កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុង​ការ​ស្វាគមន៍វិនិយោគិនមកពីគ្រប់តំបន់លើសកលលោក

ភ្នំពេញ ៖ កម្ពុជា ពោរពេញដោយ​សក្តានុ​ពល​ស​ម្រា​ប់វិ​និ​យោ​គលើវិស័យជា​ច្រើ​ន​ឥ​ត​គណ​នា ដោយហេតុថា កម្ពុជា​​រក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេស ស្ថិរ​ភាព​កំណើ​ន​សេដ្ឋ​កិច្ចក្នុងរង្វង់ ៧ភាគរយក្នុងរយៈពេលប្រមាណ១ទសវត្ស៍ចុងក្រោយ​ ​ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ​ ។

យោង​តាម​សេចក្ដី​ប្រកាសព័ត៌មាន​​មួ​យ​ដែលផ្សព្វផ្សាយដោយបណ្ដាញសង្គមផ្លូវការ​របស់​សម្ដេចធិបតី ហ៊ុន ម៉ា​ណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញថា ​ទំហំផលិតផលក្នុងស្រុកសរុបរបស់​កម្ពុជា (GDP) បាន​កើន​ឡើង ​១០ដង ពី ៣,១១ពា​ន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩,៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ ​ដោយឡែក ​សន្ទុះនៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរ​ទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ ជាក់ស្ដែង​យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រ​ទេស​ដែ​​ល​មា​នសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦,១១ លើ​១០០ ។

លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេងប្រកបដោ​យស​ក្តា​នុពល និង​ជាកា​តាលី​ក​រដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បាន​ធ្វើ​ទំ​នើប​ក​ម្ម​ហេដ្ឋា​រ​ច​ន​សម្ព័​ន្ធ​រូប​វន្ត​​បា​ន​យ៉ាង​ល្អ​ប្រ​សើ​រ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជា​ប្រព័​ន្ធ​​ឡូ​ជី​ស្ទី​ក បូកផ្សំនឹង​ទីតាំងដ៏​មាន​សក្តា​នុ​ពល​ដែល​ផ្តល់​នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។ ក្នុងយុ​ទ្ធ​សា​ស្ត្រ​ប​ញ្ច​កោណ​ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល​នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុ​ទ្ធ​សា​ស្ត្រ​​ថ្មី​​ប​​ន្ថែ​ម​លើប​ច្ចេក​វិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិ​វ​ឌ្ឍ​បា​ន​នូ​វប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ ។

នៅក្នុងជំនួប​ជាមួយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ ឯកឧត្តម​ Dato Mutang Tagal ប្រធាន​ព្រឹទ្ធ​សភា​ម៉ាឡេស៊ី បានស្នើ​សុំសម្ដេចធិបតី​នាយករដ្ឋមន្ត្រីកម្ពុជា ចែក​រំលែក​ពី​ទស្សនទាន និងបទពិសោធន៍​គន្លឹះ​ដែលធ្វើ​ឱ្យកម្ពុជា​សម្រេច​បាននូវ​កំណើ​ន​សេដ្ឋកិច្ចល្អប្រសើរ​ក្នុង​រយៈពេលជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ ។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឆ្លើយតប​ថា គន្លឹះ​ចម្បង​គឺកត្តា​សុខសន្តិភាព  និង​ស្ថិរ​ភាពនយោបាយ ដែល​ត្រូវតែធានា​ និង​រក្សា​ឱ្យបា​នប្រ​ក​ប​ដោ​យ​ចី​រ​ភា​ព​ ​ ​និងជាមូល​ដ្ឋានគ្រឹះមិ​ន​អាច​ខ្វះបាន សម្រាប់​ការ​អ​ភិ​វឌ្ឍលើគ្រប់វិ​ស័យ  ហើយសម្រាប់បរិបទកម្ពុជា សន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺ​បាន​មកពីការ​ដាក់​ចេ​ញនូវនយោបាយ ឈ្នះ ឈ្នះ ​រ​បស់សម្តេចតេជោ ហ៊ុន សែន អតីតនាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា  ដែលបា​​ន​ប​ញ្ច​​ប់​សង្គ្រា​ម ​បែ​ក​បា​​ក់​ជាតិ ក្នុងរយៈពេល ៥សតវត្សរ៍  និង​ជួយ​ឱ្យ​ក​ម្ពុ​​ជារក្សាបាននូវកំណើន​សេដ្ឋ​កិច្ច និងការអភិវឌ្ឍរបស់ខ្លួន ។

គួរ​បញ្ជាក់ថា​ កម្ពុជា​បាន​ដាក់​ផែនកា​រមេ​ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រហូតដល់១៧៤​គម្រោង​ ​គិតត្រឹម​ឆ្នាំ២០៣៣​ខាងមុខ ដូច្នេះ​កម្ពុជា​ត្រូវការ​ដៃគូ​វិនិយោគ​លើ​គម្រោងទាំង​នោះ ដើម្បីជំរុញកំណើន​សេដ្ឋកិច្ចរ​បស់​ខ្លួ​ន​​​បន្ថែម និងជា​ឱកាស​សម្រាប់វិនិយោគិន​បរទេសទាំង​ឡាយណា​ដែលចង់មក​បណ្ដាក់​ទុន​វិនិយោគក្នុង​ប្រ​ទេស​​កម្ពុជា​ក្នុងអំឡុង​១០​ឆ្នាំ ខាងមុខ​នេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​