ក្រុមហ៊ុន​ចិនចំនួន​៦​ មកសិក្សា​ពីសក្ដានុពល​វិនិយោគលើ​វិស័យ​សុខាភិបាល​ ថាមពល​ឥន្ធនៈ​ និងកសិកម្ម​​នៅកម្ពុជា

ភ្នំពេញ ៖ ចាប់តាំងពីកិច្ចដំណើរការរាជរដ្ឋាភិបាលអាណត្តិ​ថ្មីទី​៧អស់រយៈពេលជាង៣ខែកន្លងមកនេះ ​ជាការ​កត់សម្គាល់​ឃើញ​មាន​ក្រុមហ៊ុ​ន​បរទេសជាច្រើន​ចូលមកកម្ពុជា​ស្វែងរកការ​វិនិយោគ​ និងសិក្សា​ពី​សក្ដា​នុពល​វិនិយោគ​លើ​វិស័យ​នានា ដោយក្នុ​ង​នោះ​វិ​និ​យោគិន​ចិនមានចំនួនច្រើនជាង​គេ។ ជាក់ស្ដែង​នៅដើមសប្ដាហ៍ទី​១នៃខែ​ធ្នូ ២០២៣​នេះ មាន​ក្រុម​ហ៊ុន​ចិន​ចំនួន​៦​ផ្សេងទៀត​បាន​មក​សិក្សាពី​ឱកាស​ និងសក្ដានុពល​វិនិយោគ​លើ​វិស័យសុខាភិបាល ថាម​ពលឥ​​ន្ធនៈ និងកសិកម្ម​​នៅក្នុង​ប្រទេស​កម្ពុជា ។

ក្រុមហ៊ុន​មកពីប្រទេស​ខេត្ត​ជី លីន​ប្រទេស​ចិន​ទាំង​៦​ដែល​បានមក​ដល់ប្រទេ​សកម្ពុជា​បានជួ​បជាមួយឯកឧត្តម​ ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី១​នៃ​​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ដើម្បីជជែក ​និងស្វែងយល់ពីឱកាស​វិនិយោគនៅកម្ពុជា ។

នៅក្នុងជំនួបស្វែងយល់ពីការ​វិនិយោគមួយនេះ ក្នុង​គោល​បំណង​ស្វែងយល់អំពីគោលនយោបាយ និងប​ទប្ប​ញ្ញត្តិ​នា​នា​ពាក់​ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដោយក្នុងនោះ​ភា​គី​ទាំ​ងពី​រ​បា​​ន​ជ​ជែ​កពិ​ភា​ក្សា​លើ​គ​ម្រោ​ង​វិ​និ​យោគ​លើ​វិ​ស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណជាដើម។

នៅក្នុង​ជំនួប​នោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល​ បានស្នើ​សុំឱ្យ​បណ្ដាក្រុ​មហ៊ុនទាំងអស់ដែ​លមាន​បំ​ណង​វិ​​និយោគ​លើវិស័យនានានៅកម្ពុជា សូមរៀបចំដាក់ពាក់​ស្នើ​សុំ​គ​ម្រោ​ងវិ​និយោ​គ​ដោ​យភ្ជា​ប់​ម​ក​ជា​មួ​យកា​រ​សិ​ក្សាលម្អិតរបស់ខ្លួនមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិនិត្យអនុវត្តនីតិវិធីបន្ត ។

ឯ​​កឧ​ត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបេសកកម្មរបស់ក្រុមប្រឹ​ក្សាអភិ​វ​ឌ្ឍ​ន៍ក​​ម្ពុជា​ក្នុ​ង​កា​រ​ជួ​យ​សម្រ​​ប​សម្រួលសំណើសុំគម្រោងវិនិយោគនានា ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជូនដល់​ប​ណ្ដា​ក្រុ​ម​ហ៊ុ​ន​នា​នា​ សំដៅធ្វើយ៉ាងណាលើកទឹកចិត្តវិនិយោគិន បង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។

លោក​ឧកញ៉ា ​គីម ហ៊ាង ប្រធាន​ KW Cambodia បានលើកឡើងថា ឆ្នាំ២០២៤​ខាងមុខនេះ ជា​ឆ្នាំ​ដែល​វិស័យឧស្សាហកម្ម​ កសិកម្ម​ ទេសចរណ៍ និងអចលនទ្រព្យ​ងើបឡើងវិញ​ ។ ឆ្នាំ ២០២៤​នេះដែរ ក៏នឹង​ចាត់​ទុក​​​​ជាពេលវេលា​នៃកា​ររត់​ម៉ារ៉ាតុង ហើយអ្នក​ណារត់លឿន​ជាង​អ្នកនោះនឹង​ឈ្នះ។ វាមានន័យថា ឆ្នាំ២០២៤ ខាងមុខ​ វិស័យ​ដែល​រងផលប៉ះពាល់​ដោយសារតែកូវីដ​១៩ វិបត្តិ​សង្គ្រាម​រុស្ស៊ីអ៊ុយក្រែន និងសង្គ្រាម​ដែល​ទើបកើ​តឡើងថ្មីៗ​ក៏នឹង​ត្រូវ​បញ្ចប់ ​ហើយ​ដល់ពេលវេលា​ដែលត្រូវ​ឆ្ពោះទៅមុខ​ជា​បន្ត​ ។​

លោកបានជឿជាក់លើ​សមាសភាព​អ្នកដឹកនាំ​រាជរដ្ឋាភិបាលអាណត្តិ​ថ្មី ដែលអាច​ជំរុញ​កំណើន​សេដ្ឋកិច្ច ទាក់ទាញ​កា​រវិនិយោគថ្មីៗពីខាង​ក្រៅ និងសម្រួលដល់ការ​វិនិយោគ​សម្រាប់​អ្ន​ក​ខាង​​ក្នុងឱ្យ​កាន់តែមាន​ដំណើរការ​ល្អប្រសើរ ។​

ជាការកត់សម្គាល់​​ ក្រោយការ​បង្កើតរាជរដ្ឋាភិបាល​អាណត្តិទី​៧​ វិនិយោគិន​ចិន​ជា​វិនិយោគិន​បរទេស​ដែល​មានសកម្មភាព​សិក្សា​ ស្វែង​យល់ពីឱកាស​និងសក្ដានុពល​វិនិយោគ​នៅកម្ពុជា​ខ្លាំង​ជាង​គេ ទាំង​វិនិយោគិន​ចិន​ដែលកំពុង​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជាស្រាប់ និង​វិនិយោគិន​ចិន​ថ្មីៗ​ដែលមិនទាន់​បានដាក់ទុន​វិនិយោគ​នៅកម្ពុជា​នៅឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន