អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​មើលឃើញថា ទីផ្សារ​ខុនដូ​​នៅកម្ពុជា ​មានភាពទូលាយជាង​ទីផ្សារ​លំ​នៅឋានក្នុង​បុរី​

ភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏ធំមួយ​​នៅក្នុងប្រទេស​កម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន​ Worldbridge Group បានមានប្រសាសន៍​ក្នុង​កិច្ច​សម្ភាសន៍ជាមួយអ្នក​សារ​ព័ត៌​មា​ន​ឱ្យ​ដឹងថា ទីផ្សារ​ខុនដូ​​នៅក្នុង​ប្រទេស​កម្ពុជា​មានភាពទូលាយ និង​ងាយស្រួលលក់ជាង​​លំ​នៅ​ឋាន​ក្នុង​បុរី ដូច្នេះ បើសិនជាការអភិវឌ្ឍ​លំនៅឋាន​ជា​បុរី​ច្រើនលើសពី​តម្រូវការ​នឹងធ្វើឱ្យ​ចាល់ទីផ្សារ​ពិបាក​ក្នុងការ​លក់​ចេញ ។​

អ្នកឧកញ៉ា​បានមានប្រសាសន៍ថា ​បើនិយាយពីទីផ្សារ​លំនៅឋាន​គឺផ្ដោត​លើខុនដូ និង​ផ្ទះជាប់ដី ដូចជា​ ផ្ទះ​ក្នុង​​បុរីជាដើម ហើយ​សម្រាប់​លំនៅឋានទាំងពីរ​ប្រភេទនេះ អ្នកឧកញ៉ាមើលឃើញថា ខុនដូ​ជាទីផ្សារ​ដែល​មាន​ភាពងាយស្រួល ​និងទូលំទូលាយជាង​លំនៅឋានក្នុងបុរី ពីព្រោះខុនដូ​គេអាច​លក់​បានទាំង​ភ្ញៀវ​ជាជន​ជាតិបរទេស និងភ្ញៀវក្នុងស្រុក ចំណែក​លំនៅឋាន​ក្នុង​បុរី គឺអាច​លក់​បានតែ​អតិថិជន​ជាជនជាតិខ្មែរ​ប៉ុ​ណ្ណោះ ដោ​យ​សារច្បាប់​ក្នុងប្រទេស​កម្ពុជា​ ជនបរទេសអាច​មានសិទ្ធិទិញ​ផ្ទះចាប់ពីជាន់​ទី​១​ឡើងទៅ​ ហើយ​ខុន​ដូជា​លំ​នៅ​ឋា​នដែលមានច្រើនជាន់​ដែលជនបរទេសអាចទិញ​ស្នាក់នៅ​ ឬក៏ជួល​បាន​ ។​

អ្នកឧកញ៉ា​បន្តថា ៖

«សម្រាប់គម្រោង​ Worldbridge Sport Village ដែលស្ថិតនៅប៉ែកខាងជើង​រាជធានីភ្នំពេញ មានអភិវឌ្ឍន៍ទាំង​ខុនដូ និង​ផ្ទះក្នុង​បុរី ប៉ុន្តែសម្រាប់គម្រោងទាំង​មូល អគារ​ខុនដូ ​ដែល​ក្រុមហ៊ុន​បានអភិវឌ្ឍ​​គឺមានជនបរទេសទិញ​​គម្រោងទាំងមូល​ៗ ចំនួន​៦អគារ​បាត់ទៅហើយ នៅឡើយតែ​គម្រោង​ផ្ទះក្នុង​បុរី​ប៉ុណ្ណោះ ដែលលក់មិនទាន់​អស់ ដូច្នេះ​យើង​មើលឃើញថា ​គម្រោងអភិវឌ្ឍន៍​ខុនដូ​គឺ​លក់​ចេញលឿនជាង​គម្រោង​លំ​នៅ​ឋានជា​បុរី »។

