ភ្នំពេញ ៖ ការកើនឡើងនៃអតិផរណានៅពិភពលោកដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះជីវភាពប្រជាជនជុំវិញពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងប៉ះពាល់អវិជ្ជមានមួយចំនួនពីសម្ពាធនៃការកើនឡើងនៃអតិផរណានេះ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាអតិផរណា តាមរយៈការដាក់ចេញវិធានការ និងយន្តការនានា ក៏ដូចជាពង្រឹងអំណាចទិញរបស់ប្រជាជន ដើម្បីជួយដល់ប្រជាជនកុំឱ្យធ្លាក់ចូលទៅក្នុងបន្ទាត់ក្រីក្រ។

ថ្លែងក្នុងសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រៅផលប៉ះពាល់ពីជំងឺកូវីដ១៩ បញ្ហាមួយទៀតគឺប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីអតិផរណា។
ជាមួយគ្នានេះ សម្តេចបានលើកឡើងពីយន្តការថ្មីនៃការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ហើយសម្តេចក៏បានចុះហត្ថលេខាលើសេចក្តីសម្រេចកាលពីមិ្សលមិញ (ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២) ដោយសង្ឃឹមថា អង្គភាពដែលមានការពាក់ព័ន្ធនឹងធ្វើការងារនេះដោយរួសរាន់ ធ្វើយ៉ាងណា អាចជួយដល់ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ក្នុងរយៈពេលដ៏ឆាប់។

សម្តេចតេជោបានថ្លែងបន្តថា ចំនួនប្រជាពលរដ្ឋអាចគ្របទៅដល់ ៦០ម៉ឺនគ្រួសារ និងប្រជាជនប្រមាណ ២លាននាក់ដែលពួកគាត់រងផលប៉ះពាល់ចេញពីអតិផរណា ដែលរឿងគឺចាប់ផ្តើមពីសង្គ្រាម រុស្ស៊ី វាយលុកចូលអ៊ុយក្រែន ទណ្ឌកម្មហួសកម្រិតដែលធ្វើពិភពលោកជ្រួលច្របល់លើបញ្ហាអតិផរណា។
សម្តេចតេជោបានបញ្ជាក់ថា ៖
“យើងមិនអាចទុកឱ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះដោយសារអតិផរណានោះទេ ដូច្នេះជាភ័ព្វសំណាងដែលយើងមានសល់ទុនក្នុងដៃមួយចំនួន ដើម្បីអន្តរាគមន៍ជួយចំពោះប្រជាជនដែលរងផលប៉ះពាល់។ ក្នុងនោះតាមការពិនិត្យរបស់យើង យើងអាចឃើញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចជាចំណែកមួយដ៏ធំក្នុងការទទួលបានប្រាក់នេះតែម្តង”
សម្តេចតេជោបានលើកឡើងបន្តថា ឧទាហរណ៍ អ្នកលក់ដូរតាមកញ្ច្រែញតាមផ្សារ និងការលក់តូចតាចមួយចំនួនដែលស្ថិតក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្លាប់លក់បានក្នុងទំហំណាមួយសមរម្យ (មុនវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន) ប៉ុន្តែអំណាចទិញរបស់ពួកគាត់នឹងថមថយ ដោយសារតែអតិផរណា។
សម្តេចតេជោយបានថ្លែងថា ៖
“អ៊ីចឹងទេ ជម្រើសដែលល្អចៀសវាងកុំឱ្យប្រជាពលរដ្ឋរបស់យើងធ្លាក់ទៅក្នុងស្ថានភាពដ៏លំបាកនោះ រដ្ឋត្រូវធ្វើអន្តរាគមន៍ផ្តល់សាច់ប្រាក់ជូនពួកគាត់ ដែលតាមការប៉ាន់ស្មានគឺប្រហាក់ប្រហែល ៦០គ្រួសារ និងប្រជាជនមិនតិចជាង ២លាននាក់បន្ថែមទៀត។ ដូច្នេះយើងរកដំណោះស្រាយព្រម ទាំងបញ្ហាកូវីដ១៩ និងទាំងបញ្ហាដាក់ចេញយន្តការប្រើប្រាស់សាច់ប្រាក់សម្រាប់គាំពារប្រជាពលរដ្ឋ ដើម្បីឆ្លើយតបជាមួយអតិផរណា គឺទទួលបន្ទុកចិញ្ចឹម និងជួយប្រជាជនជិត ៥លាននាក់។ មិនការចិញ្ចឹមទាំងស្រុងនោះទេ ប៉ុន្តែជាការប៉ះប៉ូវ ដើម្បីកុំឱ្យប្រជាជនធ្លាក់ទៅក្រោមបន្ទាត់ភាពក្រីក្រ”
សម្តេចតេជោបានបន្តថា ៖
“ស្ថានភាពទាមទារឱ្យយើងទទួលខុសត្រូវក្នុងការតម្រង់ទិសក្នុងការប្រើប្រាស់នូវហិរញ្ញវត្ថុដែលយើងប្រមូលបាន ឱ្យបានចំទិសដៅទៅកាន់អ្នកក្រីក្រ […] ជាការទទួលខុសត្រូវធំណាស់ចំពោះមុខ ជាប្រវត្តិសាស្ត្រសម្រាប់ជាតិយើង”
សូមបញ្ជាក់ផងដែរថា កម្ពុជាមានទុនបម្រុងអន្តរជាតិប្រមាណ ១៩,៥ពាន់លានដុល្លារ ដែលអាចធានាបាននូវការនាំចូលរយៈពេល ៨ខែ។
យោងតាមការលើកឡើងរបស់ធនាគារជាតិនៃកម្ពុជា ស្ថានភាពអតិផរណានាឆមាសទី ២ អាចប្រឈមនឹងភាពមិនច្បាស់លាស់ច្រើន ជាចម្បងអាស្រ័យលើស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ហើយប្រសិនបើសម្ពាធនៃការឡើងថ្លៃប្រេងឥន្ធនៈអាចគ្រប់គ្រងបាន ឬត្រូវបានកាត់បន្ថយ នោះអត្រាអតិផរណាត្រូវបានព្យាករថានឹងថយចុះនៅឆមាសទី២ ឆ្នាំនេះ។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ផ្អែកតាមការព្យាករដោយសុទិដ្ឋិនិយម អតិផរណាក្នុងឆមាសទី២ ឆ្នាំ២០២២ ត្រូវបានព្យាករថាមានកម្រិតជាមធ្យមប្រមាណ ៣,២% ហើយអតិផរណាសម្រាប់ឆ្នាំ២០២២ អាចមានកម្រិតជាមធ្យមប្រមាណ ៤,៨%។ ការព្យាករនេះត្រូវបានធ្វើឡើង ក្រោមការសន្មតដូចតទៅ ៖ និន្នាការថមថយល្បឿននៃកំណើនថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈមកត្រឹម ៩,៣% ដោយសារប្រេងឆៅពិភពលោកត្រូវបានព្យាករថានឹងថមថយចាប់ពីខែកក្កដា ដល់ចុងឆ្នាំ២០២២ ក្នុងបរិការណ៍ដែលប្រទេសសមាជិក OPEC នឹងបង្កើនការផ្គត់ផ្គង់ ស្របពេលដែលតម្រូវការអាចថមថយមកវិញ នៅពេលអត្រាការប្រាក់កើនឡើង។
កំណើនថ្លៃម្ហូបអាហារនឹងថយល្បឿនមកវិញ ២,៥% ដែលគាំទ្រដោយភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់ នៅពេលដែលប្រទេសចិនកាត់បន្ថយការរឹតបន្តឹងលើវិធនាការបិទខ្ទប់ និងភាពប្រសើរឡើងនៃទិន្នន័យកសិកម្មក្នុងរដូវវស្សា គួបផ្សំនឹងឥទ្ធិពលពីការថយចុះនៃថ្លៃប្រេងឥន្ធនៈមកវិញ និងអតិផរណាស្នូលអាចនឹងថមថយមកវិញ ២,៦% ដោយសារតម្រូវការក្នុងស្រុកអាចមានល្បឿនយឺតជាងមុន ក្នុងបរិការណ៍ដែលមានចំណូលមានស្ថិរភាព និងមូលដ្ឋានខ្ពស់ស្រាប់កាលពីគ្រាដូចគ្នាឆ្នាំមុន។
ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារ កំណើនសេដ្ឋកិច្ចផង។ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបាន បន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។ គួរបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការជួញដូរអាវុធរវាង អាល្លឺម៉ង់ ទៅឲ្យអ៊ីស្រាអែល កើនឡើងជិតដល់ ១០០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/09/2026
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធលុយដុល្លារដែលមានអាយុកាលជិត ១ សតវត្សរ៍ ប្រឈមហានិភ័យ ខណៈបណ្តាធនាគារកណ្តាលងាកទៅរកទុនបម្រុងថ្មី
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 04/09/2026
នាគារកណ្តាលនៅជុំវិញពិភពលោកកំពុងកែប្រែយុទ្ធសាស្ត្របម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនជាបណ្តើរៗ ដោយកាត់បន្ថយការចាក់គ្រឹះលើប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (U.S. Treasury bonds)ហើយងាកមកទិញមាសសុទ្ធជំនួសវិញ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content