ក្រសួងទេសចរណ៍គាំទ្រលើកិច្ចសហការនៃការនាំយកបច្ចេកវិទ្យាទំនើប និងវៃឆ្លាត បែបទេសចរណ៍ និងអប់រំ ពីប្រទេសម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន ខមភើស អ៊ែតវើថាយស៊ីង និងក្រុមអ្នកវិនិយោគមកពីប្រទេសហូឡង់ និងម៉ាឡេស៊ី

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ – លោកស្រី ណេង ស៊ីណាត ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន Compass Advertising Co., Ltd​ (ប្រទេសកម្ពុជា),  លោក Datuk Dr. Yong Lam Woei សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន We Grow Malaysia (ប្រទេសម៉ាឡេស៊ី), លោក Michael Cheow, នាយកក្រុមហ៊ុន C.Michael (MAC) តំណាងឱ្យលោក Bart Meyer នៃប្រទេសហូឡង់, លោកឧកញ៉ា ឡុង នីរ៉ុន និង ឧកញ៉ា  អ៊ុច សោភ័ណ សហស្ថាបនិកនៃក្រុមហ៊ុន Cambodia Power Sport Co., Ltd និងសហការី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារដែលទាក់ទងនឹងការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោកស្រី ណេង ស៊ីណាត ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន Compass Advertising បានមានប្រសាសន៍ថា៖ «ក្នុងនាមជាជនជាតិខ្មែរ ការចូលរួមផ្សព្វផ្សាយ និងលើកស្ទួយប្រទេសកម្ពុជា គឺតែងស្ថិតនៅក្នុងបេះដូងរបស់លោកស្រីជានិច្ច។ ជាក់ស្ដែង នាពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Compass Advertising បានចូលរួមសហការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ Gumball3000 x Chipmong នៅកម្ពុជា ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ធ្វើអោយព្រឹត្តិការណ៍ទទួលបានភាពជោគជ័យដ៏មហាអស្ចារ្យ។ នាងខ្ញុំតែងចង់ឱ្យកម្ពុជាកាន់តែភាពលេចធ្លោក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកពីក្រៅប្រទេសផ្សេងៗ។ ហេតុដូច្នេះហើយ ក្រុមហ៊ុន Compass Advertising Co., Ltd , WeGrow Malaysia និង C. Michael (MAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីនាំយកនូវបច្ចេកវិទ្យាកម្សាន្តបែបថ្មី វៃឆ្លាត និងបច្ចេកវិទ្យាទំនើប ដូចជា Augmented reality (AR) និង Virtual Reality (VR) ដែលនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាបានទទួលបទពិសោធន៍ទំនើបថ្មីៗប្លែក ក្នុងការអភិវឌ្ឍគំនិត និងដើរឱ្យទាន់យុគសម័យកាលឌីជីថលពិភពលោកដ៏ទំនើប។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Compass Advertising Co., Ltd គឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មផ្នែកផ្សព្វផ្សាយ​ពាណិជ្ជកម្ម និងសេវាជាច្រើនទៀតមានដូចជា៖ សេវាកម្មគ្រប់គ្រង និងរៀបចំកម្មវិធីផ្សេងៗ ជប់លៀង ប្រគំតន្រ្តី ព្រឹត្តិការណ៍បែបថ្នាក់ជាតិ អន្តរជាតិ និងកម្មវិធីតាំងពិព័រណ៍ សេវាកម្មផ្នែករចនាឌីហ្សាញ  សេវាកម្មផ្នែកយុទ្ធសាស្ត្រផ្សព្វផ្សាយ សេវាកម្មផ្នែកទីផ្សារឌីជីថល សេវាកម្មផ្នែកផ្សព្វផ្សាយ និងសរសេរព័ត៌មាន ព្រមទាំងសេវាកម្មផ្នែកផលិតវីដេអូផ្សេងៗ។

We Grow Malaysia ក្រោមការដឹកនាំរបស់ Datuk Dr. Yong Lam Woei ដែលជាក្រុមហ៊ុនផលិត និងបង្កើតបច្ចេកវិទ្យាទំនើបៗ ដូចជា Augmented reality (AR) និង Virtual reality (VR) នឹងសិក្សាអំពីប្រទេសកម្ពុជា និងនាំយកបច្ចេកទេស ជំនាញរបស់ខ្លួនមកប្រទេសកម្ពុជា ដើម្បីបង្កើតបទពិសោធន៍ថ្មីដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា។

លោក Michael Cheow, នាយក C.Michael (MAC) តំណាងឱ្យលោក Bart Meyer នៃប្រទេសហូឡង់, នឹងនាំមកនូវយុទ្ធសាស្រ្តថ្មីៗ ដើម្បីធានាថាប្រតិបត្តិការនៃគម្រោងនេះនឹងមានភាពរលូន ក៏ដូចជាស្របតាមចក្ខុវិស័យរួមគ្នារបស់ដៃគូសហការ។

ក្រុមហ៊ុន Cambodian Performance Powersport ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា ឡុង នីរ៉ុន និងក្រុមអ្នកវិនិយោគ ATB បានសហការជាមួយក្រុមហ៊ុន WEHGB ដែលមានទីតាំងស្ថិតនៅកោះនរាហ៍ ជាតំបន់ដែលមានសក្តានុពលខ្ពស់ ។ ក្រុមហ៊ុនមានគម្រោងប្រែក្លាយតំបន់នេះឲ្យទៅជា MARINA ដំបូងគេបង្អស់នៅប្រទេសកម្ពុជា ។ បេសកកម្មរបស់ក្រុមហ៊ុន នឹងបង្កើតឲ្យមានផែសម្រាប់ចតកប៉ាល់ទេសចរណ៍ ទូក និងម៉ូតូទឹក មានលក្ខណៈស្តង់ដារ ហើយមានផ្តល់សេវាកម្ម ទិញ លក់ ជួល កប៉ាល់ទេសចរណ៍ ទូក ម៉ូតូទឹក និងសម្ភារៈកម្សាន្តលើទឹកផ្សេងៗទៀត ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងការផ្តល់សេវាកម្ម ការធ្វើដំណើរកម្សាន្តដ៏សម្បូរបែបតាមផ្លូវទឹក មានភាពស៊ីវីល័យ មានផាសុកភាព និងមានសុវត្ថិភាពខ្ពស់ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកត់សម្គាល់ចំពោះការគាំទ្រគំនិតផ្តួចផ្តើមនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា គម្រោងវិនិយោគរួមគ្នាលើសួនកម្សាន្តទេសចរណ៍បែបអប់រំ និងវិទ្យាសាស្រ្ត (Theme park) ព្រមទាំងគម្រោងទេសចរណ៍ជិះនាវា និងកីឡាលើទឹក CAMBODIAN PERFORMANCE POWERSPORTS នៅតំបន់អភិវឌ្ឍន៍កោះនរា រាជធានីភ្នំពេញ នឹងមានសក្តានុពលដ៏ធំធេងក្នុងការចូលរួមចំណែកពង្រឹង ពង្រីក និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​