រយៈពេល​ ១ឆ្នាំ រាជធានីភ្នំពេញទទួលបានការ​វិនិយោគលើ​អគារ​ខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ៨៣គម្រោង​

ភ្នំពេញ ៖ រាជធានីភ្នំពេញ នៅតែជាតំបន់ដែល​មានសក្ដានុពលក្នុងការទាក់ទាញ​គម្រោងវិនិយោគ​លើ​អគារ​ខ្ពស់ៗ ក្នុងនាមជា​តំបន់​ប៉ូល​សេដ្ឋកិច្ចទី១​របស់កម្ពុជា​។ ជាក់​ស្ដែង​ ក្នុងរយៈពេល​១ឆ្នាំ ភ្នំពេញទទួល​បានការ​វិនិយោគលើ​គម្រោងអគារ​ខ្ពស់ៗសរុប​ចំនួន៨៣គម្រោង ។ នេះបើតាមរបាយការណ៍របស់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ។

នៅក្នុង​របាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ​ បាន​បង្ហាញថា​ គិតចាប់ពី​ខែតុលា ឆ្នាំ២០២៤ ដល់​ខែកញ្ញា ឆ្នាំ២០២៥ ការ​វិនិយោគ​លើគម្រោងអគារ​ខ្ពស់​ចាប់ពី​៥ជាន់​ ដល់​៩ជាន់ មានចំនួន​៥៩គម្រោង​ ​អគារ​កម្ពស់ចាប់ពី១០ជាន់ ដល់ ​១៩ជាន់ មានចំនួន​១៣គម្រោង អគារ​ខ្ពស់​កម្ពស់ចាប់ពី ២០ជាន់ ដល់​ ២៩ជាន់ មានចំនួន ០៥គម្រោង​ អគារ​កម្ពស់ចាប់ពី​៣០ជាន់ ​ដល់ ​៣៩ជាន់ ​មានចំនួន១គម្រោង​ និងអគារ​កម្ពស់ចាប់ពី៤០ជាន់ ឡើង​ទៅ មានចំនួន០៥គម្រោង​ ។

ក្រៅពីការ​វិនិយោគ​លើអគារ​ខ្ពស់ របាយការណ៍​ក៏បានបង្ហាញផងដែរពី​គម្រោង​បុរី​ដែលបាន​វិនិយោគ​ក្នុង​រយៈពេល១ឆ្នាំ ពោល គឺរាប់ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ ខែកញ្ញា ឆ្នាំ ២០២៥ មានចំនួន​២៨ គម្រោង ហើយបើគិតពីដើមឆ្នាំ២០០៥​ ដល់​ខែសីហា ឆ្នាំ២០២៥ មាន​ចំនួន​រហូតដល់ ៤៧៥គម្រោង ។

ពាក់ព័ន្ធជាមួយ​នឹ​ងវិស័យសំណង់ទាំងមូល ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងរាជធានីភ្នំពេញ មានការ​ស្នើ​សុំលិខិតអនុញ្ញាត​សាងសង់​សរុប​៦៥៣គម្រោង ដែលមានផ្ទៃក្រឡា​សំណង់សរុប ៤ ៣៨៧ ៤៥២ម៉ែត្រក្រឡា គិតជាទុនវិនិយោគ​សរុប​ប្រមាណជាជិត​ ២ពាន់លានដុល្លារអាម៉េរិក ។

តាមការ​សង្កេតជាក់ស្ដែង តំបន់​មួយចំនួន​ក្នុងរាជធានីភ្នំពេញ ជាពិសេស​នៅតំបន់​តាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ឃើញមានសំណង់អគារ​ខ្ពស់​ៗបានចាប់ផ្ដើម​រីកដុះដាលជា​បន្តបន្ទាប់​ ក្នុងនោះ​​ខណ្ឌបឹង​កេង​កង ត្រូវបានចាត់ទុកជា​តំបន់ដែលមានភាពទាក់ទាញក្នុងការ​វិនិយោគ​ និងអភិវឌ្ឍន៍លើវិស័យ​សំណង់អគារ​ខ្ពស់ៗច្រើនជាងគេ ដោយក្នុងតំបន់នោះសំណង់អគារ​ខ្ពស់ៗ បាន​ និងកំពុង​សាងសង់យ៉ាង​មមាញឹក ដើម្បីបំពេញតម្រូវការ​អ្នកប្រើប្រាស់នៅពេលបច្ចុប្បន្ន​ និងអនាគត ។

របាយការណ៍របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបង្ហាញផងដែរថា គិតត្រឹមឆ្នាំ២០២៥នេះ នៅទូទាំង​ប្រទេសកម្ពុជាទាំងមូល មានអគារ​ខ្ពស់​ដែលមានកម្ពស់ចាប់ពី៥ជាន់​ឡើងទៅ​ចំនួន ៣ ២៥៤អគារ​ ហើយរាជធានីភ្នំពេញ មានចំនួនអគារ​ខ្ពស់ច្រើនជាង​ ដែលមានចំនួន ១៩៥៤​អគារ បន្ទាប់មក​គឺខេត្តព្រះសីហនុ មានសំណង់អគារ​ខ្ពស់ ចំនួន ៧៧៣ អគារ និងខេត្តបន្ទាយ​មានជ័យ មានសំណង់អគារ​ខ្ពស់ ចាប់ពី៥ជាន់​ឡើង​ទៅ​ចំនួន ៤០០អគារ ។

លោក ​ខន គង្គា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ​ ERA Cambodia បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការ​វិនិយោគ​លើអគារ​ខ្ពស់ ដែល​មានទីផ្សារ​ខុនដូ​ផងដែរ​នោះ គឺនៅតែមាន​ជា​ហូរ​ហែរ ប៉ុន្តែ​សម្រាប់​អ្នកដែលមានទុនគ្រប់គ្រាន់ មានភាពងាយស្រួល​ និងមិនមានបញ្ហាប្រឈមនោះទេ ។ ប៉ុន្តែ សម្រាប់អ្នកដែល​មានគម្រោង​វិនិយោគ​លើ​អគារ​ខ្ពស់ (ខុនដូ ) ដែលមិនមានទុនគ្រប់​គ្រាន់​អាច​នឹងមានភាពរារែក​ ដោយសារតែទីផ្សារ​ខុនដូនៅកម្ពុជា​ នៅតែមិនមានភាពច្បាស់លាស់​នៅឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត


Leave a Reply

Your email address will not be published.Required fields are marked *