វិស័យសំណង់ និងអចលនទ្រព្យនៅឆ្នាំនេះនៅបន្តកំណើនវិជ្ជមាន ប៉ុន្តែថមថយសកម្មភាពទិញ-លក់

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា  វិស័យសំណង់ និងអចលនទ្រព្យនៅឆ្នាំនេះនៅបន្តកំណើនវិជ្ជមាន ប៉ុន្តែថមថយសកម្មភាពទិញ-លក់ ខណៈ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ នេះ ត្រូវបានវាយតម្លៃឡើងវិញថានឹងសម្រេចបាននូវកំណើន ក្នុងរង្វង់ ៥,៦%, ដូចគ្នានឹងការព្យាករកាលពីដើមឆ្នាំ គឺខ្ពស់ជាងឆ្នាំ២០២២ ដែលសម្រេចបាននូវកំណើតក្នុងអត្រា ៥,២% ប៉ុណ្ណោះ។

សារាចរណ៍ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៤ – ២០២៦  និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ – ២០២៦  ដែលចុះហត្ថលេខាដោយ

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមិថុនា បានឱ្យដឹងថា ការសម្រេចបាននូវអត្រាកំណើននេះ គឺបណ្ដាលមកពីការថមថយកំណើននៃវិស័យកាត់ដេរដោយសារការថមថយនូវតម្រូវការសកល ជាពិសេសនៅប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន ៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងខណៈដែលវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាកំណើនល្អដូចការរំពឹងទុក ដោយសារសក្តានុពលខ្ពស់នៃសកម្មភាពផលិតកម្មបម្រើឱ្យការនាំចេញមួយចំនួន រួមមាន៖ គ្រឿងបង្គុំ សូឡា និងសំបកកង់ និងផលិតកម្មបម្រើឱ្យតម្រូវការក្នុងស្រុក ជាពិសេសផលិតកម្មចំជាអាហារ និងភេសជ្ជៈ និង ឧស្សាហកម្មដំឡើងរថយន្ត ជាដើម។

សារាចរណ៍នេះបន្តថា ចំពោះវិស័យសំណង់ និងអចលនទ្រព្យនៅបន្តមានកំណើនវិជ្ជមាន ក៏ប៉ុន្តែមាននិន្នាការថមថយ ដោយសារការបន្តថមថយសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លខ្ពស់ ក៏ប៉ុន្តែត្រូវបានប៉ះប៉ូវដោយកំណើនសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លៃទាប និងសំណង់បម្រើឱ្យ ឧស្សាហកម្ម ព្រមទាំងសេវាកម្មក្នុងស្រុក រួមមាន សំណង់រោងចក្រ និងអគារផ្សារទំនើប និងផ្សារលក់រាយជាដើម។ ចំណែកវិស័យកសិកម្មវិញ គឺនៅបន្តរក្សាកំណើនវិជ្ជមាន ក៏ប៉ុន្តែមានកំណើនថមថយជាងការរំពឹងទុក ដោយសារ ការកើនឡើងទាបនៃអនុវិស័យដំណាំ ពិសេសស្រូវវស្សាដែលបណ្ដាលមកពីកត្តាអាកាសធាតុ និងកំណើនថមថយ នៃអនុវិស័យចិញ្ចឹមសត្វ ជាពិសេសផលិតកម្មជ្រូក ដោយសារកត្តាថ្លៃ និងការនាំចូលសាច់បង្កកពីក្រៅប្រទេស។

ជារួម កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរួមចំណែកយ៉ាងសំខាន់ និងប៉ះប៉ូវមកវិញដោយសារការបន្តកើនឡើងខ្ពស់ជាងការរំពឹងទុកនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន (វិស័យទេសចរណ៍) និង អនុវិស័យគាំទ្រផ្សេងទៀត រួមមាន ៖ អនុវិស័យដឹកជញ្ជូន និងអនុវិស័យលក់ដុំ‑រាយ ជាដើម។ ការត្រឡប់មក រកប្រក្រតីភាពវិញនៃសង្គម-សេដ្ឋកិច្ចសកល បានធ្វើឱ្យមានការបន្តកើនឡើងនៃរំហូរមនុស្សទាំងក្នុងកម្រិតសកល, តំបន់ និងកម្ពុជាខ្លួនឯង។ លើសពីនេះ ភាពជោគជ័យដ៏មហាអស្ចារ្យនៃការធ្វើជាម្ចាស់ក្នុងការរៀបចំកីឡាស៊ីហ្គេម ក៏បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងការទាក់ទាញនូវទេសចរអន្តរជាតិទាំងសកល និងតំបន់មកកម្ពុជាបន្ថែមទៀត ទាំងក្នុងឆ្នាំនេះ ក៏ដូចជារយៈពេលខ្លី និងមធ្យមខាងមុខ។ ការបន្តកើនឡើងនូវទេសចរអន្តរជាតិ ក៏ផ្ដល់ផលវិជ្ជមានមកលើសកម្មភាពប្រើប្រាស់ក្នុងស្រុក ក៏ដូចជាសេវាកម្មគាំទ្រផ្សេងទៀតផងដែរ។ ជាការពិត ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគួបផ្សំនឹងស្លាកស្នាមដែលសេសសល់ពីវិបត្តិជំងឺកូវីដ-១៩ ក៏បន្តបង្កជាផល ប៉ះពាល់លើទិដ្ឋភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសក្រុមប្រជាជនងាយរងគ្រោះ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តអនុវត្តវិធានការអន្តរាគមន៍ ជាពិសេសការដាក់ចេញនូវកញ្ចប់អន្តរាគមន៍សម្រាប់ គ្រួសារងាយរងហានិភ័យ ដោយសារការកើនឡើងអតិផរណា ដែលនឹងជួយបន្ថយផលប៉ះពាល់លើជីវភាពប្រជាជន ក៏ដូចជាទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៣ ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

ប៊ុលហ្គារី មិនគាំទ្រលើទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបចំពោះរុស្ស៊ី ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ប្រទេសប៊ុលហ្គារី មិនគាំទ្ររាល់ទណ្ឌកម្មទាំងឡាយណា ដែលដាក់ចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ដែលអាចបង្កទៅជាហានិភ័យដល់សេដ្ឋកិច្ចជាតិរបស់ខ្លួននោះឡើយ

អ្នកជំនាញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ទីក្រុងកាហ្សាន គឺជាការបោះជំហានដ៏ឆ្លាតវៃមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី គឺជាការបោះជំហានដ៏ឆ្លាតវៃមួយក្នុងការ «សម្របខ្លួនទៅនឹងការប្រែប្រួលនៃសណ្តាប់ធ្នាប់សកល»

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់