមុន ក្រុមហ៊ុនកូរ៉េខាងត្បូង HD Korea Shipbuilding & Offshore Engineering ប្រកាសពីផែនការសាងសង់កប៉ាល់ជាមួយក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌា Cochin Shipyard ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការប្តេជ្ញាចិត្តជាផ្លូវការពីភាគីណាមួយអំពីទំហំនៃការវិនិយោគ ឬលើការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *