ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) និង រ៉ូយ៉ាល់ គ្រុប ខេត្តកណ្តាល (RGKSEZ) ចេញផ្សារនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន​​ រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា គិតត្រឹមខែមេសា ឆ្នាំ២០២៦ ចំនួនបុគ្គលិក កម្មករសរុបដែលកំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ RGPPSEZ និង RGKSEZ កើនឡើងដល់ ៥៤,៥២៣នាក់ ដែលតំណាង​ឱ្យការកើនឡើងប្រមាណជា ១៥,៣ ភាគរយ បើធៀបនឹងចំនួនបុគ្គលិកកម្មករ ៥០,៧៤៦ នាក់ ដែលបានកត់ត្រាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។  

កំណើនដ៍មានស្ថិរភាពនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តឥតថមថយរបស់អ្នកវិនិយោគទាំងឡាយ មកលើប្រទេសកម្ពុជា និងការពង្រីកប្រតិបត្តិការនៃសហគ្រាសនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មើលឃើញថា បច្ចុប្បន្នកំណើនៃកម្លាំងពលកម្មមិនមែនមានតែតំបន់សេដ្ឋកិច្ចពិសេសនោះទេ ពោលគឺមានតម្រូវការខ្លាំងគ្រប់រោងចក្រ សហគ្រាស ទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសតែម្តង។ គិតត្រឹមរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ មានគម្រោងថ្មីៗចុះបញ្ជីជាង ១ ពាន់ក្រុមហ៊ុន មានការកើនឡើងខ្លាំងធៀបនឹងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ កន្លងទៅ។

អ្នកឧកញ៉ា បានថ្លែងថា៖

“គម្រោងទាំងនេះនឹងទទួលយកកម្លាំងដែលមកពីថៃ និងកម្លាំងពលកម្មនៅក្នុងស្រុកបានចំនួនច្រើនថែមទៀត ដូច្នេះជាឱកាសល្អសម្រាប់ទទួលពលករយើង ដែលមកពីប្រទេសថៃ។”

អ្នកឧកញ៉ា បានបន្តថា នៅពេលអនាគត ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជានឹងមានតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ន ដែលមានលទ្ឋភាពស្រូបទាញកម្លាំងពលកម្ម មកពីប្រទេសថៃបានកាន់តែច្រើន ខណៈដែលពលករខ្មែរមួយចំនួនធំកំពុងបម្រើការងារនៅប្រទេសថៃនៅឡើយ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ឋសហជីពជាតិ បានធ្វើការកត់សម្គាល់ឃើញថា ក្នុងរយៈពេល ៤ ខែ​ ដើមឆ្នាំ ២០២៦ តម្រូវការកម្លាំងពលកម្ម មិនថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬតាមរោងចក្រសហគ្រាសនានានោះទេ ពិតជាមានការកើនឡើងពិតប្រាកដមែននៅទូរទាំងប្រទេសកម្ពុជា។ លោកថា៖

“វា (ការកើនឡើងតម្រូវការកម្លាំងពលកម្ម) បានជួយសម្រាលនូវជីវភាពរបស់បងប្អូនកម្មករនិយោជិត ក៍ដូចជាបងប្អូនដែលទើបត្រឡប់ពីប្រទេសថៃ គឺទទួលបានការងារធ្វើកាន់តែច្រើនឡើងៗ ទន្ទឹមនឹងមានការវិនិយោគចូលមកបណ្តាក់ទុនវិនិយោគកាន់តែច្រើន។”

លោកបន្តថា មកទល់ពេលនេះមិនថារោងចក្រថ្ មីឬរោងចក្រចាស់នោះឡើយ មានតម្រូវការកម្លាំងពលកម្មយ៉ាងច្រើនសន្ឋឹកសន្ឋាប់ ខុសពីរយៈពេលដូចគ្នាកាលពីឆ្នាំមុនៗ ២០២៥ និង ២០២៤ ពិសេសតម្រូវការនៃកម្លាំងពលកម្មជំនាញតែម្តង។

ឯកឧត្តម ស៊ុន មេសា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាន៍ថា តំបន់សេដ្ឋកិច្ចនៅទូទាំងប្រទេស ក៍ដូចជានៅតំបន់ប៉ូលធំៗ មានតួនាទីសំខាន់សម្រាប់ស្រូបទាញនូវកម្លាំងពលកម្មជាច្រើន ជាពិសេសការវិលត្រឡប់ របស់របងប្អូនអតីតពលករមកពីប្រទេសថៃតែម្តង។

“គិតត្រឹមរយៈពេល ០៣ ខែ ដើមឆ្នាំ ២០២៦ កន្លងទៅនេះពលករខ្មែរជាង ៦៥ ម៉ឺននាក់ ទទួលបានការងារធ្វើហើយ ក្នុងនោះ ៣៤ ម៉ឺននាក់ មានការងារធ្វើនៅក្នុងប្រព័ន្ឋ មានន័យថាពួកគាត់បានចូលកន្លែងការងារក្នុងរោងចក្រ សហគ្រាស ពិសេសតំបន់សេដ្ឋកិច្ចពិសេសដែលមានតូនាទីសំខាន់ ជាកន្លែងទាក់ទាញកម្លាំងពលកម្មច្រើនជាងគេ។”

របាយការណ៍ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា កម្ពុជាទទួលបានរោងចក្រថ្មីនៅក្នុងវិស័យកាត់ដេរចំនួន ៣០១ នៅក្នុងឆ្នាំ២០២៥ ដែលធ្វីឱ្យចំនួនរោងចក្រកើនដល់ ១៨៦៧ សហគ្រាស។ រោងចក្រមិនមែនកាត់ដេរកើនដល់ចំនួន ៤៤ ៧៨២ សហគ្រាស។ កម្មករនិយោជិតក្នុងវិស័យកាត់ដេរសរុបកើនឡើងដល់ចំនួនជាង ១លាននាក់ (១ ១៣៤ ០៩១)៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *