ធនាគារ​ចិននឹង​ផ្ដល់​កម្ចីក្នុងអត្រាការប្រាក់ទាប​ ដើម្បីជួយស្ដារវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ឡើងវិញ

ភ្នំពេញ ៖ ស្របពេលដែលវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​នៅតែមិនទាន់មានភាពប្រសើរឡើង​ដូច​កាលមុន​ឆ្នាំ២០២០​ រាជរដ្ឋាភិបាល​បានស្វះស្វែង​រកដំណោះស្រាយដើម្បីជំរុញ​វិស័យនេះឱ្យ​មាន​ស​ន្ទុះងើ​បឡើ​ង​វិ​ញ​។ ជាដំណឹងល្អ ធនាគារ​ចិន​បានបង្ហាញនូវជម្រើសថ្មីជូនអ្នកអភិវឌ្ឍលំនៅឋាន និងអ្នកដែលបានទិញផ្ទះ និងមានបំណងទិញផ្ទះ ដោយធនាគារនឹងផ្តល់កម្ចីជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងពី ៦.២% ទៅ ៦.៥% ប៉ុណ្ណោះ ដើម្បីជួយស្ដារ​វិស័យ​អចលនទ្រព្យ​កម្ពុជាឡើងវិញ ។ ​

នៅថ្ងៃទី​០៨ ខែឧសភា ឆ្នាំ២០២៥​នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើ​កកិ​ច្ច​ប្រជុំមួយ​ដោយមានសមាសភាពតំណាងធនាគារជាតិនៃកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា ព្រមទាំងធនាគារចិន ដើម្បី​ពិ​ភា​ក្សា​លើ​កា​រប្រើប្រាស់ឥណទានពីក្រៅប្រទេសដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំ​នាពេល​នេះ​ធ្វើ​ឡើ​ង​ក្នុ​ងគោ​ល​បំ​ណ​ង​ដើម្បី​ជូ​​នដំ​ណឹ​ងទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែលនេះជាកិច្ច​កា​រ​ដ៏​ល្អ​មួ​យ​ស​ម្រា​ប់​ធ​នា​គា​រ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការជួបជុំគ្នានា​ពេ​ល​នេះ​ក៏​ដើ​ម្បី​ជ​ជែ​ក​ពិ​ភា​ក្សា​ និ​ង​​ស្នើសុំ​​ឱ្យមា​នការយោគយល់គ្នាទៅវិញទៅមកអំពីការសម្រួលលើឧស្សាហកម្មកម្ចីប្រាក់ដើម្បីទិញផ្ទះ ដែល​កត្តានេះនឹងជួយសម្រួលលើផលប៉ះពាល់ដល់អាយុជីវិតប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ​

ឯកឧត្តម​បន្តថា ៖

«បច្ចុប្បន្ននេះ ក្រសួ​ង​រៀប​ចំដែនដី នគរូបនីយកម្ម ​និ​ង​សំណ​ង់​ បានដោះ​ស្រា​យ​វិ​វា​ទ​បុ​រីអ​ស់​ជា​ច្រើនករណី ដើម្បីឱ្យប្រជា​ព​ល​រ​ដ្ឋជាអតិថិជនរបស់បុរីមានទំនុកចិត្តចំពោះរាជរ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជាដែ​ល​ខិ​ត​ខំ​រិះ​រក​ដំ​ណោះ​ស្រា​យស​មស្របរវាងពួកគាត់ និងម្ចាស់បុរី។ ជាមួ​យគ្នា​នេះ ក្រសួ​ង​ក៏​បាន​ជួ​យ​ដោះ​​ស្រា​យ​ស​ម្រ​ប​ស​ម្រួ​ល​លើ​អ​ត្រា​កា​រ​ប្រា​ក់​ជា​មួ​យ​ប​ណ្ដា​ធ​នា​គា​រ​ និ​ង​មី​ក្រូ​ហិ​រ​ញ្ញ​វ​ត្ថុ​នា​នា​ក្នុ​ង​កម្ចី​ទិ​ញ​ផ្ទះ​ស​ម្រា​ប់​ប្រ​ជា​ព​ល​រ​ដ្ឋ​ដើ​​ម្បី​ឱ្យពួ​ក​គា​ត់​មា​​នលទ្ធភាពទិញលំនៅឋានរស់នៅសមរម្យ និងជួយលើកស្ទួយការ​ប្រើ​ប្រា​ស់ប្រា​ក់​រៀ​ល​ និ​ង​រក្សាស្ថិរភាពប្រាក់រៀលផងដែរ»។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ធនាគារចិនមាន​បំណង​ច​ង់​ចូល​រួ​ម​វិ​និ​យោ​គ​ក្នុងវិស័យប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដូច្នេះ​នេះ​គឺ​ជាក​ត្តា​ល្អ​មួ​យ​​​ស​​ម្រា​​ប់ប្រ​ជាពលរដ្ឋដែ​ល​មា​ន​បំ​ណ​ង​ចង់​ទិ​​ញលំ​នៅ​ឋា​ន​ស​ម្រា​ប់​រ​ស់​នៅ​ ហើ​យ​មិ​ន​ទា​ន់មា​​ន​លទ្ធ​ភាពគ្រប់គ្រាន់ គឺអាចមានឱ​កាស​ទិ​ញ​លំ​នៅ​ឋា​នបា​នតា​ម​រ​យៈ​ប្រា​ក់ក​ម្ចី​ដែ​ល​មា​ន​អ​ត្រាកា​​រ​ប្រា​ក់​ទា​បស​ម​ស្រ​​ប​តាម​ល​ទ្ធ​ភាពដែលខ្លួនមាន ហើយនេះក៏ជា​ក​ត្តា​ល្អ​មួ​យ​ដែល​ជំ​រុ​ញ​ឱ្យ​វិស័​យ​អ​ច​ល​ន​ទ្រ​ព្យ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជាមានដំណើរការល្អឡើងវិញ ដោយសា​រ​ប្រ​ជា​ព​លរ​ដ្ឋ​មា​ន​ល​ទ្ធ​ភា​ព​ទិ​ញផ្ទះ​ហើ​យសំ​ណ​ង់​លំ​នៅ​ឋា​ន​ដែ​ល​នៅ​សេ​សសល់នោះក៏អាចលក់អស់ និងមិនជាប់គាំងផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនចិនដ៏ធំមួយដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងមានជំនាញផ្នែកកសិកម្ម បានបង្ហាញបំណងបោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

Leave a Reply

Your email address will not be published. Required fields are marked *