កិច្ចព្រមព្រៀងរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ស្តីពីការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល

រាជធានីភ្នំពេញ, ថ្ងៃព្រហស្បតិ៍​ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាចែករំលែកព័ត៌មានឥណទាន នៅកម្ពុជា។កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ឲ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល។

បណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា៖

“ធនាគារ អេស៊ីលីដា បានធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី (ស៊ីប៊ីស៊ី)ជាជំហាន​ដំបូង ក្នុងឆ្នាំ២០១៩ ក្នុងការ ផ្ដល់​សេវាកម្ម​ត្រួតពិនិត្យ ​សុខភាព​ហិរញ្ញវត្ថុ​ ជូនដល់​អតិថិជន និងសាធារណជន តាមរយៈ​ការស្នើ​សុំឆែករបាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​នៅតាម​បណ្តាការិយាល័យសាខា ​ធនាគារ​ អេស៊ីលីដា​ នៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អតិថិជនធ្វើការត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ មុនដាក់​ពាក្យ​ស្នើសុំ​ទទួល​បាន​ឥណទាន ដែល​លក្ខខណ្ឌនេះជាការ​កំណត់​ឡើងដោយ​ច្បាប់ផង និងការជួយ​ការពារ​ដល់​អតិថិជន និងវិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ពីហានិភ័យ​នានា​ផងដែរ។”

ឥឡូវនេះ វាជាជំហានទី២ សម្រាប់ធនាគារ អេស៊ីលីដា និង ស៊ីប៊ីស៊ី បានចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីដាក់ឲ្យដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ តាមរយៈ អេស៊ីលីដា ម៉ូបាល ដោយមានមុខងារ ស៊ីប៊ីស៊ី លើកម្មវិធីទូរស័ព្ទដៃ អេស៊ីលីដា ម៉ូបាល ដែលជាមធ្យោបាយកាន់តែងាយស្រួល លឿនឆាប់រហ័សជាងមុន សម្រាប់អតិថិជនអាចស្នើសុំរបាយការណ៍ឥណទានរបស់ពួកគាត់ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងថ្លៃសេវាសមរម្យ។ មុខងារ ស៊ីប៊ីស៊ី នៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល នឹងមាន បង្ហាញ​នូវ​ប្រវត្តិ​នៃ​ការ​ខ្ចី​ប្រាក់ និង​ការ​សង​ប្រាក់​របស់​អតិថិជន ជា​មួយ​នឹងធនាគារ អេស៊ីលីដា ឬ​គ្រឹះ​ស្ថាន​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដទៃទៀត។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ក៏បានលើកឡើងថា

“យើងបន្តសហការជាមួយធនាគារ អេស៊ីលីដា ដែលជាដៃគូរដ៏យូរអង្វែងរបស់ស៊ីប៊ីស៊ី ក្នុងគោលបំណងដើម្បីបន្តពង្រីកការផ្តល់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ​ វាបានឆ្លុះបញ្ចាំងដល់ការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវរបាយការណ៍ឥណទានដែលមានភាពសុក្រឹត និងឆាប់រហ័សជូនដល់អ្នកខ្ចី និងជួយឲ្យពួកគេអាចធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុបានកាន់តែប្រសើរ ព្រមទាំងជាការគាំទ្រដល់បរិញ្ញាបន្នហិរញ្ញវត្ថុផងដែរ។ ស្របពេលជាមួយនឹងការវិវត្តន៍យ៉ាងឆាប់រហ័ស លើផ្នែកឌីជីថលទាំងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាសង្គមទាំងមូល កម្មវិធី​នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុឌីជីថលនៅទូទាំងប្រទេសផង។​”

របាយការណ៍ឥណទានផ្ទាល់ខ្លួន គឺជាការដាក់បញ្ចូលនូវប្រវត្តិបង់សងឥណទានរបស់អ្នកខ្ចី ពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ ​អ្នកផ្តល់កម្ចីទាំងអស់ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យលើប្រវត្តិឥណទានរបស់អ្នកស្នើសុំកម្ចី ដើម្បីពិនិត្យមើលលើលទ្ធភាពទទួលបានឥណទានរបស់អ្នកខ្ចីមុនពេលសម្រេចចិត្តផ្តល់ប្រាក់កម្ចី។ 
ប្រវត្តិឥណទានល្អ នឹងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំកម្ចី ដើម្បីទទួលបានប្រាក់កម្ចី។

*********

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៨ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៩ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,០៧ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៧៦លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ២៤០.០០០ដៃគូ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣។

អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ថា ស៊ីប៊ីស៊ី​ ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវ សេវាព័ត៌មានហិរញ្ញវត្ថុ  ឧបករណ៍វិភាគទិន្នន័យ​ និងរបាយការណ៍ឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១២​មក ស៊ីប៊ីស៊ីបានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរតាមរយៈដំណោះស្រាយជាច្រើនដូចជា របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ-ស្ករ​ សេវាវិភាគទិន្នន័យ ផែនទីហានិភ័យ ឥណទាន សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន សេវាវិភាគទិន្នន័យតាមតម្រូវការ និងសេវាវាយតម្លៃអចលនទ្រព្យឌីជីថល ជាដើម។ បច្ចុប្បន្ន ស៊ីប៊ីស៊ី មានសមាជិករហូតដល់ទៅ ១៩០ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទ។​

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

លោកនេត ពិសិដ្ឋ

មុខងារ នាយកប្រតិបត្ដិសេវាហិរញ្ញវត្ថុ

ទូរស័ព្ទលេខ០១៥ ៧០០ ១១១

អុីម៉ែល ៖ neth.piseth@acledabank.com.kh

គេហទំព័រwww.acledabank.com.kh

លោកស្រី ហាក់ ស្រីនិត

មុខងារ ប្រធានផ្នែកទីផ្សារ និង ទំនាក់ទំនង

ទូរស័ព្ទលេខ០៩៦​ ៧៨៨ ១១ ០០​

អុីម៉ែល ៖s.hak@creditbureau.com.kh

គេហទំព័រwww.creditbureau.com.kh


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់