វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ ជំរុញការបង្កើតថ្មីវិស័យពាណិជ្ជកម្មឌីជីថល និងផលិតផលក្នុងស្រុក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ«វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ (1st Cambodia Digital Trade Forum និង Online Expo) នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅយូរ៉ូផាក បុរីប៉េងហួតបឹងស្នោរ  រាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅកម្ពុជា និងជាកម្មវិធីអមពិព័រណ៏ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧។

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «អត្ថប្រយោជន៍ក្នុងការចូលរួមវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ថា ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញត្រូវបានបរៀបចំឡើងក្នុងគោលបំណងជំរុញការបង្កើតថ្មីលើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកានេះ។

លោកជំទាវ បានបន្តថា៖ ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” From Cambodian Made to Global Trade (Cambodian2Global) ដែលនឹងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖ សហគ្រិនកម្ពុជាទាំងអស់ អាចចូលរួមសហការក្នុងការដាក់តាំងបង្ហាញលក់ផលិតផលជាតិខ្មែរចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ តាមរយៈបណ្ដាញ CambodiaTrade.com ក្នុងឱកាសពិព័រណ៍ខាងមុខនេះ។ 

លោកជំទាវបានបន្ថែមថា អ្នកចូលរួមនឹងបានស្វែងយល់ពីកិច្ចពិភាក្សា និងទទួលបាននូវបទពិសោធន៍ថ្មីៗគួរឱ្យកត់សម្គាល់សម្រាប់អនាគតនៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងរបៀបបង្កើតទំនុកចិត្តជាមួយអតិថិជន ដូចជា កម្មវធីពាណិជ្ជកម្មឌីជីថល និង AI, ការការពារអ្នកប្រើប្រាស់,ការការពារទិន្នន័យ, សញ្ញាទុកចិត្តសម្រាប់ eCommerce, ដំណោះស្រាយអាជីវកម្មអនឡាញ គោលនយោបាយពាណិជ្ជកម្មឌីជីថល  ជាពិសេស ក៏មានកម្មវិធីជជែកដេញដោលរបស់យុវជននៅក្នុងប្រធានបទពាណិជ្ជកម្មឌីជីថល, កម្មវិធីពានរង្វាន់ E-Commerce Awards Night ,MOC Award ,CSR Award, Export Award  និងអបអរសាទរសមិទ្ធផលក្នុងវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាផងដែរ។

ការបង្កើតផ្សារខេមបូឌាត្រេដ (Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម ជាចលករដ៏ខ្លាំងក្លាយមួយក្នុងការរុញច្រានផលិតផលខ្មែរចូលទីផ្សារអន្ដរជាតិ។ ផ្សារខេមបូឌាត្រេដ ជាផ្សារអនឡាញ សម្រាប់សហគ្រាសធុនតូច និងមធ្យម អាចលក់ផលិតផលខ្មែរដែលមានសក្តានុពល ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ព្រមទាំងការដាក់តាំងលក់ទំនិញក្នុងទីផ្សារដែលទូលំទូលាយ និងមិនមានព្រំដែន។

លោក ណុច កាណូ ប្រធានទីផ្សារ CambodiaTrade បានឱ្យដឹងថា៖ ខេមបូឌាត្រេដ (Cambodia Trade) ជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ប្រតិបត្តិការតាមរយៈគេហទំព័រ Cambodia Trade.com និងស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងពាណិជ្ជកម្ម ។

គោលបំណងនៃការបង្កើតផ្សារអនឡាញនេះគឺចង់ជួយសហគ្រាសខ្នាតតូច និងមធ្យម ឱ្យមានឱកាសឡើងមក Cambodia Trade ដើម្បីលក់ផលិតផលដល់អតិថិជនក្នុងប្រទេស និងក្រៅប្រទេសជំរុញ និងបង្កើនសេដ្ឋកិច្ចដល់សហគ្រាសធុនតូច និងមធ្យម។

លោកបានឱ្យដឹងទៀតថា៖ លក្ខណៈពិសេសរបស់ខេមបូឌាត្រេដ គឺគ្រប់គ្រងដោយផ្ទាល់ដោយក្រសួងពាណិជ្ជកម្ម មានច្បាប់គ្រប់គ្រងត្រឹមត្រូវ និងច្បាស់លាស់ ច្បាប់ការពារអតិថិជន និងគោលនយោបាយទូរទាត់សំណង ច្បាប់គ្រប់គ្រងទិន្ន័យ និងឯកជនភាព ដែលឆ្លើយតបទាំងក្នុង និងក្រៅប្រទេស ច្បាប់ទូរទាត់សាច់ប្រាក់ ទាំងក្នុង និងក្រៅប្រទេស និងច្បាប់ទាក់ទងនឹងគយ ប្រព័ន្ធដឹកជញ្ជូន ព្រមទាំងគោលនយោបាយពន្ធដារ អាជ្ញារប័ណ្ណសម្រាប់អ្នកផ្គត់ផ្គង់។ ខេមបូឌាត្រេដ រៀបចំកម្មវិធីបណ្តុះបណ្តាល និងផ្តល់សម្ភារៈជូនសហគ្រាសខ្នាតតូច និងមធ្យម ក្នុងករណីចាំបាច់ ដើម្បីជួយជំរុញអាជីវកម្ម ឲ្យកាន់តែរីកចម្រើន និងអាចប្រកួតប្រជែងជាមួយទីផ្សារបរទេស ជួយសម្រួលផ្នែកដឹកជញ្ជូន និងការទូរទាត់សាច់ប្រាក់។

សូមបញ្ជាក់ផងដែរថា៖ សហគ្រាសធុនតូច និងមធ្យម ដែលចូលរួមក្នុង Cambodia Trade  បានដាក់តាំងលក់ផលិតផលរបស់ខ្លួននៅលើផ្សារខេមបូឌាត្រេដ (www.cambodiatrade.com) និងបានត្រៀមខ្លួនរួមជាស្រេចក្នុងការទទួលការបញ្ជារទិញ ការទូរទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការដឹកជញ្ជូនដល់ដៃអតិថិជនទាំងក្នុង និងក្រៅស្រុក ក្នុងទំរង់ពីអ្នកលក់ទៅកាន់អ្នកលក់ (B2B) និងពីអ្នកលក់ទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ (B2C) ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន