ការអភិវឌ្ឍអគារ​បៃតង​នៅតែជាបញ្ហា​សម្រាប់ម្ចាស់សំណង់​នៅក្នុងប្រទេស​កម្ពុជា​

ភ្នំពេញ ៖ ស្របពេលដែល​បណ្ដា​ប្រទេស​ជិត​ខាង​ក៏ដូចជា​ប្រទេស​នៅលើពិភពលោក​កំពុង​ជំរុញការ​អភិវឌ្ឍ​លើអគារ​បៃតង​ដើម្បីទប់ស្កាត់កា​រប្រែប្រួលអាកាស​ធាតុ​​ ការអភិវឌ្ឍអគារ​បៃតង​នៅកម្ពុជា​នៅតែជា​បញ្ហា​សម្រាប់អ្នកអភិវឌ្ឍ​ន៍​។

លោក ​ស៊ីម​ បូវិសាល ទីប្រឹក្សា​សមាគម​អ្នក​ផ្ដល់ប្រឹក្សា​សំណង់​អគារ​បៃតង​កម្ពុជាបានមានប្រសាសន៍ថា ការអភិវឌ្ឍ​អគារ​បៃតង​នៅក្នុងប្រទេស​កម្ពុជា​នៅតែមានបញ្ហា​ ពីព្រោះថាការអភិវឌ្ឍ​អគារ​បៃតង​មិនមែន​ត្រឹមតែអភិវឌ្ឍន៍ហើយដាំដើមឈើ​​​ប៉ុណ្ណោះទេ តែ​ការអភិវឌ្ឍ​អគារ​ប្រភេទនេះ ត្រូវគិតតាំងពីដំបូងគឺរាប់តាំងពី​ការដ្ឋាន​ដែលមិន​ធ្វើឱ្យប៉ះពាល់​ដល់បរិស្ថាន កាកសំណល់​ដែលចេញពីការដ្ឋានគឺមិនត្រូវ​ប៉ះពាល់​បរិស្ថាន​​ ដែលកត្តាទាំងនេះគឺពិបាក​សម្រាប់ការអភិវឌ្ឍ ។​

លោក វិសាល បាន​បន្តថា​ ៖

“ការអភិវឌ្ឍ​អគារ​បៃតងគឺត្រូវការ​ចំណាយច្រើនជាងការអភិវឌ្ឍ​អគារ​ធម្មតា ដូច្នេះ​ហើយ​អ្នកអភិវឌ្ឍន៍​ភាគច្រើននៅគិតពីប្រាក់ចំណេញ​ឆាប់ៗ តែបើសិនជា​អភិវឌ្ឍរួច​ហើយ​ អគារ​បៃតង​នឹង​មានការ​សន្សំ​សំចៃខ្ពស់​ និងមិនបំពុល​បរិស្ថាន​ដូច​អគារ​ធម្មតា​ៗនោះទេ​ ពីព្រោះអគារ​បៃតង​ត្រូវ​បាន​សាងសង់ឡើង​ដោយយក​ថាមពលកកើត​ឡើងវិញមកប្រើ​ក្នុងអគារ​ដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ​ជាដើម”

លោក​បន្ថែមថា ៖

“នៅក្នុងប្រទេស​កម្ពុជា​មានអគារ​តិច​តួច​នៅឡើយ​ខុសពីបណ្ដាប្រទេស​ជិត​ខាង​ដែល​មាន​អ​គា​រ​​​បៃតង​រាប់រយអគារ​ទៅហើយ ប្រទេស​ខ្លះមានដល់រាប់ពាន់​អគារ​ ហើយរដ្ឋាភិបាលរ​បស់គេ​ក៏លើក​ទឹកចិត្ត​ដល់​ការសាងសង់អគារ​បៃតង​នេះឱ្យបានកាន់តែច្រើន​បន្ថែមទៀត។ ក្នុងនាម​ជា​សមាគម​អ្នក​ផ្ដល់ប្រឹក្សា​សំណង់​អគារ​បៃតង​កម្ពុជា ក៏ចង់ឱ្យរដ្ឋាភិបាលមានការ​លើកទឹកចិត្ត​ដល់​អ្នកអភិវឌ្ឍន៍​អគារ​បៃតង​នេះដែរ ដូចជា​ការ​លើក​លែង​ និងបន្ធូ​របន្ថយ​ពន្ធជាដើម

លោកបានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ​សមាគម​បានខិត​ខំធ្វើយ៉ាងណាឱ្យ​អន្តរជាតិ​បានស្គាល់ពីកម្ពុជា​កាន់តែច្បាស់​ ហើយសមាគម​នឹ​ងក្លាយ​សមាជិក​នៃសមាគមអភិវឌ្ឍន៍​សំណង់អគារ​បៃតង​ដែលអាច​ឱ្យអ្នកជំនាញ​អភិវឌ្ឍន៍​អគារ​បៃតងអន្តរជាតិ​ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​អគារ​ប្រភេទនេះ​បានកាន់តែច្រើននៅពេល​អនាគត ។​

លោករំពឹងថា​ នៅពេលអនាគត​ឆាប់ៗខាងមុខនេះ សំណង់ងគារ​បៃតង​ក្នុងប្រទេស​កម្ពុជា​នឹងមានចំនួន​កាន់តែច្រើន ​នៅពេល​អ្នកអភិវឌ្ឍន៍​សំណង់​នៅកម្ពុជា ចាប់អារម្មណ៍​លើការអភិវឌ្ឍសំណង់ប្រភេទ​នេះ​បន្ថែមទៀត ហើយនឹងទទួលបានអត្ថ​ប្រយោជន៍​កាន់តែច្រើនពីសំណង់នេះ​ផងដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង

៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាបានកើនឡើងចំនួន ៨៤៥ រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងបានឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំរបស់កម្ពុជា

ក្រុមហ៊ុនប្រេងធំៗចំនួន ៨ រកប្រាក់ចំណេញបានជិត ៩៣ ពាន់លានដុល្លារ ក្នុងពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

នៅក្នុងអំឡុងពេលដែលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះ និងរងការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ក្រុមហ៊ុនប្រេងធំៗចំនួន ៨ បានឆ្លៀតឱកាសរកប្រាក់ចំណេញសរុបជិត ៩៣ ពាន់លានដុល្លា

សេដ្ឋកិច្ច​ថៃ​ រង​សម្ពាធ​ពី​ទេសចរណ៍​ធ្លាក់ចុះ​ និង​ថ្លៃ​ថាមពល​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

កំណើន​សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​យឺត​ក្នុង​ត្រីមាស​ទី​២​ ​ដោយសារ​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​រំខាន​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ ​ការ​ចំណាយ​របស់​គ្រួសារ​ និង​វិស័យ​ផលិតកម្ម​

​អ្នកជំនាញ​៖ ​ការ​កើនឡើង​រោងចក្រ​ផលិត​អាហារ​ក្នុង​ស្រុក​ ​អាច​ជួយ​​ទប់ស្កាត់​សម្ពាធ​អតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

​​អ្នកជំនាញ​មើលឃើញ​ថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​នៅ​កម្ពុជា​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ ​ខណៈ​ការ​បង្កើន​សមត្ថភាព​ផលិត​ក្នុង​ស្រុក​អាច​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ទំនិញ​នាំចូល​ ​និង​ទប់ស្កាត់​សម្ពាធ​អតិផរណា​ក្នុង​រយៈពេល​វែង​

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច ​ជួយ​ពង្រឹង​វិស័យ​ឯកជន ​និង​ភាព​ធន់​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច​អាច​ចូលរួម​ពង្រឹង​វិស័យ​ឯកជន ​តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​បង្កើត​ការងារ​ ព្រមទាំង​ជំរុញ​ពិពិធកម្ម​ ​និង​បរិយា​បន្ន​ហិរញ្ញវត្ថុ ​ខណៈ​វិស័យ​នេះ​ក៏​អាច​ចូលរួម​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ផងដែរ

វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” រៀបចំក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ADB​ ​ផ្តល់​ហិរញ្ញប្បទាន ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ជួយ​កម្ពុជា​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន​ ​២៥០​ ​លាន​ដុល្លារ​ដល់​កម្ពុជា​ ​ក្រោម​ «​កម្មវិធី​អន្តរាគមន៍​បន្ទាន់​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​» ​(​Rapid​ ​Intervention​ ​for​ ​Stabilization​ ​of​ ​the​ ​Economy​ ​Program​ ​-​ ​RISE​) ​

រដ្ឋ​អាម៉េរិក​ ​២៥​ ​ប្ដឹង​រដ្ឋបាល លោក​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​នាំចូល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

រដ្ឋ​ចំនួន​ ​២៥​ ​នៅ​សហរដ្ឋ​អាម៉េរិក ​បាន​ដាក់ពាក្យបណ្ដឹង​ប្រឆាំង​នឹង​រដ្ឋបាល​ប្រធានាធិបតី​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ការ​ដាក់​ពន្ធ​គយ​ថ្មី​លើ​ដៃគូ​ពាណិជ្ជកម្ម​បរទេស ​ដោយ​ចោទ​ថា​ ​រដ្ឋបាល​បាន​ប្រើប្រាស់​អំណាច​ហួស​ដែន​កំណត់​ដែល​ច្បាប់​អនុញ្ញាត​