ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​ធំមួយ​នៅកម្ពុជា​ ពង្រីកប្រតិបត្តិការ​អាជីវកម្មដឹក​អ្នកដំណើរ​ផ្សារ​ភ្ជាប់តំបន់ទេសចរណ៍រវាង​​ភ្នំពេញ និង​ក្រុងព្រះសីហនុ ​

ភ្នំពេញ ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍ គម្រោងផ្សារ​ TCC នៅកម្ពុជា គឺក្រុមហ៊ុន​ ហ្សេង​ ឈី អ៊ិន​វេស​មិន​ មេនិចម៉ិន​ ​​បាន​បើក​ប្រតិបត្តិការ​អាជីវកម្ម​មួយទៀត​នៅកម្ពុជា ដើម្បីផ្សារ​ភ្ជាប់​ទំនាក់​ទំ​ន​ងទេ​សច​រ​​ណ៍​រ​វា​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ និង​ខេត្តព្រះសីហនុ ដោយបានដំណើរ​សេវា​រថ​យន្ត​​ដឹក​ដំណើរពីភ្នំពេញ ទៅក្រុងព្រះសីហនុ ​និង​ពី​ព្រះ​សីហនុ​មក​កាន់រាជធានីភ្នំពេញ​ ស្រ​បនឹង​គម្រោ​ង​ផ្សា​រ​របស់ខ្លួន​នៅរាជធានីភ្នំពេញ ( ផ្សារ​TCC )​ នឹង​​ដំណើរកា​រ​​​​នៅ​ពេល​ឆាប់ៗនេះ ។

បើតា​ម​សេចក្ដី​ប្រកាសព័ត៌មានរបស់​ក្រុមហ៊ុន​មួយនេះបានឱ្យដឹងថា ក្រុមហ៊ុនដឹកអ្នកដំណើរ​នេះបានចាប់ផ្ដើម​ដំណើរការតាំងពីថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២៥ ដោយជា​ដំបូង​នឹ​ង​​​ដឹកអ្នកដំណើរ​៦ជើង​ក្នុងមួយថ្ងៃ ​ចេញ​ពីភ្នំពេញ​ចំនួន៣ជើង ​និងពីក្រុងព្រះសីហនុ​ចំនួ​ន​៣​​ជើង​ ក្នុងគោល​បំណង​នាំ​ភ្ញៀវ​ទេសចរ​ពីភ្នំពេញទៅកាន់​ខេត្តព្រះសីហនុ និងពីព្រះសីហនុ​មក​កាន់​រាជធានីភ្នំពេញ ។

បើតាម​តំណាង​របស់​ក្រុមហ៊ុន ​ខាយ ស៊ាន អន្តរជាតិ​ ដែលជា​ក្រុមហ៊ុន​ថ្មី និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន​ ហ្សេង​ ឈី អ៊ិន​វេស​មិន​ មេនិចម៉ិន​ បាន​ថ្លែងឱ្យដឹងថា គោលបំណង​របស់ក្រុមហ៊ុនក្នុងការ​បើក​ដំណើរការ​រថយន្ត​ដឹកអ្នកដំណើរ​ភ្នំពេញ ព្រះសីហនុ និងព្រះសីហនុ ភ្នំពេញ គឺដោយសារតែ​ក្រុមហ៊ុន​មាន​សណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋានមួយ​នៅខេត្តព្រះសីហនុ ហើយ​ចង់ឱ្យភ្ញៀវទេសចរទាំង​ចិន ​និងទេ​​ស​ច​រ​ជាតិសាសន៍ដទៃទៀត បាន​ស្គាល់​ និងទៅលេង​ខេត្តព្រះសីហនុ​កាន់តែច្រើន ទើប​ក្រុមហ៊ុន​បាន​សម្រេច​បើក​ដំ​ណើរ​​រថយន្តដឹកអ្នកដំណើរ​នេះឡើង ដោយភ្ញៀវទេសចរ​ទាំងអស់​អាច​មក​ទទួល​យក​សេវាកម្ម​ដឹ​កជ​ញ្ជូ​ន​​នៅភ្នំពេញ ទីតាំង​ក្រុមហ៊ុនផ្សារ​ TCC ឬស្សីកែវ ចំណែក​ទីតាំង​នៅ​ក្រុងព្រះសីហនុ គឺ​នៅ​ក្រុ​ម​ហ៊ុ​ន​​ ខាយ ​ស៊ាន អន្តរជាតិ ។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ ហ្សេង​ ឈី អ៊ិន​វេស​មិន​ មេនិចម៉ិន​ ជា​ក្រុមហ៊ុនថ្មី​ដែល​បន្ត​ការអភិវឌ្ឍគម្រោង​ផ្សារ​ TCC ពីក្រុមហ៊ុន​ចាស់ យុន​ណាន សេងម៉ៅ ដោយសារ​តែក្រុមហ៊ុន​បានជួប​វិបត្តិ​ និងធ្វើឱ្យគម្រោង​គាំង​អស់​រយៈ​ជាច្រើន​ឆ្នាំ។​ ក្រុមហ៊ុនថ្មីនេះ ត្រូវ​បានទទួលសិទ្ធិ​អភិវឌ្ឍន៍​បន្ត​លើ​គម្រោង​ផ្សារ​ TCC ក្រោម​កិច្ច​សម្រ​​បសម្រួលពី​ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម​ និង​សំណង់ ដែល​មានឯកឧត្តម​ សាយ សំអាល់ ឧប​នា​យក​រដ្ឋ​​មន្ត្រី ជាអធិបតី ។

គម្រោងផ្សារ​នេះ នឹង​ចាប់ផ្ដើមដំណើរការ​នៅ​ចុងឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្ន​​ ក្រុមហ៊ុន​កំពុងសម្រុក​ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​ផ្នែកខាង​ក្នុង​ ដូច​ជា ​ដេគ័រ​ តុបតែង​ រៀបចំតូប​ផ្សារ​ឱ្យរួច​រាល់​មុនពេលអាជីវករ​ចូល​មកធ្វើអាជីវកម្ម​នៅក្នុងផ្សារ​នេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់


Leave a Reply

Your email address will not be published.Required fields are marked *