អបអរសាទរ​ ! ពលរដ្ឋ​ក្រុង​អរិយក្សត្រ ​ខេត្ត​កណ្ដាល​ ទទួលបានបណ្ណកម្មសិទ្ធិ​ដីធ្លី​ជាង​១ម៉ឺន​បណ្ណ​

កណ្ដាល​ ៖ បន្ទាប់ពី​ក្រុមការងារជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បានវាស់វែង​ចុះបញ្ជីដីធ្លី និង​បិទផ្សាយជា​សាធារណ​នូវក្បាលដី​រួចរាល់ ក្រសួង​ក៏បានប្រគល់​តួនាទីឱ្យអាជ្ញាធរ​តាមបណ្ដាខេត្ត​ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ​ជា​បន្ត​បន្ទាប់ ជាក់ស្ដែង​កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងរៀបចំដែនដី តាមរយៈអាជា្ញធរ​ខេត្តកណ្ដាល បាន​ចែកបណ្ណកម្មសិទ្ធិជាង ១១០០០បណ្ណជូនដល់ពលរដ្ឋ​ក្នុងក្រុង​អរិយក្សត្រ​ ខេត្តកណ្ដាល។

បើតាម​ប្រភពពីរដ្ឋ​បាលក្រុងអរិយក្សត្រ​បានឱ្យដឹងថា បណ្ណកម្ម​សិទ្ធិ​ឬ វិញ្ញាបន​បត្រ​សម្គាល់​អចលនវត្ថុ​ចំនួន ១១​ ៣៣២ បណ្ណ​ បានប្រគល់ជូនពលរដ្ឋ​មកពី១០ភូមិ​ ៣សង្កាត់​ក្រុង​អរិយក្សត្រ​ រួមមាន​ភូមិ​លើ ភូមិ​ស្វាយជ្រុំ ភូមិបារាជ ក្នុងសង្កាត់​ស្វាយជ្រុំ ភូមិព្រែកតាកូវ ភូមិព្រែកល្វា និងភូមិព្រែក​បង្កង​ ក្នុង​សង្កាត់ព្រែក​តាកូវ  និងភូមិ​ជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិ​បាក់ដាវ​ក្រោម ភូមិព្រែកជ្រូក សង្កាត់​បាក់​ដាវ ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងពិធីប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​នោះ បានមានប្រសាសន៍ថា ការ​ចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ​​នាពេលនេះ ជាការ​រួម​ចំណែកយ៉ាង​សំខាន់ក្នុងការ​ដោះស្រាយ​បញ្ហាទំនាស់​ដីធ្លី ដែលធ្លាប់តែកើតឡើង​កន្លងមក ក៏ជាការ​ផ្ដល់ឱ្យ​ពលរដ្ឋ​មានសិទ្ធិកាន់​កាប់​ដីធ្លីរបស់ខ្លួន​ស្រប​តាម​ច្បាប់ត្រឹមត្រូវ ។

ឯកឧត្ត​បានមានប្រសាសន៍ថា ការទទួលបាន​បណ្ណកម្មសិទ្ធិ​​ដីធ្លីប្រើប្រាស់​តាមច្បាប់​របស់ប្រជាពលរដ្ឋ​នាពេលនវ បានស្ដែង​ឱ្យឃើញ​ពីការ​គិតគូយ៉ាង​ហ្មត់ចត់​របស់រាជរដ្ឋាភិបាល ដែលមានសម្ដេច​ធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​និងកំពុង​អនុវត្ត​យ៉ាង​សកម្ម​លើ​គោល​នយោបាយ​ដីធ្លី ជូន​ពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ ។

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជា​ប្រធានក្រុមការងារ​សម្រ​បសម្រួល​ដោះស្រាយ​វិវាទដីធ្លី ខេត្ត​កណ្ដាល ក្នុងឱកាស​នោះ បានមានប្រសាសន៍ដែរថា ពលរដ្ឋ​ដែល​ទទួលបានបណ្ណ​កម្មសិទ្ធិដីធ្លី ត្រូវ​គិតគូរ​ទុកដាក់​ថែរក្សា​ឱ្យបានល្អ ព្រោះថា ​បណ្ណកម្មសិទ្ធិ​ដីធ្លី គឺពិតជាមានសារ​សំខាន់​ និង​មានតម្លៃណាស់ ក្នុងការ​សម្គាល់​សិទ្ធិ​កាន់​កាប់ ការទិញលក់​ បញ្ចាំ ដីធ្លីរបស់ខ្លួន​ស្រប​តាមច្បាប់​ ពិសេស​ដីធ្លី​មាន​បណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​គឺបញ្ជា​បានថា ដីមានសុវត្ថិភាព ទទួលស្គាល់​ដោយអាជ្ញាធរ ចៀសផុត​ពីការ​រំលោភបំពាន កាត់បន្ថយ​ជម្លោះ និង​ថែមទាំង​ងាយស្រួល​ក្នុងការទិញលក់ផងដែរ ។

ការ​ប្រគល់​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​នេះ​មិនមែន មានតែ​ខេត្តកណ្ដាល​ទេ ពោលគឺបណ្ដា​ខេត្ត​ផ្សេងៗទៀត​ដែល​បាន​វាស់វែង​ចុះបញ្ជី និង​បិទផ្សាយជាសាធារណរួច​នឹង​ត្រូវ​ប្រគល់ជូនពលរដ្ឋ​ប​ន្ត​បន្ទាប់ ដើម្បីឱ្យពលរដ្ឋយក​បណ្ណ​កម្មសិទ្ធិនៅទៅប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​របស់ពួកគាត់ ។

ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បានលើកឡើង​ផងដែរថា ការ​ប្រគល់វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ជូនពលរដ្ឋ ក្រោយបញ្ចប់កា​រវាស់វែង ចុះបញ្ជីដីធ្លី គឺជាការ​បញ្ចប់​ទំនាស់ដីធ្លី​នៅទូទាំងប្រទេស ហើយមិនចង់ឱ្យពលរដ្ឋ​នៅមានបញ្ហា​ដីធ្លី​តកូនតចៅបន្តទៀតនោះទេ ។ ចក្ខុវិស័យ​របស់ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល​ គឺការ​បង្កើត​បរិយាកាស​ឱ្យពលរដ្ឋ​រស់នៅ​ក្នុងសុខសាន្ត​ មិនចង់ឱ្យពលរដ្ឋ​ឈ្លោះទាស់ទែង​គ្នារឿងដីធ្លីរឿងព្រំដី​នៅជាប់គ្នា​ទៀត​ឡើយ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​


Leave a Reply

Your email address will not be published.Required fields are marked *