ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង

បរទេស៖ វៀតណាម និងជប៉ុន បានព្រមព្រៀងសហការលើកញ្ចប់ថវិការួមគ្នា ដើម្បីគាំទ្រដល់គម្រោងស្រាវជ្រាវចំនួន ១១ សម្រាប់បម្រើដល់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​បន្ទះឈីប ក្រោមកម្មវិធី NEXUS នេះបើយោងតាមសេចក្ដីរាយការណ៍ពី VN Economy ។

កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រួមជាមួយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (MEXT) បានចុះហត្ថលេខាផ្លាស់ប្តូរឯកសារផ្តល់កញ្ចប់ថវិកាសម្រាប់គម្រោងទាំង ១១ នៅក្នុងវេទិការដ្ឋ-ឯកជន វៀតណាម-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោក តូ ឡឹម អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម។

សម្រាប់ដំណាក់កាលឆ្នាំ២០២៥-២០២៦ មូលនិធិជាតិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (NAFOSTED) និងភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (JST) បានជ្រើសរើសគម្រោងស្រាវជ្រាវចំនួន ១១ គម្រោងសម្រាប់ផ្តល់ថវិការួមគ្នាជិត ១៩ លានដុល្លារ។ ភាគីជប៉ុននឹងផ្តល់ថវិកាប្រហែល ២,៦ ពាន់លានយ៉េន (ប្រមាណ ១៦,៣ លានដុល្លារ) និងភាគីវៀតណាម នឹងផ្តល់ថវិកា ៦៧ ពាន់លានដុង (២,៥៤ លានដុល្លារ)។ គម្រោងទាំងនេះផ្តោតលើវិស័យស្រាវជ្រាវបច្ចេកវិទ្យាជឿនលឿនជាច្រើន​ រួមមាន ឈីប AI ប្រើប្រាស់ថាមពលទាប, គ្រឿងបន្លាស់អេឡិចត្រូនិកជំនាន់ថ្មី, បច្ចេកវិទ្យាឈីបពាក់កណ្តាលចម្លង, សមាសធាតុឈីប, និងដំណើរការផលិតកម្ម។

ផ្អែកលើផែនការទៅអនាគត មូលនិធិជាតិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (NAFOSTED) និងភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (JST) បានព្រមព្រៀងគ្នាបើកទទួលពាក្យស្នើសុំគម្រោងស្រាវជ្រាវរួមគ្នាលើវិស័យបច្ចេកវិទ្យាពាក់កណ្តាលចម្លង និងបញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំ២០២៧ ដោយស្ថាប័នទាំង២ នឹងអនុវត្តកម្មវិធីបណ្តុះបណ្តាលសិក្ខាកាមថ្នាក់បណ្ឌិតរបស់វៀតណាមចំនួន ១០០ នាក់ លើជំនាញ AI ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងស្រាវជ្រាវដែលមានសមត្ថភាពខ្ពស់ និងពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេស។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្ររវាងជប៉ុន និងវៀតណាមឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងគាំទ្រដល់មហិច្ឆតារបស់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មឈីបរបស់ខ្លួន ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាជាសកល។

គួរឱ្យបញ្ជាក់ដែរថា ក្នុងអំឡុងពេលជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងប្រធានរដ្ឋវៀតណាម លោក To Lam ក៏បានប្រកាសកិច្ចព្រមព្រៀងចំនួន ១០ ផ្សេងទៀត ជាមួយការប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ១០០ ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០។ ភាគីទាំងពីរពិភាក្សាលើគម្រោងថាមពលដើរដោយឧស្ម័ន ថាមពលបរមាណូ ការកែច្នៃរ៉ែកម្រ និងវិស័យបច្ចេកវិទ្យាជឿនលឿន។ បច្ចុប្បន្ន ជនជាតិវៀតណាម គឺជាក្រុមជនបរទេសធំជាងគេទី ២ នៅជប៉ុន ដែលមានចំនួនជាង ៦៨០ ០០០ នាក់ ហើយក៏ជាប្រភពពលកម្មជំនាញយ៉ាងសំខាន់នៅទីនោះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/11/2026

វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ ​៤​១៩ ​ក្នុង​រយៈពេល​ ​១០​ ខែ​ ​បង្កើត​ការងារ​ជាង​ ២៣ ​ម៉ឺន​កន្លែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ក្នុង​រយៈពេល​ ​១០ ​ខែ​ដំបូង​ឆ្នាំ ​២០២៦ ​កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន​ ៤​១៩ ​ដែល​មាន​ទុន​វិនិយោគ​​សរុប​ចំនួន​ ៦​,​១៦ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​អាច​បង្កើត​ឱកាស​ការងារ​ប្រមាណ​ ​២៣៦​.​០០០​កន្លែង

តំបន់​សេដ្ឋកិច្ច​ពិសេស​ ៣៩ ​នៅ​កម្ពុជា​ ទាក់ទាញ​ទុន​វិនិយោគ​ ​១៥​ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/11/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​៣៩ ​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា​ ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​ចំនួន​ ១ ១៤៩​ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ​១៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​បាន​បង្កើត​ឱកាស​ការងារ​ជិត ​២៧​ម៉ឺន​កន្លែង​ ​

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/11/2026

បរទេស​ ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/11/2026

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖  ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

មេ FASMEC គ្រោងបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស លក់ជូន SME ក្នុងស្រុកដោយតម្លៃទាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហើបពីផែនការនៃការបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស ហើយលក់ជូនបងប្អូននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម SME ក្នុងស្រុកជាមួយតម្លៃទាប ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃដើមផលិត និងលក់ចេញផលិតផលសម្រេចនៅលើទីផ្សារក្នុងតម្លៃសមរម្យ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា

កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​បើក​ឱកាស​ទាក់ទាញ​វិនិយោគ​ ​ពង្រីក​ពាណិជ្ជកម្ម ​និង​ជំរុញ​ទេសចរណ៍​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បើក​ឱកាស​ទាក់ទាញ​ការ​វិនិយោគ ​ពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​ ស្តារ​វិស័យ​ទេសចរណ៍​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ​ជាមួយ​ប្រទេស​និយាយ​ភាសា​បារាំង​ផងដែរ​

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម​ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

កម្ពុជា​ត្រៀម​ទទួល​មេដឹកនាំ​ពិភពលោក ​​ក្នុងនាម​ជា​សហ​ស្ថាបនិក​អង្គការ​ហ្វ្រង់​កូហ្វូនី

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 10/11/2026

កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​ ​២០ ​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៦ ​ដោយ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​បាន​រំលេច​ឡើង​វិញ​នូវ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ​ក្នុង​នាម​ជា​សហ​ស្ថាបនិក​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​(​OIF​)​ ​តាំងពី​ឆ្នាំ ​១៩៧០ ​ក្រោម​ការ​ចូលរួម​របស់​ព្រះ​បរម​រតន​កោដ្ឋ ​ព្រះបាទ​ ន​រោត្តម សីហនុ​

លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាម៉េរិក ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/11/2026

ការ​ផ្លាស់ប្តូរ​បរិយាកាស​នយោបាយ​នៅ​សហរដ្ឋ​អាម៉េរិក​ ​ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ​និង​អាច​ជះឥទ្ធិពល​ដល់​ទិសដៅ​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​ឥណ្ឌា