ក្រោយភាពរអាក់រអួលនៃដំណើរការសាងសង់ដោយសារផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ១៩ អស់រយៈពេលជិត២ឆ្នាំ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានពន្យារពេលមកបញ្ចប់ត្រឹមខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានតួនាទីជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានឱ្យដឹងថា តាមផែនការនៃការសាងសង់នៅត្រឹមដំណាច់ឆ្នាំ២០២២ គម្រោងនេះអាចនឹងសម្រេចបានដល់ ៧០% ហើយនៅត្រឹមខែមីនា ឆ្នាំ២០២៣ សង្ឃឹមថាអាចបញ្ចប់បានដល់ ៩០% មុននឹងដាក់ឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣។

ឯកឧត្តម តឹករ៉េត សំរេច ក៏បានមានប្រសាសន៍បន្ថែមពីអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបានបន្ទាប់ពីព្រលានយន្ដហោះមួយនេះដាក់ឱ្យដំណើរជាផ្លូវការថា ៖
“គម្រោងនេះនឹងក្លាយជាព្រលានយន្ដហោះធំទី១ នៅកម្ពុជា ! ហើយដូចយើងដឹងហើយថា អង្គរវត្តគឺជាគោលដៅទេសចរណ៍របស់ភ្ញៀវលើពិភពលោក បើទេសចរមកច្បាស់ជាមកតាមយន្ដហោះ។ ថ្វីត្បិតតែយើងមានច្រកព្រំដែនសំខាន់តាមផ្លូវគោកពីរទៀតគឺវៀតណាម និងថៃ តែ ៨០ ទៅ៩០ ភាគរយគឺតាមយន្ដហោះ”

ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន អាកាសយានដ្ឋានកម្រិតអន្តរជាតិមួយនេះ នឹងក្លាយជាកន្លែងដ៏សំខាន់ដែលអាចអនុញ្ញាតឱ្យយន្ដហោះ ធ្វើការហោះត្រង់ពីតំបន់ផ្សេងៗនៃពិភពលោកមកកាន់សៀមរាបតែម្ដង និងអាចនាំឱ្យភ្ញៀវទេសចរធ្វើដំណើរមកកាន់សៀមរាបកាន់តែមានភាពងាយស្រួល។ ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមក៏បានដាក់ការរំពឹងថា ភាពងាយស្រួលនេះនឹងក្លាយជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវជាអ្នកទេសចរ និងភ្ញៀវជាវិនិយោគិនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា ដែលបានផ្ដើមបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដោយមានរយៈពេលសរុប ៣៦ខែ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ គម្រោងនេះបានអូសបន្លាយពេលរហូតដល់ខែតុលា ឆ្នាំ២០២៣ ទើបបញ្ចប់ការសាងសង់ទាំងស្រុង និងដាក់ឱ្យដំណើរការជាផ្លូវការ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content