សមាគមសហគ្រិនវ័យក្មេងកម្ពុជារៀបចំកិច្ចជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ​២០២៤

ភ្នំពេញ ៖ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកិច្ចជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ​២០២៤។​ ដូចទៅនឹងរៀងរាល់ឆ្នាំ កម្មវិធីនេះគឺជាកិច្ចជំនួបលើកទី១ក្នុងចំណោមកិច្ចជំនួប ៥ ដងជាប្រចាំឆ្នាំរបស់សមាគម។​ ជំនួបសហគ្រិនវ័យក្មេង ឬជាភាសាអង់គ្លេសថា Young Entrepreneurs Gathering គឺជាកម្មវិធីជួបជុំពិសេស និងដ៏សំខាន់មួយសម្រាប់ម្ចាស់អាជីកម្មដែលត្រូវបានរៀបចំឡើងសម្រាប់តែសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាតែប៉ុណ្ណោះ។​

គោលបំណងសំខាន់នៃកិច្ចជំនួបម្ចាស់អាជីវកម្មនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង បណ្តាញគាំទ្រអាជីវកម្មរវា​ងសមាជិកនិងសមាជិក ដែលជាវេទិកាសម្រាប់ចែករំលែកនូវបទពិសោធ បញ្ហាប្រឈម ឬ ដំណោះស្រាយផ្សេងៗ​ ​ដែលអាចផ្សារភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើតឱកាសគាំទ្រគ្នាទៅវិញទៅមក។​​

ជាងនេះទៅទៀត ម្ចាស់អាជីវកម្មទទួលបាននូវការចែករំលែកនូវព័ត៌មានស្ដីពីច្បាប់ និងគោលនយោបាយសំខាន់ៗសម្រាប់អាជីវកម្មពីវាគ្មិនពាក់ព័ន្ធ ជាពិសេសពីរាជរដ្ឋាភិបាលដែលទាក់ទងនឹងធុរកិច្ចរបស់ពួកគេ។​ ក្នុងកិច្ចជំនួបនេះផងដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​ និងសមាជិករបស់សមាគម ក៏ដូចជាម្ចាស់ឧបត្ថម្ភ ដៃគូអភិវឌ្ឍ និងដៃគូសហការជាច្រើនរបស់សមាគម​ប្រមាណជា ១៥០ នាក់។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបរិយាបន្ន ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា​ មានជំនឿរួមមួយថាការជឿនលឿននៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ភាគច្រើនត្រូវពឹងផ្អែកទៅលើអ្នកជំនាញ និងធុរជនវ័យក្មេងជំនាន់ក្រោយ។

ឧកញ៉ា  ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២៣។ ឧកញ៉ាប្រធាន បានគូសបញ្ជាក់បន្ថែមទៀតដែរថា “សហគ្រិនវ័យក្មេងមានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលពួកគាត់ត្រូវការលើកទឹកចិត្ត ការគាំទ្រ និងការជ្រោមជ្រែងពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដូច្នេះយើងត្រូវបង្កើត និងបង្កើនកិច្ចអន្តរាគមន៍ដល់សហគ្រិនរបស់យើង។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវតែខ្លាំង និងប្រឹងប្រែងឱ្យបានកាន់តែច្រើនទ្វេដងជាងមុន ត្រូវរកគ្រប់មធ្យោបាយ និងវិធីសាស្ត្រទាំងអស់ ដើម្បីជួយដល់សមាជិកសមាជិការរបស់សមាគម ម្ចាស់សហគ្រាស និងប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់សហគ្រិនវ័យក្មេងនិងម្ចាស់អាជីវកម្មនៅកម្ពុជា”។

ឧកញ៉ាប្រធាន បានអំពាវនាវបន្ថែមដល់ម្ចាស់សហគ្រាសធំៗ ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បន្តជួយឧបត្ថម្ភគាំទ្រក្នុងភាពជាដៃគូបន្ថែមទៀតដល់សមាគម ដើម្បីអភិវឌ្ឍសហគ្រិនវ័យក្មេង និងម្ចាស់សហគ្រាស ឲ្យកាន់តែប្រសើរ និងអាចប្រកួតប្រជែងជាមួយធុរកិច្ចក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដើម្បីសេដ្ឋកិច្ចជាតិរបស់យើង និងដើម្បីយើងទាំងអស់គ្នា។

ក្នុងឱកាសនៃកិច្ចជំនួបនេះផងដែរ សមាគមក៏បានចុះអនុស្សរណៈនៃភាពជាដៃគូជាមួយម្ចាស់ឧបត្ថម្ភជាច្រើន រួមមាន Partner Sponsor, National Sponsor, Main Sponsor, Media Sponsor និង Co-Sponsor។ គួរបញ្ជាក់ថា បច្ចុប្បន្នសមាគមមានសមាជិកចំនួនជាង ៦០០ នាក់ ដែលជាម្ចាស់អាជីវកម្មប្រមាណជា ១៨០០ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ដែលមានសាខាតាមខេត្តចំនួន ៧ និងបន្តបង្កើតសាខាឲ្យបានគ្រប់ខេត្តត្រឹមឆ្នាំ២០២៦។

សមាគមមានទិសដៅយុទ្ជសាស្រ្តសសំខាន់ៗចំនួយ ៦ សម្រាប់គាំទ្រសមាជិកដូចជា៖

  1. បង្កើនលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានធនាគារ និងទុនវិនិយោគដល់សមាជិក
  2. ពង្រឹងសមត្ថភាព MSMEs លើជំនាញឌីជីថល អាជីវកម្មបរិយាបន្ន និងនវានុវត្តន៍
  3. ពង្រឹងកម្លាំងពលកម្មជំនាញ និងពង្រឹកទីផ្សារការងារ​ និងអនាគតទីផ្សារការងារអាស៊ាន
  4. ចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយ និងយន្តការនានាដើម្បីគាំទ្រដល់ SMEs 
  5. បង្កើនសហប្រតិបត្តិការអន្តរជាតិ និងទីផ្សារសម្រាប់ពាណិជ្ជកម្ម និងអាជីវកម្មរបស់សមាជិក 
  6. បង្កើនសមាជិក ពង្រីកសាខា និងអភិវឌ្ឍប្រកបដោយចីរភាព

អំពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) វ៉ាយអ៊ីអេស៊ី ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបសង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយ បញ្ហាប្រឈមទាំង ៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រសម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ។ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជានូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិតក្នុងការបម្រើផលប្រយោជន៍ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល។ ទាំងអស់នេះគឺជាឱកាសចូលរួមចំណែកក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។,

សម្រាប់ព័ត៌មានបន្ថែម៖

លោក ស៊ឹម តារា អគ្គលេខាធិការរងសមាគម

លេខទូរសព្ទ៖ ០១២ ៧៧១ ០៥១/ ០៩៦ ៦៩៩ ៩៩៦៨


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)