ឆ្នាំ២០២៥ ការវិនិយោគ និងសាងសង់​សំណង់​ថ្មី​ៗនៅតាមតំបន់ព្រំដែន​កំពុង​មាន​សន្ទុះកើនឡើង​​

ភ្នំពេញ ៖ ស្រ​បទៅនឹ​ងវិស័​យ​សំណង់ទាំង​មូលនៅក្នុង​ប្រទេស​កម្ពុជាបន្តមានសកម្មភាពនោះ ការសាងសង់​សំណង់​ថ្មីៗនៅតំបន់ជាប់ព្រំដែន​នៃ​ប្រទេស​កម្ពុជា ​កំពុងមានការកើនឡើង​គួរឱ្យ​កត់សម្គាល់ ដែលធ្វើ​ឱ្យ​ផ្គត់ផ្គង់​គ្រឿង​សំណង់ បាន​បង្វែរទិសដៅទៅ​រក​តំបន់ដែលមានការ​សាង​សង់​ច្រើន​​នោះវិញ ។​

បើតាមអ្នកផ្គត់ផ្គង់​គ្រឿងសំណង់​នៅក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ AMS ឱ្យដឹងថា បច្ចុប្បន្ន​នេះ នៅតាមតំបន់ព្រំដែនកម្ពុជា ដូចជាក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ  ​ក្រុង​បាវិត​ ​ខេត្ត​ស្វាយ​រៀង​​ជាដើម កំពុង​មាន​ការសាងសង់​នូវ​សំណង់​ថ្មីៗជាច្រើន​ ជាពិសេស​សំណង់រោងចក្រ​ តំបន់សេដ្ឋកិច្ចពិសេស​ និង​ឃ្លាំង​រោងចក្រ។

​ឧកញ៉ា​ ហួត ជា អគ្គនាយកក្រុមហ៊ុន​នាំ​ចូល​សម្ភារៈសំណង់​មកកាន់ទីផ្សារប្រទេស​កម្ពុជា​បានឱ្យដឹងថា​ ជាកា​រកត់សម្គាល់​ និន្នាការ​នៃ​ការ​ផ្គត់ផ្គង់សម្ភារៈសំណង់នាពេលបច្ចុប្បន្ននេះបាន​បង្វែ​ទៅ​កាន់​តំបន់ព្រំដែន​នៃ​ប្រទេស​កម្ពុជា ព្រោះទីនោះមានការសាងសង់​ច្រើន រាប់ទាំងគម្រោងបង្កើត​រោងចក្រ​ និងសាងសង់ឃ្លាំង​សម្រាប់​ស្តុក​ទំ​និ​ញ​ ហើយក៏មានគម្រោងបង្កើតសួនឧស្សាហកម្មផងដែរ។

លោក​ឧកញ៉ា​បន្តថា​ ទន្ទឹម​នឹង​ការ​រីក​រាលដាលនៃការ​សាងសង់​នៅតាមតំបន់ព្រំដែន និងតាមបណ្ដាខេត្ត​ដែល​មានសក្ដានុពលកើនឡើង ការ​ប្រើប្រាស់​សម្ភារៈសំណង់​នៅក្នុង​ស្រុក​​ក៏ឃើញថា​មានការកើនឡើងជា​ងមុនដែរ ជាក់ស្ដែង​ក្រុមហ៊ុន​ ហួត ​ជា តែម្ដង បាន​បង្កើនការផ្គត់ផ្គង់​សម្ភារៈសំណង់​ច្រើនជាងឆ្នាំកន្លងទៅ។​

លោក ​ពុត ចន្ដា​រិទ្ធ អគ្គលេខាធិការ​នៃ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង់ត៏​កម្ពុជា បានថ្លែង​ថា ក្នុងឆ្នាំ២០២៥ តម្រូវការ​នៃ​ការ​ប្រើប្រាស់ស៊ីម៉ង់ត៏ចាប់ផ្ដើម​មានកំណើន​​ ដោយ​ភាគច្រើន​នៅតាមតំបន់ព្រំ​ដែន ​។​

លោកបន្តថា​ បើទោះបីជា​តម្រូវការ​នៃការ​ប្រើប្រាស់​ស៊ីម៉ង់​ត៏​កើនឡើង​ជាង​ឆ្នាំមុនក្តី​ តែតម្លៃស៊ីម៉ង់ត៏​ដែលផលិត​ក្នុង​ស្រុក​មិនបានឡើងថ្លៃទេ ផ្ទុយទៅវិញ​មានតែ​បញ្ចុះតម្លៃ ជាក់ស្ដែ​ង បច្ចុប្បន្ន​នេះ ស៊ីម៉ង់ត៏​ដែ​ល​ផ​លិ​ត​ចេ​ញ​ពី​​រោងចក្រ​នានាក្នុង​ប្រទេស​កម្ពុជា​បានបញ្ចុះ​តម្លៃ​​ ដើម្បីលើកទឹកចិត្ត​ដល់​អ្នក​សាងសង់​ និង​ម្ចាស់ដេប៉ូគាំទ្រ​ស៊ីម៉ង់ត៏ក្នុង​ស្រុក ប៉ុន្តែ​សម្រាប់ម្ចាស់ដេប៉ូយកទៅលក់​បន្តក្នុងតម្លៃ​ប៉ុន្មាននោះ​ ខាង​សមាគម​មិនអាច​ហាម​ឃាត់​បានទេ ។​

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ នគរូប​នីយកម្ម​ និងសំណង់​ បាន​លើកទឹកចិត្ត​ដល​អ្នកសាងសង់នៅក្នុង​ប្រទេស​កម្ពុជា ព្យាយាម​ប្រើប្រាស់គ្រឿង​បង្គុំ​សំណង់និងគ្រឿង​សំ​ណង់​ក្នុ​ងស្រុកឱ្យ​បានច្រើន​តាម​ដែលអាច​ធ្វើ​បាន ដើម្បីជំរុញ​ និងគាំទ្រ​ផលិតផ​ល​ក្នុងស្រុក​ និងកាត់បន្ថយ​នូវការ​នាំចូលសម្ភារៈ និងគ្រឿងបង្គុំពីក្រៅប្រទេសមកប្រើប្រាស់ ។​

គួរ​បញ្ជាក់ថា​ ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ តំបន់មួយចំនួនដែលស្ថិតនៅ​តាមបណ្ដាខេត្ត​ ដូចជា ​ខេត្ត​ស្វាយរៀង ខេត្តកំពង់ស្ពឺ ព្រះសីហនុ និង​ខេត្ត​បន្ទាយមានជ័យ ទទួ​ល​បានការ​ចាប់អារម្មណ៍​ និង​មានការ​វិនិយោគពីសំណាក់​វិនិយោគិន​ក្នុង ​និងក្រៅ​ប្រទេស ដូចជា​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​សំបកកង់​ឡាន រោងចក្រ​ផ្គុំ​ និ​ងដំឡើ​ងរថយន្ត​ ជាពិសេសគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មជាដើម ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ចាប់តាំងពីមានសង្គ្រាមមជ្ឈិមបូព៌ានៅចុងខែកុម្ភៈមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាងាករកជម្រើសនាំចូលពីប្រទេសផ្សេងៗដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ី

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *