រាជរដ្ឋាភិបាលត្រៀមថវិកា​រាប់រយ​លានដុល្លារ​ ​ដើម្បី​រៀបចំ​ក្រុង​ភ្នំពេញ​ឱ្យកាន់តែប្រសើរឡើង​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានត្រៀម​ថវិការាប់រយលានដុល្លា​រអាមេរិកសម្រាប់សាងសង់​ហេដ្ឋារចនាសម្ព័ន្ធនៅ​ក្នុង​​រាជធានីភ្នំពេញឱ្យកាន់តែប្រសើរ និងធ្វើ​ទំនើ​ប​កម្ម​ក្រុង​ភ្នំពេញ​នាពេល​ខាងមុខនេះ ។ នេះបើ​តាម​ប្រ​សា​​ស​ន៍​​​​សម្ដេចមហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពីធី​សម្ពោធ​អាងប្រព្រឹត្តកម្មទឹក​កខ្វក់​កាលពីពេលកន្លងទៅថ្មីៗនេះ ។ ​

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានមាន​ប្រសាសន៍ឱ្យដឹងថា សម្ដេច​មិនចាំច្បាស់ពីចំនួន​ជាក់លាក់​ដែលត្រូវរៀបចំប្រព័ន្ធលូ និង​ហេដ្ឋារច​នា​​ស​ម្ព័​ន្ធសំខាន់ៗ​នៅក្នុ​ងរាជធានីភ្នំពេញ​ ​គឺក្នុ​ង​គោល​បំណង​​ធ្វើយ៉ាងណា​ដើម្បីពេលភ្លៀង​ម្ដងៗមិន​ឱ្យ​លិច​​​​ផ្លូវ​ដូចពេលកន្លងមកនោះទៀតទេ។

សម្ដេច​បន្តថា ការធ្វើទំនើបកម្មនឹងធ្វើឱ្យទីក្រុ​ងភ្នំពេញ និង​តំបន់​នានា​ដែលមានសក្ដានុពលកាន់​តែ​ប្រសើរ ហើយអាច​ទាក់ទាញដល់ការ​វិនិយោគ​ទាំងក្នុង និងក្រៅប្រ​ទេស​​បន្ថែមទៀត​។ ជាក់ស្ដែង​​​ តំបន់​ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែល​មានអាងប្រព្រឹតកម្ម​ទឹក​កខ្វក់ នឹងអាច​ជួយ​ឱ្យប្រជាពលរដ្ឋ​រស់​នៅ​​មានសុខុដុមរមនា​ ហើយនៅពេលណា​ប្រជាពរដ្ឋ​រស់នៅមានសុខភាល្អ​ពួកគាត់នឹង​មាន​កម្លាំង​ក្នុងការ​កសាងសង្គមគ្រួសារ និង​សង្គមជាតិទាំង​មូល​។

​គួរកត់សម្គាល់ថា ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល​បានប្រើប្រាស់ថវិកាជាច្រើនទៅលើ​ការកសាង់​ហេដ្ឋារ​ចនាសម្ព័ន្ធដូចជាផ្លូវ ស្ពាន ថ្នល់ ប្រព័ន្ធលូ បណ្តាញទឹកស្អាត បណ្ដាញ​ភ្លើងអគ្គិសនីនៅ​តាម​តំបន់​ជាច្រើន​ ជាពិសេស​នៅ​តំបន់ដែលមាន​សក្ដា​នុពល​ទាក់ទាញដល់ការអភិវឌ្ឍ​នានា​ ដូចជា​នៅរាជធានីភ្នំពេញ ​ខេត្តព្រះសីហនុ ក្រុង​សៀម​រាប ក្រុ​ងប៉ោយ​ប៉ែត ក្រុងបាវិត ក្រុងកំពង់ចាម ក្រុងបាត់ដំបង ក្រុងកែប និង​ក្រុ​ងកំពតជាដើម ។​

ជាមួយនឹងសមិទ្ធទាំងអស់នេះ អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​ជាច្រើន​បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ពិតជាមានសារ​សំខាន់​ណាស់​ក្នុងការទាក់ទាញ​ការ​វិនិយោគ ដូច្នេះ​ហើយទើបក្នុង​រយៈ​ពេល​​១ទសវត្សរ៍​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​បានចំណាយថវិកាសន្សំ​​ខ្លួនឯង​ផង ថវិកា​កម្ចីពីបរទេស​ផង ជំនួយ​បរទេសផង  និងកៀរគ​រ​វិនិយោគិន​​ដើម្បី​សាង​ស​​ង់​ហេដ្ឋា​រចនាសម្ព័ន្ធ ជាក់ស្ដែង​ដូចជាផ្លូវល្បឿនលឿន​ភ្នំពេញ​ ក្រុង​ព្រះសីហនុ គម្រោងសាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ បាវិត និងគម្រោងផ្លូវ​ល្បឿនលឿន​ ភ្នំពេញ សៀមរាប ប៉ោយ​​ប៉ែត​ជាដើម ។

ជាការ​កត់សម្គាល់​ទីណាមានហេដ្ឋារចនាសម្ព័ន្ធទំនើបៗ និង​ទីណា​មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ គេតែងតែ​សង្កេតឃើញមាន​ការ​វិនិយោគច្រើនពី​សំណាក់​វិនិយោគិនទាំង​ក្នុង និងក្រៅ​ប្រទេស ហើយក្នុងនោះ​ដែរ តំបន់​សំខាន់​ៗចំនួន​៣ ត្រូវបានមើលឃើញថាកំពុង​មានសន្ទុះ​វិនិយោគខ្ពស់នារយៈ​ពេលប៉ុន្មានឆ្នាំមកនេះ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់