ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក ចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន ៤ នៅថ្ងៃតែមួយ

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រុបមហ៊ុនជីបម៉ុង រីថេល ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ឋរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន៤ រួមមាន៖ ក្រុមហ៊ុន ប៊ូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ, ក្រុមហ៊ុន ម៉ាស៊ទ័រ ស៊ូគីស៊ុប, ក្រុមហ៊ុន ឃីប ហ្គ្រោវីង តេ្រឌី ឯ.ក(ខេមបូឌា) និងក្រុមហ៊ុន អឹមអរ.ឌី.អាយ.វ៉ាយ ខេមបូឌា។

ពិធីចុះអនុស្សារណៈនេះ ត្រូវបានប្រារព្ឋឡើងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមអធិបតីភាពលោកជំទាវ លី សុខឆេង អគ្កនាយិការក្រុមហ៊ុន ជីប ម៉ុង រីថេល ឯ.ក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងគ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុនទាមង៤ និងភ្ញៀវកិត្តិយសច្រើនរូបទៀត។

លោកជំទាវ លី សុខឆេង បានសម្តែងក្ដីសោមនស្សរីករាយ ហើយបានហៅការសហការគ្នានេះថា គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកសកម្មភាពអាជីវកម្មរួមគ្នា ក្នុងការផ្តល់ជូននូរផលិតផលនិងសេវាកម្ម ដែលមានគុណភាពខ្ពស់ជូនដល់អតិថិជន។ «ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបម្រើសេវាកម្មក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយយើងតែងតែប្តេជ្ញាចិត្តក្នុងការនាំយកនូវ គុណភាព និងភាពជឿជាក់ដល់អតិថិជនរបស់យើង»។

លោកជំទាវសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងជួយឱ្យយើងបន្តការអភិវឌ្ឍ និងពង្រីកវិសាលភាពនៃសេវាកម្មរបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ យើងប្តេជ្ញាក្នុងការបន្តលើកកម្ពស់ស្តង់ដារសេវាកម្ម និង ផលិតផលរបស់យើង ដើម្បីបំពេញទៅតាមការរំពឹងទុកនិងតម្រូវការរបស់អតិថិជន។

មុននឹងចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនដ៍មានសក្តានុពលទាំង ៤ខាងលើ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះដែឬ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសនូវព័ត៌មានដ៏រំភើបមួយ គឺការចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងអ្នកនាង មិន ចេនី ពោលចាប់ពីថ្ងៃនេះតទៅ អ្នកនាង មិន ចេនី ដែលជាតារាដ៏លេចធ្លោមួយរូបនៅប្រទេសកម្ពុជា នឹងក្លាយជាទូតសុឆន្ទៈរបស់ផ្សារទំនើប ណូរ៉ូ លេន ជាផ្លូវការហើយ។

សូមជម្រាបថា អ្នកនាង មិន ចេនី មិនមែនគ្រាន់តែជាតារាសម្តែងធម្មតាមួយរូបនោះទេ អ្នកនាងគឺជាអ្នកបង្កើតមាតាឌីជីថល ដែមានទេពកោសល្យ និងជា Key Opinion Leader (KOL) ដែលមានឥទ្ធិពលបំផុតមួយរូបនៅក្នុងប្រទេសកម្ពុជា។

ក្រោយពេលចុះអនុស្សារណៈយោគយល់គ្នា ទទួលយកអ្នកនាង មិន ចេននី ជាទូតសុឆន្ទៈ រួចមក ក្រុមហ៊ុនជីបម៉ុងក៍បានចុះអនុស្សាជាមួយក្រុមហ៊ុនទាំង៤ខាងលើ ជាបន្តបន្ទាប់តាមលំដាប់លំដោយដូចតទៅ៖

១. ក្រុមហ៊ុន ប៊ូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ

២. ក្រុមហ៊ុន អិមអ ឌី.អាយ.វ៉ាយ (ខេមបូឌា)        

៣. ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប

៤.​​ ក្រុមហ៊ុន ឃីប ហ្គ្រោវីង ត្រេឌីង ឯ.ក

លោក ស្រ៊ុន សុខគីម នាយកក្រុមហ៊ុន ប៊ូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ មានប្រសាសន៍ ក្នុងពេលចុះអនុស្សារណៈយោគយល់គ្នា បន្តនោះថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលក្រុមហ៊ុនចាប់ផ្តើមដំណើរការថ្មីមួយ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារទំនើប តាមរយៈកិច្ចសហ​ការជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក ដែលជាម្ចាស់ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល។ លោកបញ្ជាក់ដូច្នេះថា ៖ «ខ្ញុំពិតជាមានចិត្តរំភើបណាស់ ដែលយើងបានជ្រើសរើស យកផ្សារទំនើបដ៏ឈានមុខគេ សម្រាប់​បើកហាង ប៊ូលហ្គូហ្គី កូរៀន ប៊ីប៊ី ឃ្យូ ដំបូងរបស់យើង។ ខ្ញុំមានជំនឿទុកចិត្តយ៉ាងពេញទំហឹងថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្មរបស់យើង ដោយសារទីតាំងយុទ្ធសាស្ត្រ គុណភាពសេវាកម្ម និងចំនួនអតិថិជនច្រើនកុះករដែលចូលមកទិញទំនិញ និងសេវាកម្មក្នុងរាល់ថ្ងៃ។»