អ្នកឧកញ៉ា​បាន​បន្ថែមថា ក្នុងអំឡុង​ពេលបច្ចុប្បន្ន​នេះ ទៅរយៈ​ពេល​​ ២ ឬ ៣ ឆ្នាំខាងមុខទៀត វិស័យ​អចល​ន​ទ្រព្យ​​​​នឹ​ង​​មិន​ទាន់​​ប្រសើរ​ដូចមុនទេ តែ​ក្នុង​រយៈ​ពេល​ ២ ​ទៅ ៣​ឆ្នាំទៀ​ត វិស័យនេះអាច​នឹង​ប្រសើរ​ និង​មាន​តម្រូវ​ការ​កាន់​តែច្រើ​ន​ ប៉ុន្តែ​វិស័យ​ដែល​មាន​តម្រូវការ​ និង​ងើបឡើង​ខ្ពស់មិនមែនជា​ការអភិវឌ្ឍ​ខុនដូ ឬលំ​នៅ​ឋា​ន​​នោះទេ តែវាអាចតម្រូវការ​​ឃ្លាំង រោង​ចក្រជាដើម ​​ក្នុង​នោះមា​ន​ទាំង​​ឃ្លាំង​សម្រាប់ស្តុកទំនិញ​ឧស្សា​ហ​កម្ម​ និងឃ្លាំង​ស្តុកទុក​កសិផលផងដែរ ។ ដូច្នេះ ​ចាប់ពីពេល​នេះទៅ អ្នកវិនិ​យោគ​អាច​​ងាក​រក​មើល​ការ​វិ​និ​យោ​​​គ​លើ​ប្រភេទ​នេះវិញ ។

យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ក្នុងឆ្នាំ២០២៤​កន្លង​ទៅ​នេះ ចំនួន​ខុនដូ​នៅក្នុងរាជធានីភ្នំពេញ​មាន ៧២ ០០០​យូនីត ហើយ​រំពឹង​ថា ​ក្នុង​ឆ្នាំ២០២៥​ខាងមុខ ​ការ​អភិវឌ្ឍ​ខុនដូ នៅក្នុងរាជធានីភ្នំពេញ មាន​កើនឡើងដល់​ ៧៨ ០០០​យូនីត ។ ចំណែក​លំនៅឋាន​ជា​បុរី​ ក្នុងឆ្នាំ២​០២៤ មានចំនួន​ ១៦៧ ០០០ល្វែង ដោយរំពឹងថានឹង​កើនឡើងដល់ ១៨២ពាន់​ល្វែង/ខ្នង នៅក្នុងឆ្នាំ២០២៥​នេះ ។

បើតាម​ឯកឧត្តម​ សាយ សំអាល់​ ឧប​នាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម ​និ​ង​សំ​ណង់ បានថ្លែង​ថា អ្នកអភិវឌ្ឍន៍​លំនៅឋាន​នៅក្នុងប្រទេស​កម្ពុជា​គួរ​សិក្សា​ពី​តម្រូវការ​ និងទីផ្សារជាមុន​សិន មុន​​នឹ​ង​​សង់​​លំនៅឋានផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ ។​ ក្នុងអំឡុងពេល​ពលរដ្ឋ​មានតម្រូវការ​ផ្ទះសមរម្យ តែ​អ​ភិ​វឌ្ឍ​ន៍​​បែរ​ជាសាងសង់​ផ្ទះតម្លៃខ្ពស់ ​តម្លៃថ្លៃ ដែលធ្វើឱ្យ​លំនៅឋានសាងសង់រួចមិនមានអ្នកទិញ​ ព្រោះតែ​ពលរដ្ឋ​មិន​មាន​លទ្ធភាពទិញ​ផ្ទះតម្លៃថ្លៃៗសម្រាប់​ស្នាក់​នៅ ។​

ឯកឧត្តម​ក៏បានណែនាំឱ្យ​អ្នកអភិវឌ្ឍន៍​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​តាមដាន​ព្រឹត្តិការណ៍​ពិភពលោក ទាំង​សេដ្ឋកិច្ចពិភពលោក​ និង​នយោបាយពិពភពលោក ពីព្រោះថា​កម្ពុជាបានធ្វើសមាហរណកម្ម​សេដ្ឋ​កិច្ច​ជា​មួយ​នឹងពិភពលោក​ ដូច្នេះ នៅពេល​ពិភពលោកមាន​បញ្ហា​វា​នឹង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​នៅ​​ពេលសេដ្ឋកិច្ច​កម្ពុជាមានបញ្ហា​វាក៏ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ​លំនៅឋាន និងអចលនទ្រព្យ​របស់​កម្ពុជា​ផង​ដែរ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

Leave a Reply

Your email address will not be published. Required fields are marked *