អ្នកជំនាញនិយាយពីសក្ដានុពល និងកំណើនប្រជាសាស្ត្រនៅក្នុងខណ្ឌសែនសុខ នាពេលបច្ចុប្បន្ន

ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា ខណ្ឌសែនសុខ ដែលជាប់ចំណាត់ថ្នាក់ជាខណ្ឌទទួលបានគម្រោងអភិវឌ្ឍន៍ធំៗមានតម្លៃសរុបរាប់ពាន់លានដុល្លារ ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងបុរីមិនតិចជាង៤០គម្រោងនោះ កំពុងបន្តភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងគម្រោងអភិវឌ្ឍន៍របស់ស្ថាប័នរដ្ឋបន្ថែមពីលើវិស័យឯកជន។

ពាក់ព័ន្ធទៅនឹងកំណើននៃគម្រោងអភិវឌ្ឍន៍ ក៏ដូចជាប្រជាប្រិយភាពរបស់ខណ្ឌសែនសុខ ដែលអាចអូសទាញមនុស្សឲ្យចូលទៅរស់នៅកាន់តែច្រើន អ្នកជំនាញអចលនទ្រព្យ ឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Group បានលើកឡើងថា ភាពទាក់ទាញទាំងអស់នេះកើតឡើងដោយសារតែខណ្ឌសែនសុខស្ថិតនៅជិតកណ្តាលរាជធានីភ្នំពេញ ប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្ម ទីប្រជុំជន ជាបណ្តុំទីអាជីវកម្មចម្រុះកម្រិតមធ្យម និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធល្អ មានផ្លូវខ្វាត់ខ្វែង វិសាលភាពធំទូលាយ ដែលបានផ្ដល់ភាពងាយស្រួល និងអនុគ្រោះដល់បណ្តាវិនិយោគិនចូលមកអនុវត្តលើគម្រោងអភិវឌ្ឍន៍ធំៗបានយ៉ាងប្រសើរ។

លោកបានបន្តថា អ្វីដែលជាចំណុចទាក់ទាញរបស់ខណ្ឌមួយនេះគឺមានក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចូលទៅវិនិយោគជាបន្តបន្ទាប់ដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារ ដោយក្នុងនោះរួមមានដូចជា ផ្សារទំនើប AEON, ផ្សារទំនើប Globle House, ផ្សារទំនើប Makro ផ្សារទំនើបជីបម៉ុង, ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ និងផ្សារទំនើបសហគមន៍ Green Mall ជាដើម ។ នៅទីនេះ ក៏មានស្ថាប័នរដ្ឋ សាលារៀនរដ្ឋ និងឯកជន មានមន្ទីរពេទ្យ គ្លីនិកឯកជន ជាពិសេសមានបុរីលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់លំដាប់អភិជនជាច្រើនគម្រោង ដែលរហូតមកដល់ពេលនេះមានគម្រោងបុរីមិនតិចជាង៤០គម្រោងនោះទេ ហើយនៅថ្ងៃអនាគត ខណ្ឌសែនសុខដែលបានប្រែក្លាយពីតំបន់ជាយក្រុងមកជាទីបណ្តុំនៃលំនៅដ្ឋាននោះ នឹងអភិវឌ្ឍរីកចម្រើនទៅជាមណ្ឌលពាណិជ្ជកម្មបែបទំនើបស្រដៀងគ្នាទៅនឹងខណ្ឌទួលគោក និងខណ្ឌបឹងកេងកងយ៉ាងដូច្នោះដែរ។

យ៉ាងណាក៏ដោយ បើមើលពីតម្រូវការរបស់ប្រជាជនវិញឃើញថា តំបន់ដ៏មានសក្តានុពលនេះ នៅមានចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធនឹងផ្សាររៀបរយ ដើម្បីឆ្លើយតបឱ្យចំគោលដៅរបស់ប្រជាជននៅក្នុងតំបន់។ ជាក់ស្តែង អ្នកជំនាញខាងលើបានបញ្ជាក់ថា វត្តមានផ្សារទំនើបធំៗក្នុងតំបន់គឺជារឿងល្អ តែបើមើលពីតម្រូវការជាក់ស្តែង និងឥរិយាបទរបស់ប្រជាជនឃើញថា ភាគច្រើនសម្រាប់អ្នកដែលទៅផ្សារទំនើបគ្រាន់តែដើម្បីកម្សាន្ត ឬក្នុងគោលដៅជួបជុំក្រុមគ្រួសារលម្ហែតែប៉ុណ្ណោះ តែមិនមែនទៅទិញទំនិញសម្រាប់ផ្គត់ផ្គង់ឱ្យតម្រូវការប្រចាំថ្ងៃនោះទេ។ ហេតុនេះ តំបន់នេះនៅត្រូវការវត្តមានផ្សាររៀបរយជាចាំបាច់សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់អ្នកដែលរស់នៅក្នុងតំបន់។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានលើកឡើងថា ដោយមើលឃើញពីចរន្តនៃការអភិវឌ្ឍ និងតម្រូវការជាក់ស្តែងទាំងអស់នេះហើយ ទើបក្រុមអ្នកវិនិយោគមួយក្រុមបានសម្រេចបង្កើតជាផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខឡើងនៅចំកណ្តាលមជ្ឈមណ្ឌលពាណិជ្ជកម្ម និងបណ្តាផ្សារទំនើប ដោយមានបុរី និងបណ្តុំលំនៅដ្ឋានជាច្រើនម៉ឺនខ្នងនៅហ៊ុមព័ទ្ធជុំវិញ។

លោកបានបញ្ជាក់ថា វត្តមាននៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ គឺជាផ្សារដែលបំពេញនូវតម្រូវការប្រចាំថ្ងៃជាក់ស្ដែងរបស់អ្នកដែលរស់នៅក្នុងសហគមន៍។ សម្រាប់អ្នកដែលមានតម្រូវការគឺតម្រង់ទៅកាន់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ខណៈដែលបណ្តាផ្សារទំនើបមួយចំនួនមានមនុស្សចូលច្រើន ប៉ុន្តែមានអ្នកខ្លះទៅជាលក្ខណៈកម្សាន្ត ដែលមិនមានតម្រូវការទិញទំនិញនោះទេ។ យ៉ាងណាក៏ដោយ លោកបានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃខាងមុខនេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នឹងក្លាយជាទីតាំងដ៏សកម្មក្នុងការបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្សរាប់ម៉ឺននាក់ដែលរស់នៅក្នុងតំបន់ក៏ដូចជាអ្នកនៅតំបន់ក្បែរខាងផងដែរ។ នៅទីនេះមានទាំងការលក់រាយ និងបោះដុំ ជាពិសេស តាមបណ្តាផ្សារផ្សេងៗទៀតនៅក្នុងតំបន់ក៏អាចទទួលយកនូវការផ្គត់ផ្គង់ទំនិញពីផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខទៅលក់បន្តយកចំណេញបានយ៉ាងងាយស្រួល។

លោក សោម កែវម៉ាលីដា បានបញ្ជាក់ឲ្យដឹងថែមទៀតថា សម្រាប់វត្តមានថ្មីនៃគម្រោងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលមានទីតាំងស្ថិតកណ្តាលនៃខណ្ឌមួយនេះ បានចូលរួមផ្តល់នូវភាពងាយស្រួលកាន់ខ្លាំងដល់អ្នកដែលរស់នៅក្នុងខណ្ឌ ក៏ដូចជាអ្នក​ដែលធ្វើដំណើរឆ្លងកាត់ ដោយសារតែផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខមានផ្គត់ផ្គង់ទំនិញ និងផលិតផលចំរុះយ៉ាងសម្បូរបែប ក៏ដូចជាបន្លែ ត្រីសាច់ សម្រាប់ជាម្ហូបអាហារប្រចាំថ្ងៃប្រកបដោយអនាម័យខ្ពស់ មានសណ្ដាប់ធ្នាប់ល្អ ទាំងការរៀបចំស្តង់លក់ និងការដាក់តាំងទំនិញនានាផងដែរ។ អ្វីដែលសំខាន់បំផុតនោះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនេះ បានផ្តោតទៅលើការផ្តល់សេវាជួសជុល និងលក់គ្រឿងអេឡិចត្រូនិក ជាពិសេសប្រភេទទូរស័ព្ទទំនើបគ្រប់ប្រភេទដែលជាឧបករណ៍ប្រើប្រាស់ និងទំនាក់ទំនងដ៏ចាំបាច់​ប្រចាំថ្ងៃរបស់មនុស្សទូទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