ចំណែក លោក ប៉ែត សុខលី ប្រធានគ្រប់គ្រង អិមអ ឌី.អាយ.វ៉ាយ (ខេមបូឌា) បានបញ្ជាក់ឱ្យដឹងក្នុងពីធីចុះអនុស្សារណៈបន្ទាប់គ្នាដែរនោះថា អិមអ ឌី.អាយ.វ៉ាយ ជាក្រុមហ៊ុនលក់រាយផលិត​ផលសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារឹមសម្ភារៈការិយាល័យ និងផលិតផល​ជាច្រើនប្រភេទទៀត ក្នុងតម្លៃសមរម្យនិងមានគុណភាពល្អ។ ការសហការគ្នានេះដោយមើលឃើញថា ផ្សារទំនើបជីបម៉ុងបានក្លាយជាទីតាំងដ៏ពេញនិយម សម្រាប់អតិថិជនក្នុងការទិញទំនិញ ប្រកប​ដោយភាពងាយស្រួលនិងទំនុកចិត្ត។

រីឯលោក សៅ ពិសិដ្ឋ នាយកប្រតិបត្តិ ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប ក៍បានបង្ហាញចំណាប់ខ្លួនក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ដាច់ដោយឡែកមួយផ្សេងទៀត ដោយបានលើកឡើងថា ម៉ាស្ទ័រ ស៊ុគីស៊ុប ជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញខ្ពស់ក្នុងវិស័យភោជ​នីយដ្ឋាន ដែលបានបង្កើតឡើងនិងទទួលបានជោគជ័យក្នុង ការគ្រប់គ្រងភោជនីយដ្ឋានល្បីៗជាច្រើនកន្លែង។ យើងជឿជាក់ថាក្រុមហ៊ុននឹងអាចបង្កើតនូវតម្លៃបន្ថែម សម្រាប់អតិថិជននិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ថា ម៉ាស្ទ័រ ស៊ុគីស៊ុប គឺជាដៃគូអាជីវកម្មតាំងពីដំបូង នៃការបើកដំណើរផ្សារជីបម៉ុងរ៉ូលេន និងបន្តចាប់ដំណើរពង្រីកអាជីវកម្មជាមួយគ្នាគ្រប់ទីកន្លែង ហើយនឹងបន្តបើកបន្ថែមហាង Sakura Buffet BBQ & Soup នៅផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល និងហាង Munich Beer នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាមើលជាដើម។

ចំណែកលោក LUO CHAOMING ស្ថាបនិកក្រុមហ៊ុន ឃីប ហ្គ្រោងវី ត្រឌីង ក៍បានសម្តែងចំណាប់អារម្មណ៍ដែរថា ការមកដល់របស់ The Green Party នៅជីប ម៉ុង ២៧១ មេហ្គា ម៉ល បានផ្តល់ទំនុកចិត្តថាអតិថិជន និងរីករាយជាមួយបទពិសោធន៍ទិញទំនិញដែលគ្មានពីរ។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងមិនត្រឹមតែជំរុញកំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការវិវត្តន៍នៃទេសភាពលក់រាយរបស់ប្រទេសកម្ពុជាផងដែរ»។

សូមជម្រាបថា The Green Party គឺជាម៉ាកយីហោលក់រាយ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកដែលមានឯកទេសលើផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថាន ភាពច្នៃប្រឌិត និងទាន់សម័យ។ ដោយក្នុងនោះក្រុមហ៊ុនបានផ្តល់ជូននូវទំនិញជាច្រើនប្រភេទ រួមទាំងគ្រឿងបន្លាស់ម៉ូដ ប្រដាប់ប្រដាក្មេងលេង ផលិតផលឌីជីថល របស់ប្រើប្រាស់ក្នុងផ្ទះ របស់របរតាមរដូវកាលនិងផលិតផលអាហារ។ ហើយបច្ចុប្បន្នក្រុមហ៊ុនមានហាងប្រមាណ 2,០០០ ជាងទីតាំងនៅទូទាំងពិភពលោក។

អ្នកនាង ថន ច័ន្ទវណ្ណដា ប្រធានផ្នែកជួលទីតាំងនៃក្រុមហ៊ុន​ ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការបើកទំព័រថ្មីនៃកិច្ចសហរ ប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ។ តាមរយៈការចាប់ដៃគូជាមួយ ក្រុមហ៊ុននិងទូរសុឆន្ទះចខាងលើ យើងនឹងបង្កើនសក្តានុពលរបស់ផ្សារទំនើប ជីប ម៉ុង ក្នុងការផ្តល់ជម្រើស កាន់តែទូលំទូលាយនៃផលិតផលប្រចាំថ្ងៃដល់អតិថិជនកម្ពុជា។

អ្នកនាងបានបញ្ជាក់ទៀតថា មុននឹងសម្រេចចាប់យកក្រុមហ៊ុន ក៏ដូចជាប្រេនផ្សេងៗចូល ផ្សារទំនើបរបស់យើង ក្រុមការងាររបស់នាងខ្ញុំបានសិក្សាពីទីផ្សារ ម៉ាកយីហោ និង តម្រូវការអតិថិជនរបស់យើងយ៉ាងច្បាស់។ ការសិក្សានេះបានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនទាំង៤ខាងលើ គឺជាជម្រើសដ៏ល្អបំផុត ដែលអាចបំពេញតម្រូវការរបស់អតិថិជន និងស្របទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុនជីបម៉ុង ក្នុងការផ្តល់នូវ បទពិសោធន៍ទិញទំនិញដ៏ល្អឥតខ្ចោះដល់អតិថិជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *