តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

បរទេស៖ តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង ខណៈអត្រាអតិផរណារបស់អាម៉េរិកកើនឡើង ៤,២ ភាគរយក្នុងខែឧសភា និងជាអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។

តាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនបានលើកឡើងថា​ នៅលើទីផ្សាររូបិយប័ណ្ណអន្តរជាតិ សន្ទស្សន៍របស់ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះ ៩៩,៩០ (បើសន្ទស្សន៍លោតលើសពី ១០០ មានន័យថា លុយដុល្លារកំពុងឡើងថ្លៃ ប៉ុន្តែបើទាបជាង ១០០ មានន័យថា លុយដុល្លារកំពុងធ្លាក់ថ្លៃ) ហើយបើធៀបនឹងរូបិយប័ណ្ណធំៗផ្សេងទៀត លុយអឺរ៉ូ ១ អឺរ៉ូ ស្មើនឹង ១,១៥ ដុល្លារអាម៉េរិក ខណៈដែលលុយផោនអង់គ្លេស ១ ផោន ស្មើនឹង ១,៣៣ ដុល្លារអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃមាសបានធ្លាក់ចុះជាង ៣ ភាគរយ ឬ មកនៅត្រឹម ៤ ១៣០ ដុល្លារក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះមកនៅ ៤ ៩១៣ ដុល្លារក្នុងមួយតម្លឹង និង ៤៩១ ក្នុងមួយជី)។

ថ្មីៗនេះ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កើនឡើងកម្តៅសារជាថ្មី ដែលធ្វើឲ្យបាត់បង់ក្តីសង្ឃឹមលើកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា ជំរុញឱ្យទាំងតម្លៃមាស និងលុយដុល្លារអាម៉េរិកធ្លាក់ចុះបន្ទាប់ពីយោធាអាម៉េរិកបញ្ជាក់ថា ពួកគេបានបញ្ចប់ការវាយប្រហារលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងពេលត្រឹមតែ​មួយ​យប់​ ខណៈ​ដែល​​ប្រធានាធិបតី លោក Donald Trump បន្តគំរាមថា នឹង​មាន​ការ​វាយ​ប្រហារ​បន្ថែម​ទៀតប្រសិន​បើ​មិនអាចឈានដល់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​។ ការវាយប្រហារគ្នាសារជាថ្មីនាពេលនេះបង្កឲ្យមានភាពច្របូកច្របល់នៅក្នុងទីផ្សារ ប៉ុន្តែសម្រាប់តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យថ្មីៗបានបង្ហាញថា អត្រាអតិផរណានៅអាម៉េរិកបានកើនឡើង ៤,២ ភាគរយនៅក្នុងឧសភា ដែលជាការកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០២៣ ដោយសារសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ត្រូវបានជំរុញដោយការឡើងថ្លៃនៃតម្លៃថាមពល។ ក្នុងខណៈពេលនេះ គេព្យាករណ៍ថា ធនាគារកណ្តាលអាម៉េរិកអាចនឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរដដែល ពោលគឺនៅក្នុងកិច្ចប្រជុំសប្តាហ៍ក្រោយ ដែលជាកិច្ចប្រជុំដំបូងបង្អស់របស់លោក Kevin Warsh ដែលជាទេសាភិបាលទើបឡើងកាន់តំណែងថ្មី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកសេដ្ឋកិច្ចភាគច្រើនបានវិភាគថា អត្រាការប្រាក់នឹងត្រូវរក្សាក្នុងកម្រិតដដែលរហូតដល់ដំណាច់ឆ្នាំ២០២៦នេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published. Required fields are marked *